គួរឲ្យស្ញប់ស្ញែង! បណ្តាប្រទេសអ៊ឺរ៉ុបទាំង ១០ ដែលចំណាយពេលអាននិងទិញសៀវភៅច្រើនជាងគេ​



យោងតាម វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានឲ្យដឹងថាប្រជាជនភាគច្រើននៅប្រទេសអ៊ឺរ៉ុបចំណាយប្រាក់កាសលើសៀវភៅ កាសែត និងសម្ភារៈការិយាល័យច្រើនជាងការចំណាយលើការកម្សាន្តក្នុងថ្ងៃឈប់សម្រាករបស់ពួកគេទៅទៀត។ នេះគឺជាស្ថិតិដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលចេញផ្សាយដោយសហព័ន្ធអ៊ឺរ៉ុបក្នុងថ្ងៃប្រារព្ធទិវាសៀវភៅពិភពលោក។

ការស្ទង់មតិលើប្រជាជនក្នុងបណ្ដាប្រទេសទាំង ១៥ ក្នុងសហព័ន្ធអ៊ឺរ៉ុបដែលមានអាយុចាប់ពី ២០ ទៅ ៧៤ ចាប់ពីចន្លោះពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៥ បានបង្ហាញឲ្យឃើញថាពេលវេលាជាមធ្យមក្នុងការចំណាយពេលអានសៀវភៅរបស់មនុស្សម្នាក់ចាប់ពី ២ នាទីក្នុងមួយថ្ងៃរហូតដល់ ១៣ នាទី។ ជាពិសេសនោះ នៅឆ្នាំ ២០១៦ បើគិតជាសរុបគឺប្រជាជនអឺរ៉ុបបានចំណាយថវិកាទៅលើសៀវភៅ កាសែតនិងសម្ភារៈការិយាល័យជាង ១០៧ ពាន់លានដុល្លារអាមេរិក ឬស្មើរនឹង ១.១% នៃការចំណាយសរុបរបស់ពួកគេដែលស្មើនឹង ០.៦% នៃ GDP របស់ EU ឬប្រហែល ២៤០ ដុល្លារអាមេរិកក្នុងចំណោមពលរដ្ឋម្នាក់។

យោងតាមស្ថិតិបានអោយដឹងថា ប្រទេសស្លូវ៉ាគីចំណាយថវិកាច្រើនជាងគេលើសៀវភៅ (២.១% នៃចំណូលសរុប) បន្ទាប់មកគឺប្រទេសអាឡឺម៉ង់ (១.៦% នៃចំណូលសរុប)  ហើយនឹងប្រទេសប៉ូឡូញ (១.៤% នៃចំណូលសរុប)។

ផ្ទុយទៅវិញ គឺប្រទេសដែលចំណាយថវិកាតិចជាងគេនៃចំនួនភាគរយចំណូលសរុបក្នុងតំបន់សហព័ន្ធអ៊ឺរ៉ុបនេះគឺប្រទេសប៊ុលហ្គារីនិងក្រិក (ទាំងអស់ ០.៦%) និងសាធារណរដ្ឋឆែក អេស្បាញ និងម៉ាល់តា (ទាំងអស់ ០.៧%) ។

មិនត្រឹមតែប៉ុណ្ណោះទេ បើផ្អែកលើស្ថិតិទាំងខាងលើ ក៍បានឲ្យដឹងថាស្ត្រីអានសៀវភៅច្រើនជាងបុរសនៅក្នុងបណ្ដាប្រទេសទាំងនោះប៉ុន្តែបុរសភាគច្រើនគឺបានអានសៀវភៅយូរជាងស្ត្រី។

មធ្យមភាគនៃការចំណាយពេលវេលាអានសៀវភៅក្នុងមួយថ្ងៃៗរបស់ប្រជាជនក្នុងបណ្ដាប្រទេសអ៊ឺរ៉ុបទាំង ១០៖ 

  1. អេស្តូនៀ៖ ១៣ នាទីក្នុងថ្ងៃ
  2. ហ្វីនឡង់៖ ១២ នាទីក្នុងមួយថ្ងៃ
  3. ប៉ូឡូញ៖ ១២ នាទីក្នុងមួយថ្ងៃ
  4. ហុងការី៖ ១២ នាទីក្នុងមួយថ្ងៃ
  5. ក្រិក៖ ៩ នាទីក្នុងមួយថ្ងៃ
  6. អាឡឺម៉ង់៖ ៧ នាទីក្នុងមួយថ្ងៃ
  7. ឡុចស៊ីមបឺក៖ ៧ នាទីក្នុងមួយថ្ងៃ
  8. បែលជីម៖ ៦ នាទីក្នុងមួយថ្ងៃ
  9. អេស្ប៉ាញ៖ ៦ នាទីក្នុងមួយថ្ងៃ
  10. ចក្រភពអង់គ្លេស៖ ៦ នាទីក្នុងមួយថ្ងៃ

ដោយ៖ Anthony

 

X
5s