មិនធម្មតា! មនុស្សយន្តមានសមត្ថភាពពិសេសខុសពីមនុស្សយន្តផ្សេងៗទៀត (មានវីដេអូ)
យោងតាម World Economic Forum បានឱ្យដឹងថាមនុស្សយន្តតូចៗដែលផលិតដោយវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត (MIT) គឺជាប្រភេទមនុស្សយន្តតូចដែលមានរូបរាងស្រដៀងនឹងសត្វឆ្មា cheetah ដែលមានសមត្ថភាពពិសេសៗដូចជា រត់ លោតហក់ ពត់ខ្លួន និងលោតបកខ្លួនត្រឡប់មកក្រោយផងដែរ។
តាមការឲ្យដឹងពីវិទ្យាស្ថាន MIT បានបកស្រាយថាការផលិតឡើងនូវមនុស្សយន្តតូចនេះឡើងគឺមិនមែនធ្វើដើម្បីលក់នៅក្នុងទីផ្សារទេប៉ុន្តែគោលបំណងធំរបស់ពួកគេគឺចង់បង្កើតវាជាឧបករណ៍សម្រាប់អ្នកស្រាវជ្រាវ។ ក្រៅពីលក្ខណពិសេសខាងលើ មនុស្សយន្តល្អិតៗនេះមានភាពរឹងមាំមិនងាយបាក់បែកនិងខូចដោយងាយៗស្រួលនោះឡើយ។
ជាមួយនឹងទម្ងន់ជាង ៩ គីឡូក្រាម មនុស្សយន្តទាំងនេះមានភាពរហ័សរហួសក្នុងការធ្វើសកម្មភាពដូចជាងការដើរ រត់ លោតហក់ ពត់ខ្លួន និងលោតតត្រឡប់ខ្លួនមកក្រោយបានយ៉ាងល្អគួរឲ្យកោតសរសើរជាមួយនឹងលក្ខណពិសេសរបស់បច្ចេកវិទ្យាមួយនេះ។ តែបើសិនជាមនសុ្សយន្តនេះមានការប៉ះទង្គិចខូចខាតក៍ដោយក៍វានៅតែមានការងាយស្រួលក្នុងជុសជុលផងដែរ៕
ដោយ៖ នឿន វណ្ណៈ