ពិភពលោកនឹងប្រឈមបញ្ហាទាំងនេះ បើសិនជាគ្មានវត្តមានសត្វឃ្មុំ​



យោងតាម Odyssey បានឲ្យដឹងថាសត្វឃ្មុំមានលក្ខណៈពិសេសយ៉ាងខ្លាំងសម្រាប់ប្រព័ន្ធអេកូឡូស៊ីលើភពផែនដីនេះ។ ត្បិតតែសត្វឃ្មុំជាសត្វល្អិតពិតមែន ប៉ុន្តែវត្តមានរបស់សត្វល្អិតមួយនេះគឺមានសារៈសំខាន់សម្រាប់ភពផែនដីនេះលើសពីការស្មាន។ ប៉ុន្តែសព្វថ្ងៃនេះអត្រាចំនួននៃសត្វឃ្មុំមានការធ្លាក់ចុះជាខ្លាំង។ នេះមានន័យថាចំនួនប្រជាជនពិភពលោកជាង ៨ ពាន់លាននាក់នេះនឹងប្រឈមមុខជាមួយនឹងការបញ្ហាមួយចំនួន។ និយាយឲ្យចំ ការផុតពូជសត្វឃ្មុំគឺអាចជាការផុតពូជរបស់មនុស្សបានដូចគ្នា។

ខាងក្រោមនេះគឺជាបញ្ហា ៣ ធំៗដែលនឹងកើតឡើងដោយសារការផុតពូជរបស់សត្វឃ្មុំ៖

១) គ្មានសត្វឃ្មុំ មុខម្ហូបមួយចំនួននឹងបាត់បង់វត្តមានពីចានរបស់អ្នក។ មូលហេតុដែលនាំអោយរឿងនេះអាចកើតឡើងបានគឺដោយសារតែសត្វឃ្មុំជាពពួកពាំនាំលំអងពីផ្កាមួយទៅផ្កាមួយដែលបណ្ដាលឲ្យមានផ្លែ មានផ្កា និងបន្តពូជរុក្ខជាតិទាំងនោះបាន។ អវត្តមានរបស់សត្វឃ្មុំគឺបន្លែនិងផ្លែឈើមួយចំនួនឹងត្រូវដាច់ពូជឬក៍លូតលាស់ល្អបានល្អដូចមុន។ យោងតាម honeylove.org បានឲ្យដឹងថាសត្វឃ្មុំបានចូលរួមចំណែកនៃសេដ្ឋកិច្ចពិភពលោកមួយចំណែកធំដោយជារៀងរាល់ឆ្នាំមានបន្លែផ្លែឈើគិតសរុបជាតម្លៃទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារអាមេរិកបានដាក់លក់លើទីផ្សារជុំវិញពិភពលោក។ 

២) របស់របរប្រើប្រាស់ប្រចាំថ្ងៃមួយចំនួននឹងត្រូវឡើងថ្លៃ។ តួយ៉ាងរុក្ខជាតិកប្បាសដែលជាប្រភពសំខាន់មួយនៃការផ្ដល់ក្រណាត់សម្លៀកបំពាក់អាចនឹងប្រឈមមុខនៃការធ្លាក់ចុះហើយលែងលូតលាស់បានល្អដូចមុន។ ដូចនេះតម្លៃសម្លៀកបំពាក់នឹងកើនឡើងដោយសារតែកង្វះប្រភពកប្បាស។ លើសពីនេះជីវឥន្ធនៈនឹងរលាយបាត់ ហើយពិភពលោកនឹងពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលវិញហើយក្រុមហ៊ុនថ្នាំនិងឱសថក៏នឹងរងការវាយប្រហារពីការផុតពូជសត្វឃ្មុំដែរ។ 

៣) ឧស្សាហកម្មដែលប្រើទឹកឃ្មុំដើម្បីផលិតផលិតផលនិងរបស់របរផ្សេងៗដូចជាគ្រឿងសំអាងនឹងធ្លាក់ចុះជាបន្តបន្ទាប់។ ក្រុមហ៊ុនគ្រឿងសំអាងជាច្រើនពឹងផ្អែកលើទឹកឃ្មុំដែលជាគ្រឿងផ្សំសំខាន់នៅក្នុងផលិតផលរបស់ពួកគេ។ ទឹកឃ្មុំត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងការថែរក្សាស្បែក មិនត្រឹមតែសម្រាប់ស្បែកប៉ុណ្ណោះទេវាគឺល្អខ្លាំងមែនទែនសម្រាប់សុខភាពមនុស្សគ្រប់រូបក្នុងការទទួលទានប្រចាំថ្ងៃផងដែរ៕

ដោយ៖ Anthony Arthur

 

X
5s