ប្រទេសទាំង ១០ មានអ្នកប្រើប្រាស់ហ្វេសប៊ុកច្រើនជាងគេក្នុងឆ្នាំ ២០១៩​



ផ្អែកតាមគេហទំព័រ statista.com បានបញ្ជាក់ថាក្នុងឆ្នាំ២០១៩ ទៅនេះមានអ្នកប្រើប្រាស់ហ្វេសប៊ុកជាង ២៦៩ លាននាក់នៅក្នុងប្រទេសឥណ្ឌាដែលជាតួលេខមួយច្រើនជាងគេបង្អស់។ ក្រៅពីប្រទេសឥណ្ឌា សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌូណេស៊ី ក៏ជាប្រទេសដែលមានអ្នកប្រើប្រាស់ ហ្វេសប៊ុកច្រើនជាងគេផងដែរ មាន ១៩០ លាន ១២៣ លាននាក់និង ១២០ លាននាក់ប្រើហ្វេសប៊ុក។

សព្វថ្ងៃនេះអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងសកម្មជាប្រចាំខែមានជាង ២.៤ ពាន់លាននាក់។ ហេតុនេះហើយបានជាហ្វេសប៊ុកក្លាយជាបណ្តាញសង្គមដែលមានប្រជាប្រិយភាពបំផុតនៅទូទាំងពិភពលោក។ តាមការរកចំណូលវិញវាមិនមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទេ ដែលប្រាក់ចំណូលភាគច្រើនរបស់ហ្វេសប៊ុកត្រូវបានរកតាមរយៈការផ្សាយពាណិជ្ជកម្ម។ លើសពីនេះទៅទៀតប្រាក់ចំណេញពីការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុកជាង ៩០ ភាគរយបានរកមកតាមរយៈឧបករណ៍បច្ចេកវិទ្យាចល័ត។ ហើយតាមទន្និន័យមួយក៍បានបង្ហាញប្រាប់ថា ៩៦ ភាគរយនៃគណនីអ្នកប្រើហ្វេសប៊ុកសកម្មបានប្រើប្រាស់វេទិកាបណ្ដាញសង្គមមួយនេះតាមរយៈឧបករណ៍ចល័តមានដូចជា ថេប្លេត ឬស្មាតហ្វូន។

តាមក្រោមនេះជាប្រទេសទាំង ១០ ដែលមានអត្រានៃអ្នកប្រើប្រាស់ហ្វេសប៊ុកច្រើនជាងគេលើពិភពលោក៖

ប្រភព៖ www.statista.com

ដោយ៖ Anthony

X
5s