អ្នកលក់ដីឡូតិ៍មិនមានយុទ្ធសាស្រ្ត ទិកនិកទាក់ទាញ មិនចេះផ្សព្វផ្សាយ ស៊ូប្រកួតប្រជែងនឹងគេមិនបានយូរឡើយ​



ក្នុងពេលបច្ចុប្បន្នការប្រកួតប្រជែងលក់ដីឡូតិ៍កំពុងកើនឡើងព្រងព្រាតទាំងនៅតាមបណ្ដាខេត្តនិងក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញថាប្រសិនបើអ្នកអ្នកម្ចាស់គម្រោង ឬភ្នាក់ងារលក់មិនខ្លាំង មិនប៉ិនប្រសព និងទាក់ទាញ មិនមានយុទ្ធសាស្ត្រ មិនចេះធ្វើទីផ្សារផ្សព្វផ្សាយ មិនចេះធ្វើឲ្យអ្នកទិញចាប់អារម្មណ៍នោះទេ ប្រាកដណាស់កុំសង្ឃឹមលក់មិនដាច់ឲ្យសោះ។ នាបច្ចុប្បន្ននេះអ្នកដែលខ្សោយខាងធ្វើទីផ្សារដីឡូតិ៍ជាទូទៅមិនអាចស៊ូទ្រាំក្នុងការប្រកួតប្រជែងបានឡើយ ប្រាកដជាស្លាប់មិនខាន។

ដោយយល់ឃើញថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែមានសន្ទុះនៃការរីកចម្រើនវិស័យអចលនទ្រព្យ BizKhmer Media បានរៀបចំវគ្គសិក្សាខ្លីមួយដែលស្ដីអំពី ‹‹គន្លឹះផ្សព្វផ្សាយគម្រោងដីឡូតិ៍តាមបណ្ដាញសង្គម និងប្រព័ន្ធឌីជីថល›› ដើម្បីចង់ចូលរួមចែករំលែកនូវបទពិសោធន៍ ចំណេះដឹង និងគន្លឹះសំខាន់មួយចំនួនក្នុងការជួយជម្រុញវិស័យអចលទ្រព្យនេះអោយរឹតតែមានការរីកចម្រើនកាន់តែខ្លាំងលើសមុនៗ។

អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានក្នុងវគ្គសិក្សាខ្លីនេះ

ក្នុងវគ្គសិក្សាខ្លីនេះ អ្នកមិនមែនបានត្រឹមតែទទួលបានការចែករំលែកចំណេះដឹងតែមួយមុខគត់នោះទេ។ លើសពីការអង្គុយស្ដាប់សម្ដីយោបល់វាគ្មិនរបស់យើង គឺអ្នកនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

    • ការអនុវត្តជាក់ស្ដែងទាក់ទងនឹងការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល រួមជាមួយនឹងសកម្មភាពសិក្សាផ្សេងៗ
    • ក្លាយជាសមាជិក BizKhmer Media ដែលអ្នកនឹងទទួលបាននូវចំណេះដឹងថ្មីៗនៃការធ្វើទីផ្សារ ព្រមទាំងទទួលបាននូវការបញ្ចុះតម្លៃពិសេសលើវគ្គសិក្សាលើកក្រោយៗ
    • ទទួលបានចំណេះដឹង វិធីសាស្ត្រ យុទ្ធសាស្ត្រ និងផែនការនៃការធ្វើទីផ្សារផ្សព្វផ្សាយគម្រោងអចលនទ្រព្យ
    • បង្កើតទំនាក់ទំនងជាមួយនឹងអ្នកចូលរួមវគ្គសិក្សាខ្លីនេះដែលអាចទទួលបាននូវការចែករំលែក និងការព្រឹក្សាជាមួយគ្នាទៅវិញទៅមកលើបញ្ហានិងចំណេះដឹងផ្សេងៗពាក់ពិននឹងវិស័យអចលនទ្រព្យនេះ
    • ជួបផ្ទាល់ជាមួយនឹងវាគ្មិនដែលមានបទពិសោធន៍រាប់ឆ្នាំនិងចំណេះដឹងច្បាស់លាស់ទាក់ទងនឹងការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថល
    • ទទួលបានការប្រឹក្សាយោបល់លើស្ថានភាពមុខជំនួញ ការងារនិងអាជីវកម្មផ្សេងៗជាមួយនឹងវាគ្មិនរបស់យើងដោយមិនគិតថ្លៃ
    • សៀវភៅសិក្សាដែលមានខ្លឹមសារពាក់ព័ន្ធនឹងមេរៀនមួយក្បាល
    • សៀវភៅ E-Books ពីរក្បាលដែលផ្ដល់នូវចំណេះដឹងទាក់ទិននឹងការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលនិងចំណេះដឹងអាជីវកម្មផ្សេងៗ
    • មានការផ្ដល់ជូនវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមរបស់លោកអ្នកក្នុងវគ្គសិក្សាខ្លីនេះ
    • មានការផ្ដល់ជូនអាហារនិងភេសជ្ជៈក្នុងកំពុងពេលសម្រាក

ចំណុចដែល BizKhmer Media នឹងលើកមកនិយាយក្នុងវគ្គសិក្សានេះ៖

ក្នុងនាមជាអ្នកឯកទេសធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលក្នុងរយះពេលពីរឆ្នាំនេះ BizKhmer Media បានយល់ឃើញថាប្រទេសកម្ពុជាកំពុងតែមានការផ្លាស់ប្ដូររបត់ធ្វើទីផ្សារដែលខុសប្លែកនិងមានលទ្ធផលល្អជាទីគាប់ចិត្តចាប់តាំងពីវិស័យបច្ចេកវិទ្យាមានការរីកចម្រើនមកក្នុងមួយរយះនេះ។ ដូចនេះការធ្វើទីផ្សារតាមប្រព័ន្ធឌីជីថលមានដូចជាតាមវេទិការហ្វេសប៊ុកតាមរយះរូបភាពផ្សេងៗគឺកំពុងតែក្លាយជាយុទ្ធសាស្ត្រថ្មីដែលពិតជាអាចជួយទាក់ទាញអតិថិជនរបស់លោកអ្នកឱ្យមានការចាប់អារម្មណ៍លើការផ្សព្វផ្សាយគម្រោងលក់អចលនទ្រព្យរបស់លោកអ្នក​។ ដូចនេះ អ្វីដែល BizKhmer Media ផ្ដោតជាគោលក្នុងវគ្គសិក្សាខ្លីនេះ គឺចែករំលែកនិងផ្ដល់ជាគន្លឹះស្នូលសំខាន់ក្នុងការបង្កើតយុទ្ធសាស្ត្រ ផែនការ វិធីសាស្ត្រ និងបែបបទនៃការធ្វើទីផ្សារដ៍មានប្រសិទ្ធភាពដល់អ្នកចូលរួមទាំងអស់គ្នាដើម្បីឱ្យយល់ពីសារសំខាន់ក្នុងការធ្វើការផ្សព្វផ្សាយគម្រោងដីឡូតិ៍តាមប្រព័ន្ធឌីជីថល។

ព័ត៌មានលម្អិតពាក់ព័ន្ធនឹងវគ្គសិក្សាខ្លីនេះ៖

    • សិក្សារយៈពេល៖ 4 ម៉ោង
    • ទីកន្លែង និងកាលបរិច្ឆេទ៖ Diamond Twin Tower នៅកោះពេជ្រ ថ្ងៃ សៅរ៏ ទី 15 កុម្ភៈ 2020 (1 - 5 ល្ងាច)
    • តំណភ្ជាប់ចុះឈ្មោះចូលរៀន៖ http://bit.ly/2GYwWol
    • ព័ត៌មានបន្ថែម៖ 010 539 639/ 017 495 960/ 010 884 120
X
5s