ថៃជាប់លេខ៦ជាប្រទេសល្អជាងគេលើលោកក្នុងការត្រៀមខ្លួនការពារសុខភាពពលរដ្ឋនៅគ្រាអាសន្ន​



បច្ចុប្បន្ននេះពិភពលោកទាំងមូលកំពុងភ័យខ្លាចទៅនឹងការឆ្លងរីករាយដាលនៃជំងឺ Covid-19 ដែលបានសម្លាប់មនុស្សជាង ៣ពាន់នាក់ និងជាង ៩ ម៉ឺននាក់ផ្សេងទៀតបានឆ្លងជំងឺនេះ។ នៅក្នុងស្ថានភាពនេះ មានសំនួរមួយចោទសួរឡើងថា តើមានប្រទេសណាខ្លះដែលអាចត្រៀមខ្លួនការពារសុខភាពពលរដ្ឋរបស់ខ្លួនបានយ៉ាងល្អជាងគេនៅពេលមានជំងឺ ឬផលប៉ះពាល់សុខភាពនៅគ្រាអាសន្ននេះ?

យោងតាមទិន្ន័យចេញផ្សាយនៃសន្ទស្សន៍សុវត្ថិភាពសុខភាពសកល (Global Health Security Index) ដែលបានចេញផ្សាយកាលពីខែតុលាឆ្នាំ ២០១៩ កន្លងទៅបានបង្ហាញឈ្មោះប្រទេសចំនួន ១០ ដែលឈានមុខគេក្នុងការត្រៀមខ្លួនការពារសុខភាពពលរដ្ឋរបស់ខ្លួននៅពេលមានអាសន្ន។ ដោយបានសិក្សាលើប្រទេសចំនួន ១៩៥ របាយករណ៍នេះបានរកឃើញថា សុវត្ថិភាពសុខភាពរបស់ប្រជាជននៃបណ្តាប្រជាជាតិភាគច្រើនស្ថិតនៅក្នុងកម្រិតខ្សោយបំផុត។

របាយការណ៍នេះបានបន្តទៀតថា មកទល់នឹងពេលនេះគ្មានប្រទេសណាមួយអាចត្រៀមខ្លួនបានពេញលេញ ១០០% ដើម្បីការពារសុខភាពពលរដ្ឋរបស់ខ្លួននោះទេ ដើម្បីប្រឆាំងទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកាចសាហាវផ្សេងៗ ឬជំងឺរាតត្បាតថ្មីៗ។

ទោះបីជាមិនបាន១០០% ក៏ពិតមែន ក៏ប៉ុន្តែទិន្នន័យខាងលើរកឃើញប្រទេសចំនួន ១០ ដែលបានពិន្ទុច្រើនជាងគេ (ពិន្ទុពី០-១០០) លើការការពារសុខភាពពលរដ្ឋរបស់ខ្លួន។ ក្នុងនោះថៃជាប្រទេសដែលបានត្រៀមខ្លួនការពារសុខភាពពលរដ្ឋក្នុងគ្រាអាសន្នបានល្អជាងគេនៅក្នុងតំបន់អាស៊ានដែលបានឈរនៅលេខរៀងទី៦នៅក្នុងចំណោមប្រទេសទាំង ១០ ជុំវិញពិភពលោក។

  1. អាមេរិក មាន ៨៣,៥ពិន្ទុ
  2. អង់គ្លេស មាន ៧៧,៩ពិន្ទុ
  3. ហូឡង់ មាន ៧៥,៦ពិន្ទុ
  4. អូស្ត្រាលី មាន ៧៥,៥ពិន្ទុ
  5. កាណាដា មាន ៧៥,៣ពិន្ទុ
  6. ថៃ មាន ៧៣,២ពិន្ទុ
  7. ស៊ុយអែត មាន ៧២,១ពិន្ទុ
  8. ដាណឺម៉ាក មាន ៧០,៤ពិន្ទុ
  9. កូរ៉េខាងត្បូង មាន ៧០,២ពិន្ទុ
  10. ហ្វាំងឡង់ មាន ៦៨,៧ពិន្ទុ៕

ប្រភព៖ Weforum

 

X
5s