ប្រធានាធិបតីអូស្ត្រាលី៖ សូមកុំធ្វើដំណើរទៅបរទេស ដើម្បីចូលរួមកាត់បន្ថយការឆ្លងវីរុសកូវីដ​



រដ្ឋាភិបាលអូស្រ្តាលីបានអំពាវដល់ប្រជាជនរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅបរទេស ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃវីរុសកូរ៉ូណា។

លោក Scott Morriso ប្រធានាធិបតីអូស្រ្តាលី បានមានប្រសាសន៍ក្នុងសន្និសីទកាសែតនៅទីក្រុង កង់បេរ៉ាថា៖សូមកុំធ្វើដំណើរទៅក្រៅប្រទេស លោកបានបន្ថែមថាករណីសំខាន់ៗដែលបានកើតឡើងកន្លងមក គឺកើតឡើងបន្ទាប់ពីប្រជាជនអូស្រ្តាលីបានត្រលប់មកពីបរទេសវិញ

កាលពីថ្ងៃអាទិត្យកន្លងទៅ លោក Morriso បានប្រកាសពីវិធានការនៃការដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសម្រាប់មនុស្សគ្រប់គ្នា ដែលធ្វើដំណើរមកកាន់ប្រទេសអូស្រ្តាលី មិនថាជាជនជាតិបរទេស ក៏ជាប្រជាជនរបស់ខ្លួនឡើយ។ អ្នកដែលល្មើសនឹងវិធានការនេះ នឹងត្រូវពិន័យជាទឹកប្រាក់ ៥០ ០០០ ដុល្លាអូស្រ្តាលី ឬស្មើនឹង ៣០ ០០០ អាចប្រឈមមុខនឹងការជាប់ពន្ធធនាគារ។

លោកប្រធានាធិបតីក៏បានដាក់ចេញនូវគោលនយោបាយមួយចំនួនដែរ ដើម្បីជំរុញដល់ស្ថានភាព សេដ្ឋកិច្ច និងលើកលែងថ្លៃពន្ធដល់ឧស្សាហកម្មទេសចរណ៍ទៀតផង។

យោងតាមសេចក្តីប្រកាសរបស់ លោក Morriso ដែលបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធំៗក្នុងស្រុកពីរ (Qantas Airways Ltd. and Virgin Australia Holdings Ltd) បានប្រកាសកាត់បន្ថយយ៉ាងគំហុកនូវ ជើងហោះហើររបស់ខ្លួនទាំងក្នុងស្រុកនិងក្រៅស្រុក។

គួរបញ្ជាក់ផងដែរថា អូស្រា្តលីមានករណីឆ្លងវីរុសកូរ៉ូណា ៤៥២ ករណី ហើយចំនួននៅតែបន្តកើនឡើងជាប្រចាំ និងមានករណីស្លាប់ ៥ករណី។

 អត្ថបទទាក់ទង៖ ក្រសួងស្នើឲ្យមានការបិទKTV រោងកុន ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩

 ដោយ៖  ជា ឧត្តម្ភ

X
5s