ជំងឺកូវីដ១៩៖ ហេតុផល​ ១​​ ដែលអ៊ីតាលីធ្ងន់ធ្ងរ​ជាងគេក្នុង​ចំណោម​ប្រទេសទាំង​អស់ក្នុងលោកពេលនេះ​



អ៊ីតាលីបានដាក់ការរឹតបន្ដឹងទៅលើការចេញដើរនៅទីសាធារណៈ ដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ទូទាំងប្រទេស ​តាំង​តែ​ពី​ចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃ កើនឡើងដល់ ៦២៧ នាក់ ​ ហើយ​២៤ ម៉ោង​ចុង​ក្រោយ​នា​ថ្ងៃទី២៧ ខែមីនា នេះ​ ចំនួន​អ្នក​ស្លាប់​កើន​ដល់​ជិត ១ពាន់​ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់ពីការផ្ទុះវីរុសនេះមក។ ​

​​លោក Giorgio Gori បានប្រាប់ការសែត Huffington Post ថា៖ «ភាគច្រើនជាមនុស្សចាស់ដែលស្លាប់នៅក្នុងផ្ទះ ដោយមិនមានការពិនិត្យណាមួយទាំងមុន និងក្រោយពេលស្លាប់ឡើយ»។

អជ្ញាធរកំពុងមានភាពតានតឹង ឈឺក្បាលក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បើទោះបីជាមានការអំពាវនាវឲ្យប្រជាជនមិនឲ្យចេញក្រៅផ្ទះក្ដី ក៏ចំនួនអ្នកស្លាប់នៅតែកើនឡើង។ 

​ដោយ​ក្ដី​សង្ឃឹម​ថា​ ​ចំនួន​អ្នក​ឆ្លង​មាន​ការ​ធ្លាក់​ចុះ​​ តែចំនួន​អ្នក​ស្លាប់​បែរជាកើន​ឡើង​យ៉ាង​គំហុក​ទៅ​វិញ (អ្នកស្លាប់សរុបកើនដល់ ៩ ១៣៤ករណី) ខណៈបច្ចុប្បន្ន​អ៊ីតាលី​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ (២) បន្ទាប់​ពី​ប្រទេស​ចិន​ ដែល​មាន​អ្នក​ឆ្លង​ច្រើន​​ជាង​ ៨៦ ០០០​នាក់។ ​នេះ​បើយោងតាម​ទីភ្នាក់ងារគាំពារជនស៊ីវិលរបស់អ៊ីតាលី។

ហេតុអ្វីអ៊ីតាលីមានអ្នកស្លាប់ច្រើនជាងគេ?
បើយោងតាមការចុះផ្សាយរបស់ Telegraph ដែលបានដកស្រង់សម្ដីរបស់​លោកសាស្ត្រាចារ្យ​ ​Walter Ricciardi អ្នកប្រឹក្សាក្រសួងសុខាភិបាលអ៊ីតាលី ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីកើនខ្ពស់ដោយសារតែអត្រាប្រជាជន ដោយអ៊ីតាលីជាប្រទេសដែលមាន ប្រជាជនវ័យចំណាស់ជាងគេលំដាប់លេខ ២នៅលើពិភពលោក

លោកសាស្ត្រាចារ្យ ​Walter Ricciardi បានថ្លែងដូច្នេះ​ថា​៖ «អាយុរបស់អ្នកស្លាប់ក្នុងមន្ទីពេទ្យភាគច្រើន គឺមនុស្សចាស់ដែលមានអាយុច្រើនជាទូទៅ ៦៧ឆ្នាំ។ ដូចនេះ អាយុគឺជាកត្តាចំបងដែលបង្កឲ្យមានការស្លាប់ច្រើន»។

សូមអាន កូវីដ១៩៖ បន្ទាប់ពីអ៊ីតាលី អេស្ប៉ាញមានចំនួនអ្នកស្លាប់វ៉ាដាច់ចិន ប្រភពដើម​

បើយោងតាមការសិក្សាស្រាវជ្រាវមួយរបស់ JAMA ដែលបានរកឃើញថា ៤០ភាគរយនៃអ្នកឆ្លង និង ៨០ភាគរយនៃអ្នកស្លាប់ក្នុងប្រទេសអ៊ីតាលី គឺកើតលើមនុស្សវ័យចំណាស់អាយុ៧០ឆ្នាំឡើង៕

ដោយ៖ លង់ វណ្ណៈ

X
5s