Covid19នៅកម្ពុជា៖ យប់ថ្ងៃទី២៤ មីនា ឆ្លងថ្មី ៤ករណីទៀត ជាសះស្បើយសរុប ៦នាក់
ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីអ្នកឆ្លងថ្មីចំនួន ០៤ករណី នៅខេត្តកំពង់ចាម ដែលជាជនបរទេសអ្នកទេសចរលើនាវា Viking Criuse Journey ខណៈអ្នកជាសះស្បើយមាន ៤ករណីថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងនាយប់ថ្ងៃទី ២៤ មីនា ២០២០ នេះ។
បន្ទាប់ពីទទួលលទ្ធផលវិភាគវត្ថុសំណាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រួចមកចំនួនអ្នកឆ្លងកូវីដ១៩មាន ០៤នាក់ដូចខាងក្រោម៖
- ជនជាតិអង់គ្លេសអារយុ ៦១ឆ្នាំ និងស្រ្ដី ៧៩ ក្នុងខេត្តកំពង់ចាម
- ជនជាតិអាមេរិក ប្ដីអាយុ ៥៩ឆ្នាំ និងប្រព័ន្ធអាយុ ៦២ឆ្នាំ ក្នុងខេត្តកំពង់ចាម
បើយោងតាមសេចក្ដីប្រកាសដដែល អ្នកជាសះស្បើយពីជំងឺកូវីដមាន ០៤ករណីថ្មី៖
- បុរសអាយុ ៦១ឆ្នាំ និងបុរសអាយុ ៥៣ឆ្នាំ ក្នុងខេត្តត្បូងឃ្មុំ បានជាសះស្បើយ និងអនុញ្ញាតិឲ្យត្រលប់ទៅផ្ទះ
- បុរសអាយុ ៤១ឆ្នាំ និងបុរសអាយុ ៤២ឆ្នាំ ក្នុងខេត្តបាត់ដំបង
គួរបញ្ជាក់ផងដែរថា ត្រឹមម៉ោង ២១៖៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះកម្ពុជាមានអ្នកផ្ទុកកូវីដ១៩សរុប ៩១នាក់ (ស្រី២៤នាក់ និងប្រុស៦២នាក់) ក្នុងនោះមានអ្នកជាសះស្បើយសរុប ០៦ករណី (ជនជាតិចិន០១នាក់ ជនជាតិអង់គ្លេស០១នាក់ និងជនជាតិខ្មែរ ០៤នាក់)៕
អត្ថបទទាក់ទង៖ កូវីដ១៩៖ កម្ពុជាព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ០២នាក់ទៀតនៅត្បូងឃ្មុំ សរុប០៤នាក់
ដោយ៖ លង់ វណ្ណៈ