គន្លឹទាំង១០ ការពារកូវីដ១៩ និងជំងឺផ្សេង ​បើអ្នកជៀសមិនរួចត្រូវធ្វើដំណើរតាម​យន្តហោះ​



ខណៈកំពុងមានការឆ្លងរាតត្បាតកូវីដ១៩ជាសកល ធ្វើឲ្យមនុស្សជាច្រើនមិនអាចធ្វើដំណើរកម្សាន្ត ហើយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានបិទជើងហោះហើររបស់ខ្លួនថែមទៀត។ អ្នកដំណើរដែលមានផ្ដាសាយ ឬកូវីដ១៩ ដែលជិះយន្តហោះ អាចនឹងឆ្លងរាលដាលទៅដល់អ្នកដំណើរដទៃដោយលក្ខខណ្ឌណាមួយ។

ក្នុងលក្ខខណ្ឌអ្នកគ្មានជម្រើស ដែលតម្រូវឲ្យអ្នកធ្វើដំណើរតាមយន្តហោះក្នុងពេលមានការផ្ទុះជំងឺនេះ អ្នកគួរដឹងអំពីវិធីសាស្ត្រមួយចំនួនដែលអាចការពារខ្លួនបានរបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះទាំង ១០ចំណុចដើម្បីជួយជៀសវាងនៅពេលអ្នកធ្វើដំណើរលើយន្តហោះ៖

  1. វ៉ាក់សាំងការពារ
    អ្នកត្រូវចាក់វ៉ាកសាំងការពារដើម្បីការពារជំងឺផ្សេងៗដូចជាគ្រុនចាញ់ គ្រុនពោះវៀន ផ្ដាសាយជាដើម នេះបើយោងតាមវេជ្ជបណ្ឌិត Scott Weisenberg ប្រធានវិជ្ជសាស្ត្រផ្នែកធ្វើដំណើរ នៅមជ្ឈមណ្ឌលសុខាភិបាល Langone ក្នុងសកលវិទ្យាល័យ New York University។

    ការចាក់វ៉ាកសាំងការពារជំងឺទុកជាមុនអាចជួយអ្នកការពារមិនឲ្យមានការឆ្លងជំងឺផ្សេងៗ។ នៅពេលឆ្លងជំងឺណាចូលក្នុងខ្លួនហើយ វានឹងធ្វើអាចធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយទាំងមូលរបស់អ្នកចុះខ្សោយ ដែលអាចនឹងធ្វើឲ្យអ្នកងាយឆ្លងវីរុសដទៃដូចជាកូវីដ១៩ជាដើម។ 
  2. លាងដៃ
    លោកដុកទ័រ Salvatore Pardo បានមានប្រសាសន៍ថា «លាងដៃជាប្រចាំនិងជៀសវាងការប៉ះមុខមាត់ ច្រមុះ និងភ្នែករបស់អ្នក»។ នេះគឺជាវិធានងាយស្រួលការពារមិនឲ្យមានឆ្លងមេរោគជាប់ដៃរបស់នៅពេលអ្នកចាប់កាន់របស់សាធាណៈជាដើម។ ទឹកលាងដៃ ឬអាល់កុលក៏ជាជម្រើសល្អដែរ។
  3. ប្រើក្រដាសជូត
    ក្រុមហ៊ុនអាកាសចរណ៍បានធានានូវការសម្អាត និងសម្លាប់មេរោគទុកជាមុន ប៉ុន្តែទោះបីជាយ៉ាងនេះក៏ដោយ អ្នកត្រូវមានការប្រុងប្រយ័ត្ន តាមរយៈការជូតសម្អាតនូវរាល់កៅអី ដៃកៅអី អេក្រង់ទូរទស្សន៍លើយន្តហោះ បង្អួច និងឧបករណ៍ផ្សេងៗទៀត។ អ្នកត្រូវចាំថា ការពារប្រសើរជាងព្យាបាល។ ដូចនេះ ត្រូវអ្នកត្រូវប្រាកដថាក្រដាសជូតនោះមានជាតិអាល់កុល ដែលអាចសម្លាប់មេរោគបាន។
  4. ជៀសវាងការនៅជុំគ្នា
    លោកដុកទ័រ Bernard Camins ប្រធានមន្ទីពេទ្យនៃការពារជំងឺឆ្ងងនៅ ប្រព័ន្ធសុខភាព Mount Sinai (Mount Sinai Health System) ទីក្រុងញូវយ៉ាក បានលើកឡើងថា៖ «សូមនៅឲ្យឆ្ងាយពីមនុស្សទាំងឡាយណាដែលមានក្អក និងរោគសញ្ញាមួយចំនួនដូចផ្ដាសាយជាដើម»។

    ផ្ដាសាយ ការប៉ះពាល់ផ្ទាល់ត្រូវឲ្យឆ្ងាយពីគ្នា ៩០សង់ទីម៉ែត្រ និងជំងឺកូវីដ១៩ អ្នកត្រូវនៅឲ្យឃ្លាតពីគ្នា ១ម៉ែត្រ ៨០សង់ទីម៉ែត្រ។ អ្នកត្រូវប្រយ័ត្នផងដែរថាជាពិសេសច្រកផ្លូវដើរ និងជៀសវាងការឆ្លងនៅនៅជុំគ្នា។
  5. កាត់បន្ថយការទៅបន្ទប់ទឹក
    ជៀសវាងការបះពាល់របស់របរមួយចំនួននៅក្នុងបន្ទប់ទឹក អ្វីគ្រប់យ៉ាងរាប់តាំងពីទ្វារបន្ទប់ទឹក ក្បាលកាច់ទឹក សុទ្ធតែប៉ះពាល់ដោយមនុស្សជាច្រើននាក់។ ដូចនេះអ្នកប្រាកដថាអ្នកមិនប៉ះពាល់របស់របស់ដែលមានមនុស្សប្រើប្រាស់ច្រើន ប្រសិនបើអ្នកបានចាប់ ប៉ះឬកាន់របស់ទាំងនោះ អ្នកត្រូវលាងដៃមិនចាកចេញ ឬប្រើប្រាស់ទឹកលាងដៃរាល់ពេលមកកាន់កៅអីរបស់អ្នកវិញ។
  6. ពាក់ម៉ាស់
    ជាទូទៅ អ្នកត្រូវពាក់ម៉ាស់នៅពេលអ្នកមានផ្ដាសាយ ឬឈឺ ដើម្បីការពារមិនឲ្យចម្លងទៅកាន់អ្នកដទៃ ឬនៅពេលអ្នកប៉ះពាល់ផ្ទាល់ជាមួយនរណាម្នាក់ដែលឆ្លងវីរុសកូរ៉ូណា។ ដូចនេះគួរពាក់ម៉ាស់ជាប្រចាំ ជាពិសេសកន្លែងដែលមានមនុស្សច្រើន។

    អ្នកក៏ត្រូវពាក់ម៉ាសជាប្រចាំផងដែរ ដើម្បីជៀសវាងការឆ្លងពីអ្នកដទៃ ពីព្រោះកូវីដ១៩ អាចស្ថិតក្នុងដំណាក់កាលមិនចេញរោគសញ្ញា១៤ថ្ងៃ ដែលសុទ្ធតែអាចចម្លងបាន។ ដូចនេះត្រូវពាក់ម៉ាសការពារនៅពេលអ្នកនៅជិតមនុស្សច្រើន។
  7. ខ្យល់ម៉ាស៊ីនត្រជាក់
    គ្រប់យន្តហោះទាំងអស់មានកន្លែងបញ្ចេញខ្យល់ម៉ាស៊ីនត្រជាក់នៅខាងលើកៅអីអង្គុយរបស់អ្នកជាមួយខ្យល់ស្អាតទៅកាន់អ្នកដំណើរ។ លោក ដុកទ័រ Camins  យន្តហោះភាគច្រើនមានតម្រងខ្យលHEPA ដែលអាចត្រងខ្យល់ដែលច្រោះតំណក់ទឹកក្នុងខ្យល់បាន។ ខ្យល់ទាំងនោះជាខ្យលស្ងួត ដូចនេះអ្នកធ្វើដំណើរគួរប្រាកដថាអ្នកគួរញ៉ាំទឹកឲ្យបានគ្រប់គ្រាន់។
  8. ញ៉ាំទឹក
    កង្វះជាតិទឹកអាចធ្វើឲ្យប្រព័ន្ធការពាររាងការយរបស់អ្នកមានភាពចុះខ្សោយ។ កុំពិសារភេសជ្ជះដែលមានជាតិអាល់កុលឬកាហ្វេអ៊ីន ពីព្រោះវាធ្វើឲ្យអ្នកកាន់តែខ្វះជាតិទឹក នេះបើយោងតាមដុកទ័រ Pardo។
    ដូចនេះពេលធ្វើដំណើរត្រូវធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយ ដោយការពារការខ្វះជាតិទឹក ដោយញ៉ាំទឹកជាប្រចាំ។
  9. គេង
    អ្នកគួរគេងនៅលើយន្តហោះដើម្បីធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងខ្លួនជួយប្រឆាំងនឹងវីរុស។ លោកដុកទ័រ Weisenberg បានមានប្រសាសន៍ថា ការគេងគឺល្អខ្លាំងសម្រាប់សុខភាពរបស់អ្នក។ រាងកាយរបស់អ្នកធ្វើការក្នុងការប្រឆាំងនឹងជំងឺកាន់តែខ្លាំងនៅពេលអ្នកគេង។
  10. ត្រៀមខ្លួនភាពស្ត្រេស្ត
    ភាពស្ដេស្ត្រនៅពេលធ្វើដំណើរអាចនឹងកើនឡើងនៃឱកាសក្នុងការឆ្លងជំងឺនានា ដោយវាធ្វើឲ្យអ្នកងាយឆ្លងជំងឺ។ ដូចនេះត្រូវរៀបចំខ្លួនឲ្យបានរួចរាល់ជៀសវាងអាការៈស្តេស្រ តប់ប្រមល់ខ្លាំង៕

    អត្ថបទទាក់ទង៖ លោក ត្រាំ ចង់ជួយកូរ៉េខាងជើងទប់ស្កាត់កូវីដ១៩ តែលោក គីមចុងអ៊ុន បែរជាតបបែបនេះវិញ​

ដោយ៖ លង់ វណ្ណៈ

X
5s