៤ករណីថ្មីនៅថ្ងៃទី២៨ មីនានេះ គឺអ្នកនៅភ្នំុំពេញមកពីបារាំង នៅក្នុងគ្រួសារតែមួយ
នាថ្ងៃព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ០៤នាក់ថ្មីបន្ថែមទៀតលើគ្រួសារមួយ ធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅកម្ពុជាមាន ១០២នាក់ហើយ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួង នាព្រឹកនេះ។
ក្នុងសេចក្ដីប្រកាសនោះ បញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ចំនួ៤នាក់ នៅរាជធានីភ្នំពេញ គឺជាគ្រួសារតែមួយ ក្នុងនោះមានបុរសអាយុ៦៤ឆ្នាំ (ឪពុក) ស្រ្តីអាយុ៦១ឆ្នាំ (ជាម្តាយ) បុរសអាយុ៣៩ឆ្នាំ (ជាកូន) និងស្រ្តីអាយុ៣៧ឆ្នាំ (ជាកូន) បន្ទាប់ពីពួកគេបានត្រលប់មកពីប្រទេសបារាំងវិញ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះកម្ពុជាមានចំនួនអ្នកឆ្លងសរុប ១០២នាក់ (ស្រី២៧ ប្រុស៧៥) ក្នុងនោះមាន១៣នាក់ (ជនជាតិចិន០១ ជនជាតិអង់គ្លេស០១ និងជនជាតិខ្មែរ១១) ជាសះស្បើយ៕
សូមអាន៖ អ្នកនាំពាក្យក្រសួង៖ ជនជាតិឥណ្ឌូនេស៊ីទាំងពីរនាក់មានទិសដៅច្បាស់លាស់ក្នុងការស្វែងរកការព្យាបាល