​​កំណត់ត្រា​មហា​សោកនាដកម្ម​នៅ​អ៊ីតាលី៖ ​ត្រឹមតែ ១ថ្ងៃ ស្លាប់​ជិត ១ពាន់​នាក់​​​



​​នេះ​ជា​កំណត់​ត្រា​នៃ​មហា​សោកនាដកម្ម​នៅ​ប្រទេស​អ៊ីតាលី​ ​តែ​ត្រឹម​តែ​មួយ​ថ្ងៃ​​ប៉ុណ្ណោះ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​តែ​ Covid19 ​បាន​កើន​ដល់​ ៩៦៩​នាក់​ដែល​ជា​ចំនួន​ស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​ ២៤​ម៉ោង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ The Guardian។ 

​ដោយ​ក្ដី​សង្ឃឹម​ថា​ ​ចំនួន​អ្នក​ឆ្លង​មាន​ការ​ធ្លាក់​ចុះ​​ តែចំនួន​អ្នក​ស្លាប់​បែរជាកើន​ឡើង​យ៉ាង​គំហុក​ទៅ​វិញ (អ្នកស្លាប់សរុបកើនដល់ ៩ ១៣៤ករណី) ខណៈបច្ចុប្បន្ន​អ៊ីតាលី​ឈរ​នៅ​លេខ​រៀង​ទី​ពីរ​ (២) បន្ទាប់​ពី​ប្រទេស​ចិន​ ដែល​មាន​អ្នក​ឆ្លង​ច្រើន​​ជាង​ ៨៦ ០០០​នាក់។ ​នេះ​បើយោងតាម​ទីភ្នាក់ងារគាំពារជនស៊ីវិលរបស់អ៊ីតាលី។

បើយោងតាមការចុះផ្សាយ​សារព័ត៌មាន Telegraph ​នា​ពេល​កន្លង​មក ដែលបានដកស្រង់សម្ដីរបស់លោក Prof Walter Ricciardi អ្នកប្រឹក្សាក្រសួងសុខាភិបាលអ៊ីតាលី ចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីកើនខ្ពស់ដោយសារតែ អត្រាប្រជាជន ដោយអ៊ីតាលីជាប្រទេសដែលមានប្រជាជនវ័យចំណាស់ជាងគេលំដាប់លេខ ២ នៅលើពិភពលោក។

លោក សាស្ត្រាចារ្យ Prof Walter Ricciardi បានថ្លែងថា៖ «អាយុរបស់អ្នកស្លាប់ក្នុងមន្ទីពេទ្យភាគច្រើនគឺមនុស្សចាស់ដែលមានអាយុច្រើនជាទូទៅ ៦៧ឆ្នាំ។ ដូចនេះ អាយុគឺជាកត្តាចំបងដែលបង្កឲ្យមានការស្លាប់ច្រើន»។

សូមអានលម្អិត៖​ ជំងឺកូវីដ១៩​​ឆក់យកជីវិត​មនុស្សជាង ៦០០នាក់ទៀតនៅអ៊ីតាលីត្រឹមមួយថ្ងៃ ដោយសារមូលហេតុមួយនេះ​

​​​

 

 

 

 

 

X
5s