WHO៖ មិនគួរពាក់ម៉ាសទេ ប្រសិនបើមិនឈឺ ឬមិនត្រូវមើលថែអ្នកជំងឺ បុគ្គលិកបម្រើសុខាភិបាលប្រឈមខ្វះសម្ភារៈ
(CNN)៖ មន្រី្តអង្គការសុខភាពពិភពលោក ផ្ដល់អនុសាសន៍ដល់មហាជនទាំងឡាយ កុំឲ្យពាក់ម៉ាស់ លើកលែងតែអ្នកដែលឈឺ ឬមើលថែអ្នកជំងឺ។ ការផ្ដល់អនុសាសន៍របស់អ្នកជំនាញនាពេលនេះ គឺដោយសារតែក្រុមអ្នកជំនាញបង្ហាញពីក្ដីព្រួយបារម្ភជុំវិញ បញ្ហាកង្វះម៉ាសសម្រាប់បុគ្គលិកសុខាភិបាលនាពេលអនាគត។ ជាមួយគ្នានេះ ក៏មានការព្រួយបារម្ភ ប្រសិនបើប្រជាជន ឬអ្នកដែលត្រូវនៅផ្ទះហើយ គាត់មិនឈឺ តែនៅបន្តពាក់ម៉ាស ព្រោះថា វាអាចប៉ះពាល់ការផ្គត់ផ្គង់ដល់បុគ្គលិកសុខាភិបាល។
លោកវេជ្ជបណ្ឌិត Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីបន្ទាន់ផ្នែកសុខភាពរបស់ WHO (Executive Director of the WHO Health Emergencies Program) បាននិយាយថា៖ «វាមិនទាន់មានភស្តុតាងជាក់លាក់ណាមួយដែលបង្ហាញថា ការពាក់ម៉ាសរបស់អ្នកអាចមានអត្ថប្រយោជន៍ច្រើន [ពាក់ព័ន្ធកូវីដ១៩]។ តាមពិត វាអាចផ្ដល់នូវផលផ្ទុយទាំងស្រុង ដោយសារតែមនុស្សភាគច្រើនមិនយល់ពីរបៀបពាក់ឱ្យត្រឹមត្រូវ»។
លោកស្រីវេជ្ជបណ្ឌិត Maria Van Kerkhove អ្នកជំនាញផ្នែកជំងឺឆ្លងនៃអង្គការសុខភាពពិភពលោក (Infectious Disease Epidemiologist with the WHO) ក៏បាននិយាយដែរថា ៖«យើងមិនបានណែនាំឲ្យមានការប្រើម៉ាសដើម្បីការពារការរាលដាលនៃមេរោគនេះទេ។ ឥឡូវនេះបញ្ហាធំជុំវិញសកលលោកដែលកំពុងកើតមាននោះគឺកង្វះខាតផ្នែកសម្ភារៈពេទ្យ ជាពិសេសម៉ាសនេះតែម្តង។ ដូច្នេះប្រសិនបើអ្នកនូវតែបន្តប្រើម៉ាសក្នុងគោលបំណងការពារមេរោគនោះ ប្រហែលបុគ្គលិកសុខាភិបាលដែលត្រូវមើលថែអ្នកជំងឺកូវីដ១៩ នឹងត្រូវមានហានិភ័យខ្ពស់ដោយសម្ភារៈពេទ្យមិនគ្រប់គ្រាន់»។ លោកស្រីបានបន្ថែមចុងក្រោយថា «អ្នកដែលត្រូវប្រើប្រាស់ម៉ាសរួមមានអ្នកដែលឈឺ អ្នកត្រូវមើលថែអ្នកជំងឺ និងបុគ្គលិកកំពុងបម្រើការក្នុងវិស័យសុខាបាល ជាពិសេសអ្នកត្រូវទៅជិតអ្នកជំងឺកូវីដ១៩»។
បើតាមការប្រកាសរបស់ អង្គការសុខភាពពិភពលោក បានឱ្យដឹងផងដែរថា មន្ត្រីរជួមុខសុខាភិបាលបាននិងកំពុងប្រឈមនឹងកង្វះបរិក្ខារពេទ្យមួយចំនួនទាំងម៉ាស និងស្រោមដៃ ទោះបីជាមិនដល់ពេលនេះមិនទាន់មានការវាយតម្លៃយ៉ាងណាក៏ដោយ៕
អត្ថបទពាក់ព័ទ្ធ៖
- តើចិនពិតជាបង្កើតវីរុសកូវីដ១៩មែន? តើចិនបានចំណេញអ្វីបើមែន? ចុះបើមិនមែនអ្នកណាចំណេញ?
- គួរគិតគូរ! ការិយាល័យធ្វើការរបស់អ្នកអាចជាប្រភពចម្លងវីរុសកូវី១៩ គួរឲ្យខ្លាច
ដោយ៖ Anthony