វេជ្ជបណ្ឌិតជនជាតិរុស្ស៊ីដែលចាប់ដៃជាមួយលោកពូទីន ធ្វើតេស្តវិជ្ជមានចំពោះវីរុសឆ្លង
លោកវេជ្ជបណ្ឌិតរុស្ស៉ីម្នាក់គឺលោក Denis Protsenko ត្រូវបានគេធ្វើតេស្តថាមានផ្ទុកវីរុសកូវីដ១៩ ក្រោយពីបានជួបសំណះសំណាល និងចាប់ដៃជាមួយលោកប្រធានាធិបតីពូទីន កាលពីថ្ងៃទី ២៤ មីនារួចមក។ នេះតាមយោងតាមការចុះផ្សាយកាលពីថ្ងៃទី ៣១មីនា ម្សិលមិញដោយ Business Insider។
លោក Denis Protsenko គឺជាវេជ្ជបណ្ឌិត និងជាប្រធានមន្ទីរពេទ្យ Kommunarka ត្រូវបានគេរកឃើញថាមានផ្ទុកវីរុស ក្រោយពីលោក និងលោកពូទីនបានអញ្ជើញទៅកាន់មន្ទីរពេទ្យ Kommunarka កាលពីសប្តាហ៍មុន។ ក្នុងកិច្ចសំណេះសំណាលនេះ លោកពូទីនបានដើរទស្សនកិច្ចមន្ទីរពេទ្យ Kommunarka ដោយស្លៀកសំលៀកបំពាក់ការពារ តែជាក់ស្ដែងគេឃើញលោកពូទីនធ្វើការសន្ទនាជាមួយវេជ្ជបណ្ឌិត Protsenko ដោយគ្មានការការពារអ្វីនោះទេ ថែមទាំងបានចាប់ដៃជាមួយគ្នាទៀតផង។ ជាមួយគ្នានេះដែរ លេខាធិការសារព័ត៌មានវិមានក្រឹមឡាំងលោក Dmitry Peskov បានឲ្យសារព័ត៌មាន AFP ដឹងថា៖ «គ្រប់យ៉ាងគឺល្អ ហើយលោកប្រធានាធិបតីពូទីក៏បានធ្វើតេស្តកូវីដនេះជាទៀងទាត់ដូចគ្នា។
វេជ្ជបណ្ឌិត Protsenko បានបញ្ជាក់ពីករណីវិជ្ជមានលើវីរុសកូវីដ ១៩ តាមគណនីបណ្ដាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ហើយពេលនេះលោកក៏បានដាក់ខ្លួនឯងដែលនៅដាច់ដោយឡែកនៅក្នុងការិយាល័យរបស់លោក។
លោកពូទីនបាននិយាយនៅថ្ងៃទី ១៨ ខែមីនាថា៖ ««ស្ថានភាពស្ថិតក្នុងការគ្រប់គ្រងទាំងមូល ហើយប្រទេសរុស្ស៊ីមើលទៅល្អប្រសើរជាង បើប្រៀបធៀបជាមួយប្រទេសដទៃទៀត»»។ ប៉ុន្តែក្រុមសមាជិកសភាបានអនុម័តលើវិធានការណ៍បឋមដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលប្រកាសភាពអាសន្នរបស់ជាតិ បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសបិទទ្វារកាលពីថ្ងៃអាទិត្យ។
អត្ថបទពាក់ព័ន្ធ៖
- ចិននិងកូរ៉េខាងជើងកំពុងចែកគ្នាកើបផលចំណេញពីផលិតកម្ម ខណៈពិភពលោកកំពុងជាប់គាំង
- ក្សត្រ វីជីរ៉ាឡុងកន ជួលសណ្ឋាគារផ្កាយ៤ ជាមួយស្រីស្នំ២០នាក់ នៅអាឡឺម៉ង់ ខណៈប្រទេសកំពុងវឹកវរកូវីដ១៩
ដោយ៖ Anthony