ក្រុម hackers ធ្វើស៊ីកម្មវិធី Zoom ខណៈកំពុងមានកំណើនអ្នកប្រើប្រាស់កម្មវិធីកាន់តែច្រើន​



ក្នុងស្ថានភាពដែលជម្ងឺកាចរាតត្បាត Covid-19 ផ្ទុះឡើងដែលធ្វើឱ្យលែងមានការជួបជុំគ្នាជាសាធារណៈហើយការងារតាមស្ថាប័នមួយចំនួនធំត្រូវបានបិទចោលឬតម្រូវឱ្យបំពេញការងារពីផ្ទះវិញ គឺកម្មវិធីទំនាក់ទំនងតាមអនឡាញមានសន្ទុះអ្នកចុះឈ្មោះចូលប្រើប្រាស់ជាច្រើនគណនី។ ក្នុងចំណោមកម្មវីធីទាំងនោះ គឺមានកម្មវិធី Zoom ដែលគេសម្គាល់ថា មានអ្នកចុះឈ្មោះចូលប្រើប្រាស់ច្រើនជាងគេក្នុងរយះពេលប៉ុន្មានសប្ដាហ៍នេះ។ ប៉ុន្តែអ្វីដែលជាបញ្ហាធំដែលតាមញ៉ាំញីអ្នកប្រើប្រាស់កម្មវិធី Zoom នេះគឺមានករណីលួច hack និងបោកប្រាស់តាមការផ្ញើរតំណតភ្ជាប់ឱ្យទាញយកកម្មវិធីមេរោគវាយលុកតាមអ៊ិនធើរណែត។

យោងតាមសារព័ត៌មាន The Hacker News កម្មវិធី Zoom គឺជាកម្មវិធីទំនាក់ទំនងតាមអ៊ិនធើរណែតដែលមានអ្នកប្រើប្រាស់ជាង ១៣ លាននាក់ជារៀងរាល់ខែ។ កម្មវិធីនេះផ្ដល់នូវការខលជាវីដេអូ ឬសម្លេងជុំគ្នាដែលអាចបើកការប្រជុំជាអនឡាញបានព្រមទាំងអាចធ្វើការផ្ញើរឯកសារពីគ្នាទៅវិញទៅមកបានផងដែរ។ ហើយថ្មីៗនេះបន្ទាប់ពីមានការផ្ទុះឡើងនៃជម្ងឺ Covid-19 គឺមានកំណើន domains ជាង ១៧ ពាន់។ ហើយ domain នេះគឺជាប្រព័ន្ធបណ្ដុំនៃអ្នកប្រើប្រាស់កម្មវិធី Zoom តាមតំបន់ឬតាមស្ថាប័នការងារជាដើម។ 

ការកើនឡើងនៃចំនួន domains នេះហើយដែលវាជាឱកាសរបស់ក្រុម hackers ក្នុងការអាចបន្លំបង្កើត domains ក្លែងក្លាយដែលអាចបន្លំផ្ញើរឯកសារក្លែងក្លាយឬតំណភ្ជាប់ដែលនឹងអាចឱ្យពួកអ្នករងគ្រោះធ្លាក់ចូលអន្ទាក់នេះដោយចុចទាញយកកម្មវិធីមេរោគអ៊ិនធើរណែតដែលអាចបង្កាឱ្យពួកអ្នក hackers វាយលុកទាញយកឯកសារសំខាន់របស់អ្នកតាមរូបភាពផ្សេងៗបាន។

មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីអនឡាញមួយចំនួនទៀតដែលកំពុងស្ថិតក្នុងរ៉ាដាក្រសែភ្នែករបស់ក្រុម hackers ផងដែរនោះគឺមានដូចជាកម្មវិធី Google Classroom ជាដើមដែលកម្មវិធីនេះកំពុងតែក្លាយជាកម្មវិធីផ្ដល់នូវវេទិកាសិក្សាតាមអនឡាញដែលសាលានិងសកលវិទ្យាល័យជាច្រើនបានផ្លាស់ប្ដូរមកតម្រូវឱ្យសិស្សានុសិស្សាសិក្សាតាមអនឡាញវិញក្នុងកំឡុងពេល Covid-19 កំពុងវាយលុកនេះ។ ដូចនេះក្រុម hackers អាចនឹងធ្វើស៊ីកម្មវិធី Google Classroom  នេះដែរជាក់ជាមិនខានក្នុងពេលខាងមុខនេះ៕

ប្រភព៖ thehackernews.com

ដោយ៖ នឿន វណ្ណៈ

 

X
5s