សាកលវិទ្យាល័យ Monash អូស្ត្រាលី៖ ថ្នាំកម្ចាត់ចៃអាចសម្លាប់កូវីដ១៩ក្នុងពេលតែ ៤៨ម៉ោង
ការសិក្សាថ្មីមួយដែលដឹកនាំដោយក្រុមអ្នកជំនាញវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី បានបង្ហាញពីប្រសិទ្ធភាពនៃថ្នាំសម្លាប់ចៃនៅលើក្បាលមនុស្ស ឈ្មោះ Lvermectin បង្ហាញថា វាអាចសម្លាប់កោសិកាកូវីដ១៩ ដោយប្រើពេលតែ ៤៨ម៉ោងប៉ុណ្ណោះតាមរយៈការពិសោធន៍នៅក្នុងមន្ទីរពិសោធន៍។
លោកស្រីវេជ្ជបណ្ឌិត Kylie Wagstaff នៃវិទ្យាស្ថាន Monash Biomedicine Discovery Institute បានលើកឡើងថា ៖«យើងបានរកឃើញថា សូម្បីតែចំណែកដែលគេពុះចែកនៃថ្នាំនេះ ក៏អាចកម្ចាត់ RNA របស់វីរុសក្នុងរយៈពេល ៤៨ ម៉ោង បានដែរ ហើយសូម្បីតែក្នុងរយៈពេលតែ ២៤ ម៉ោងក៏មានការថយចុះគួរឲ្យកត់សម្គាល់ផងដែរ»។
Lvermectin ជាថ្នាំប្រឆាំងនឹងប៉ារ៉ាស៊ីត (parasitic drug) ត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ដែលបង្ហាញថា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសសម្រាប់អ្នកជំងឺ វីរុសហ៊ីវ ជំងឺគ្រុនឈាម និងគ្រុនផ្តាសាយ។ សូម្បីតែចៃនៅលើក្បាលក៏គេអាចប្រើប្រាស់ថ្នាំនេះបានដែរ ព្រោះថា Lvermectin មានប្រភេទជាឡេលាបទៀតផង ដើម្បីលាបនៅលើក្បាល និងសក់។
ខណៈពេលដែលវាមិនត្រូវបានគេដឹងថា តើថ្នាំ Ivermectin ដំណើរការលើវីរុសយ៉ាងណានោះ ថ្នាំនេះទំនងជានឹងបញ្ឈប់ការរីរាលដាលនៃមេរោគដែលវាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបោលសម្អាតវីរុស។
លោកវេជ្ជបណ្ឌិត Wagstaff មានប្រសាសន៍ថា ««ខណៈពេលដែលយើងកំពុងមានជំងឺរាតត្បាតជាសកលនោះយើងហោចណាស់ប្រើពេលពី ១២ ទៅ១៨ ខែ ដើម្បីទទួលបាន និងអនុម័តឲ្យប្រើប្រាស់បានត្រឹមត្រូវ ប៉ុន្តែបើសិនជាយើងស្វែងរកថ្នាំណាដែលមានស្រាប់នោះវានឹងកាន់តែងាយ និងឆាប់រហ័សទៀតផង។ ដូចជាថ្នាំ Lvermectin ជាដើមវាអាចប្រើពេលត្រឹមតែជាងមួយខែប៉ុណ្ណោះសម្រាប់យកទៅធ្វើជាថ្នាំព្យាបាលដល់អ្នកជំងឺកូវីដ១៩»»។
អត្ថបទពាក់ព័ន្ធ៖
- នាយករដ្ឋមន្ត្រីជប៉ុន Abe៖ ជប៉ុនមានគោលបំណងអនុញ្ញាតឱ្យប្រើ Avigan ព្យាបាលកូវីដ
- អ្នកវិទ្យាសាស្រ្តចិនសម្រេចប្រើថ្នាំផ្តាសាយ Avigan របស់ជប៉ុន ព្យាបាលវីរុសកូវីដ១៩
- អាមេរិកផលិតបានឧបករណ៍ធ្វើតេស្ត Covid19 រកឃើញលទ្ធផលត្រឹមតែជាង ៥នាទី
ដោយ៖ Anthony
ប្រភព៖ Mail Online/ MedlinePlus