ជប៉ុនគ្រោងផ្តល់ថ្នាំ Avigan រាប់លានកញ្ចប់ដល់ប្រទេសរងគ្រោះដោយកូវីដ១៩​



រដ្ឋាភិបាលជប៉ុនគ្រោងផ្តល់ថ្នាំ Avigan ដែលផលិតដោយក្រុមហ៊ុន​ផ្នែកគីមីសាស្ត្រ​ជប៉ុន ដល់ប្រទេសនានាជុំវិញពិភពលោកដែលរងគ្រោះដោយសារជំងឺឆ្លងកូវីដ១៩​ ដោយឥតគិតថ្លៃ និងប្រទេសណាដែលត្រូវការថ្នាំនេះជាចាំបាច់។ នេះយោងតាមការចុះផ្សាយដោយកាសែតជប៉ុន NHK World-Japan

ខណៈពេលដែលប្រទេសជប៉ុនគ្រោង​ផ្តល់ថ្នាំ Avigan ដល់ប្រទេសជុំវិញពិភពលោក ជប៉ុនក៏កំពុងតែធ្វើតេស្តបន្ថែមលើប្រសិទ្ធភាព និងសុវត្ថិភាព​ឱសថ​សម្រាប់​ការប្រើប្រាស់ជាថ្នាំដែលមានសក្តានុពលក្នុងការព្យាបាលរោគសញ្ញាដែលបណ្តាលមកពីវីរុសកូរ៉ូណាថ្មី។

ប្រធានលេខាធិការខុទ្ទកាល័យលោក Yoshihide Suga បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ ​«រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានទទួលសំណើរ​សុំថ្នាំប្រភេទ Avigan ពី​ជប៉ុន ប្រមាណ ៣០នៅជុំវិញពិភពលោក។ ហើយក៏កំពុងពង្រីកការសាកល្បងថ្នាំបន្ថែម និងកំពុងពិភាក្សាជាមួយបណ្តាប្រទេសដែលបានស្នើសុំ។ ថ្នាំទាំងនោះ នឹងត្រូវផ្តល់ឲ្យប្រទេសនីមួយៗ​ទៅតាមបរិមាណ​ដែលពួកគេត្រូវការដោយមិនគិតថ្លៃ»។

រដ្ឋាភិបាលអាឡឺម៉ង់ តាមសេចក្តីរាយការណ៍គ្រោង​ផ្គត់ផ្គង់កញ្ចប់ថ្នាំ Avigan រាប់លានកញ្ចប់ ដើម្បីព្យាបាលអ្នកឆ្លងវីរុសដែលមានជំងឺធ្ងន់ធ្ងរ។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បាននិយាយថា Avigan បានបង្ហាញពីប្រសិទ្ធភាពក្នុងការសាកល្បងព្យាបាលជាមួយមនុស្សដែលឆ្លងវីរុសនេះ៕

អត្ថបទពាក់ព័ន្ធ៖

ដោយ៖ Anthony

X
5s