ស្ពឹកមុខ!ដូចអាមេរិកដែរ ពេលនេះ Zoom ត្រូវតៃវ៉ាន់ហាមប្រជាជនខ្លួនមិនឱ្យប្រើប្រាស់ដោយសារបញ្ហាដូចគ្នា​



យោងតាមសារព័ត៌មាន BBC បានឱ្យដឹងថាថ្មីៗនេះកម្មវិធីទំនាក់ទំនងតាមអនឡាញ  Zoom ដែលកំពុងតែមានភាពពេញនិយមជាខ្លាំងក្នុងពេលដែលមានស្ថាប័ននិងមនុស្សជាច្រើនប្រើប្រាស់កម្មវិធីនេះក្នុងការបំពេញការងារ និងការខលលក្ខណៈជាវីដេអូប្រជុំជាក្រុមផងនោះគឺកំពុងតែត្រូវរដ្ឋាភិបាលតៃវ៉ាន់ប្រកាស់ឱ្យប្រជាជនរបស់ខ្លួនឈប់ប្រើប្រាស់កម្មវិធីនេះដោយការចោទប្រកាន់ថា ការខលទំនាក់ទំនងមួយចំនួនត្រូវបង្វែរឆ្លងកាត់ប្រទេសចិនជាមុនសិនមុននឹងទៅដល់បុគ្គលដែលអ្នកចង់ខលទៅ។

រដ្ឋាភិបាលតៃវ៉ាន់ក៏បានបញ្ជាក់ថែមទៀតដែរថា ទោះបីជាអ្នកចូលរួមខលវីដេអូជាក្រុមទាំងនោះសុទ្ធតែនៅឯសហរដ្ឋអាមេរិកក៏ដោយ ក៏កម្មវិធី Zoom នេះបានបង្វែរការខលនេះឆ្លងកាត់ទីក្រុងប៉េកាំងប្រទេសចិនជាមុនសិនផងដែរ។ ដូចនេះរដ្ឋាភិបាលតៃវ៉ាន់បានប្រកាសថា កម្មវិធីនេះគឺមិនមានសុវត្ថិភាពក្នុងការប្រើប្រាស់ជាពិសេសសម្រាប់អ្នកដែលធ្វើការក្នុងរដ្ឋាភិបាល ឬអ្នកធ្វើការតាមស្ថាប័នការងារផ្សេងៗ។ ផ្ទុយទៅវិញ តៃវ៉ាន់បានប្រាប់ថាកម្មវិធីដែលគួរឱ្យទុកចិត្តគឺជាកម្មវិធីទំនាក់ទំនងអនឡាញរបស់ក្រុមហ៊ុន Google មានដូចជាកម្មវិធី Duo និងរបស់ក្រុមហ៊ុន Microsoft មានដូចជាកម្មវិធី Skype ជាដើម។

បើផ្អែកតាមការឱ្យដឹងពីសំណាក់សកលវិទ្យាល័យ University of Toronto’s Citizen Lab បានឱ្យដឹងថាក្រុមហ៊ុន Zoom នេះមានបុគ្គលិកធ្វើការជាច្រើននាក់នៅឯប្រទេសចិន ហើយក៏បានចោទប្រកាន់កម្មវិធីនេះថាគ្មានស្តង់ដារ encryption ត្រឹមត្រូវ។ តែអ្វីដែលក្រុមហ៊ុន Zoom ឆ្លើយតបវិញគឺបានត្រឹមបកស្រាយថានេះជាកំហុសរបស់កម្មវិធី Zoom ហើយបានប្ដេជ្ញាថានឹងព្យាយាមដោះស្រាយបញ្ ហាដោយព្យាយាមពង្រឹងប្រព័ន្ធសុវត្ថិភាពកម្មវិធីមួយនេះ។

អត្ថបទពាក់ព័ន្ធ

មួយរយៈនេះកម្មវិធី Zoom ដូចជាមានភាពល្បីល្បាញណាស់ ល្បីទាំងមានគេពេញនិយមប្រើប្រាស់ក្នុងគ្រា Covid-19 នេះ ក៏ដូចជារួមទាំងមានភាពល្បីល្បាញខាងមានបញ្ហាផងដែរ។ កាលពីប៉ុន្មានថ្ងៃមុននេះ ទីក្រុងនៅញ៉ូវយ៉កបានធ្វើការបិទមិនឱ្យសិស្សានុសិស្សក្នុងសាលាសរុបជា ១៨០០ សាលាប្រើប្រាស់កម្មវិធី Zoom នេះដោយសារតែបញ្ហាចោទទៅលើប្រព័ន្ធសុវត្ថិភាពដែលមិនគួរឱ្យទុកចិត្តនេះឯង៕

ប្រភព៖ BBC

ដោយ៖ នឿន វណ្ណៈ

X
5s