តើពេលណាវិបត្តិជំងឺកូវីដ១៩​នៅ​អាមេរិក​វិលត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ? សូម​ស្តាប់ Bill Gates និយាយ!​



តើ​ពេល​ណា​អាមេរិក​អាច​​វិល​ត្រឡប់​មក​រក​ស្ថានភាព​ដើម​ធូរស្រាល​ឡើង​វិញ​ពី​​ជំងឺ​កូវីដ ១៩? សំនួរ​នេះ​ត្រូវ​បាន​លោក Bill Gates​ និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​​កន្លង​ទៅ​ថ្មីៗ​ជា​មួយ​លោក​ Judy Woodruff នៅ​លើ​​កញ្ចក់​ទូរទស្សន៍​ PBS Newshour ថា វា​ប្រហែល​ជា​មិន​​អាច​អូស​បន្លាយ​ពេល​រហូត​ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​​​ (ខែ​កញ្ញា) ឆ្នាំ ២០២១ ទេ​ ដែល​សុវត្ថិភាព​ប្រជាជន​​អាមេរិក​ទាំងអស់​  អាច​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​រួច​ផុត​ពី​ជំងឺ​កូវីដ ១៩។ 

នេះ​ក៏​ដោយសារ​វា​ត្រូវ​ចំណាយ​ពេល​​យូរ​ជាង​មួយ​ឆ្នាំ​មុន​ពេល​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​ត្រូវ​បាន​ផលិត​ឡើង និង​យក​ទៅ ប្រើប្រាស់​។ នេះ​បើ​យោង​តាម​អ្នក​ស្រាវជ្រាវ​​នានា​ដែល​កំពុង​ធ្វើការ​​យ៉ាង​សស្រាក់សស្រាំ​​ដើម្បី​​ផលិត​វ៉ាក់សាំង​​ថ្មី​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩។ 

មហាសេដ្ឋី​​មាន​ជាងគេ​បំផុត​ទី២​​ក្នុង​លោក​រូប​នេះ​បាន​ថ្លែង​​នៅ​ក្នុង​បទសម្ភាសន៍​ខាងលើ​ដូច្នេះ​​ថា« វ៉ាក់សាំង​នេះ​មាន​សារៈសំខាន់​ណាស់! ទាល់តែ​យើង​មាន​វា ទើប​ស្ថានភាព​វា​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ។ ថ្នាំ​ព្យាបាល​អាច​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​កម្រិត​មួយ​ ប៉ុន្តែ​ហានិភ័យ​នៃ​ការ​លាប់​ឡើង​វិញ​ក៏​អាច​កើត​មាន​ឡើង​វិញ​​ដែរ រហូត​ដល់​យើង​​ផលិត​បាន​​វ៉ាក់សាំង​តែ​ម្តង»។

លោក​បាន​បន្ត​ថា ការ​អនុវត្ត​វិធី​​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា (Social Distancing) គឺ​រួមចំណែក​យ៉ាង​សំខាន់​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​មិន​ឲ្យ​រាតត្បាត​កាន់តែ​​ខ្លាំង​ ជា​ពិសេស​ការ​ដាក់​ឲ្យ​នៅ​ដោយឡែក​ពី​គេ​​ (Quarantines) ​របស់​អ្នក​ជំងឺ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ផ្ទាល់​ទៅ​កាន់​អ្នក​ផ្សេង​ទៀត។ 

ដើម្បី​ស្វែងយល់​ពី​ជីវិត​របស់​ពលរដ្ឋ​អាមេរិក​​ថា នឹង​មាន​ស្ថានភាព​បែប​ណា​នៅ​ក្នុង​រយៈពេល​ពី ៦​ខែ​ទៅ ១២ ខែ​ចាប់​ពី​ពេល​នេះ​​ទៅ មហាសេដ្ឋី​ដ៏​សប្បុរស​មួយ​នេះ​បាន​អះអាង​ថា ត្រូវ​រៀន​សូត្រ​តាម​​ប្រទេស​ចិន​ដែល​កំពុង​​ដើរ​តួនាទី​ជា​គំរូ​ល្អ​មួយ​នៅ​ពេល​នេះ។

«ពួកគេ​អនុញ្ញាត​ឲ្យ​មនុស្សម្នា​​ចេញ​ទៅ​ធ្វើ​ការ​វិញ ប៉ុន្តែ​​ដាច់ខាត​ត្រូវតែ​ពាក់​ម៉ាស់។ ពួកគេ​ត្រូវ​​វាស់​កម្ដៅ​ជា​ប្រចាំ។ ពួកគេ​អត់​ធ្វើ​ពិធី​ជួបជុំ​ធំដុំ​អ្វី​​ទាំងអស់។ អញ្ចឹង​ហើយ​បាន​ជា​ពួកគេ​អាច​​ជៀស​ផុត​ពី​ការ​ផ្ទុះ​ឡើង​វិញ»។ លោក Bill Gates បញ្ជាក់៕

អត្ថបទទាក់ទង៖

ប្រភព៖ cnbc 

X
5s