​ថៃ​​រក​ឃើញ​មនុស្ស​ ​៦៦​ម៉ឺន​​នាក់​ទូទាំង​ប្រទេស​​ចាត់​ថ្នាក់​ជា​ «អ្នក​មាន​ហានិភ័យ​ខ្ពស់»​



ក្នុង​រយៈពេល​​ ២​ខែ​ចុង​ក្រោយ​នេះ​ ​​ក្រុម​ការងារ​​សុខាភិបាល​ស្ម័គ្រចិត្ត​របស់​ប្រទេស​ថៃ​ បាន​​ចុះ​ទៅ​ដល់​គេហដ្ឋាន​ ១១,៨​លាន​នៅ​ទូទាំង​ប្រទេស​ថៃ និង​បាន​កំណត់​ឃើញ​ថា​ មាន​មនុស្ស​ ៦៦​ម៉ឺន​​នាក់​ទូទាំង​ប្រទេស​​​អាច​ចាត់​ថ្នាក់​ជា​ក្រុម​មនុស្ស​​​ «​មាន​ហានិភ័យ​ខ្ពស់» ​ដោយ​សារ​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​/ឬ​ ចម្លង​ Covid19។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​​សារព័ត៌មាន​ Thai PBS World ចុះ​ផ្សាយ​ថ្ងៃ​ទី​១២ ខែ​មេសា​ កន្លង​ទៅ។ ​

​​​លោក​វេជ្ជបណ្ឌិត​ Tharet Krasnairawiwong ​អគ្គលេខាធិការ​នៃ​នាយកដ្ឋាន​គាំពារ​សេវា​សុខាភិបាល​ បាន​ថ្លែង​ថា​ មាន​មនុស្ស​ប្រមាណ​ ៥៩ ១៧៨​នាក់​បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ពី​ក្រៅ​ប្រទេស​វិញ​ ​មាន​ ៤៦៣ ៧៥៦​នាក់​ចាក​ចេញ​ពី​ក្រុង​បាងកក​មក​ដល់​ខេត្ត​កំណើត​របស់​គេ​វិញ​ និង​ជា​ក្រុម​មនុស្ស​ដែល​មាន​​ទំនាក់ទំនង​ជា​មួយ​សកម្មភាព​នៅ​កីឡដ្ឋាន​ប្រដាល់​ និង​កន្លែង​​កម្សាន្ត​ផ្សេងៗ​ទៀត។

ប្រទេស​ថៃ​ ​មាន​ភ្នាក់ងារ​សុខាភិបាល​ស្ម័គ្រចិត្ត​ច្រើន​ នាក់​ត្រូវ​បំពេញ​ការងារ​ប្រឆាំង​នឹង​កូវីដ​នៅ​ទូទាំង​ប្រទេស។ មក​ដល់​ពេល​នេះ​ តំបន់​សំខាន់​ៗ​ពីរ​ គឺ​បាងកក​ និង​ភូកេត​ដែល​មាន​អត្រា​ខ្ពស់​ជាង​គេ។

សូមអាន៖ ប្រ
ទេសថៃត្រូវការការចូលរួមពីពលរដ្ឋ៨០ភាគរយ ទើបអាចទប់ស្កាត់ការឆ្លងកូវីដ១៩ បាន​

ក្រសួងសុខភាពសាធារណៈថៃ បានធ្វើការទស្សទាយថាប្រសិនបើប្រជាជនថៃ ៨០ភាគរយអាចគោរពតាមការរក្សាគម្លាត​ដាច់ពី​គេ ឬ​គម្លាតសុវត្ថិភាព (Social distancing) បាន នោះចំនួននៃអ្នកឆ្លងនឹងមាន ៧ ៧៤៥នាក់ ត្រឹមថ្ងៃទី១៥ មេសា ទៅដល់ ១៧ ៦៣៥ករណី ប្រសិនបើអ្នកគោរពតាមវិធានការមួយនេះមានត្រឹមតែ៥០ភាគរយ។

យោង​តាម​របាយការណ៍​ពី​ Worldometers នា​ថ្ងៃ​ទី​១៤ កុម្ភៈ​ នេះ​បាន​ឱ្យ​ដឹង​ថា​ ថៃ​មាន​ករណី​វិជ្ជមាន​សរុប​ ២៥៧៩​ករណី​ ស្លាប់​ ៤០​ និង​ជា​សះស្បើយ​ប្រមាណ​ ១២៨៨​នាក់។ ​ចំនួន​ធ្វើ​តេស្ត​​វិភាគ​សំណាក​សរុប​ នៅ​ទូទាំង​ប្រទេស​ ធ្វើ​បាន​ ១០០ ៤៩៨៕​​​​​​

 

ដោយ៖ រតនៈវិភូ​

X
5s