WHO៖ អាមេរិកមិនបានផ្តល់ភស្តុតាងណាមួយក្នុងការប្តឹងមន្ទីរពិសោធន៍វូហានទេ​



អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទទី ៥ ខែឧសភា ឆ្នាំ ២០២០ថា ទីក្រុងវ៉ាស៊ីនតោនមិនបានផ្ដល់នូវភស្តុតាងណាមួយពីការផ្ទុះឡើង New Coronavirus ថាមានប្រភពនៅមន្ទីរពិសោធន៍របស់ចិននៅទីក្រុងវូហាននោះទេ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មានចិន South China Morning Post កាលពីថ្ងៃចន្ទម្សិលមិញនេះ។ 

នាយកគ្រប់គ្រងផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកលោក Michelle Ryan បានប្រាប់អ្នកសារព័ត៌មានថា យើងមិនបានទទួលទិន្នន័យ ឬភស្តុតាងជាក់លាក់ណាមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកទាក់ទងទៅនឹងប្រភពដើមនៃវីរុសនោះទេ។ អ្នកវិទ្យាសាស្រ្តនៅតែជឿជាក់ថាវីរុសមួយនេះមានប្រភពមកពីសត្វ ហើយវាចម្លងមកមនុស្សតាមរយៈការទទួលទាននិងការប៉ះពាល់ផ្ទាល់នៅសត្វដែលមានផ្ទុកវីរុសទាំងនោះ។ ប៉ុន្តែប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាប់បានធ្វើការរិះគន់យ៉ាងចាស់ដៃចំពោះអសមត្ថភាពនៃការគ្រប់គ្រងរបស់ចិន ហើយក៏បានចោទប្រកាន់ថាចិនព្យាយាមលាក់បាំងព័ត៌មានទៅកាន់ពិភពលោក និងបណ្ដោយឲ្យមានការឆ្លងរាលដាលទូទាំងពិភពលោក។ លោកក៏បានបន្ថែមថា៖ «អង្គការសុខភាពពិភពលោក មានឆន្ទៈក្នុងការទទួលយកព័ត៌មានទាំងអស់ក្នុងករណីដែលមានភស្តុតាងបញ្ជាក់ពីប្រភពដើមនៃវីរុសនេះដោយលោកបានសង្កត់ធ្ងន់ថា ការបញ្ជាក់ពីប្រភពដើមនៃរូបមួយនេះជាព័ត៌មានសុខភាពសាធារណៈដែលសំខាន់សម្រាប់ការគ្រប់គ្រងនាពេលអនាគត»។ «បើទិន្នន័យ និងភស្តុតាងពិតជាមាន តើពេលណាសហរដ្ឋអាមេរិកអាចចែកចាយព័ត៌មានទាំងអស់នោះទៅដល់មនុស្សគ្រប់គ្នាលើពិភពលោកអោយបានដឹង? តែសម្រាប់អង្គការសុខភាពពិភពលោកគឺពិតជាពិបាកណាស់ក្នុងការសហការជាមួយអ្នកបានបានបញ្ចេញព័ត៌មានពិតប្រាកដ ឬភស្តុតាងនេះ» លោកបានបញ្ជាក់បន្ថែមបែបនេះ។ កាលពីកន្លងទៅអង្គការសុខភាពពិភពលោក ក៏ទទួលរងនូវការចោទប្រកាន់ នឹងការរិះគន់យ៉ាងធ្ងន់ៗពីសហរដ្ឋអាមេរិចដែលបានលើកឡើងថា អង្គការសុខភាពពិភពលោកព្យាយាមការពារប្រទេសចិន នឹងព្យាយាមអ្នកបានព័ត៌មានពីការផ្ទុះឡើងនៃវីរុសរហូតធ្វើឲ្យមានការឆ្លងកាន់តែច្រើនឡើងៗ។

ចុចអាន៖ សារ ៣ សំខាន់ពីរតំណាង WHO ពាក់ព័ន្ធនឹងកូវីដ ១៩ ជូនទៅកាន់ប្រជាពលរដ្ឋកម្ពុជា​

អ្នកជំនាញផ្នែកសុខភាពរបស់អង្គការសុខភាពពិភពលោកលោកស្រី Maria Van Kerkhove បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច៍ន្ទដែរថា មានភស្តុតាងបញ្ជាក់ទៅលើសែនចំនួន ១៥ ០០០ ប្រភេទ ដែលអាចរកឃើញថារូបទាំងអស់នោះមានប្រភពមកពីសត្វ និងកកើតឡើងពីធម្មជាតិ។

ការឆ្លើយតបរបស់អង្គការសុខភាពពិភពលោកពាក់ព័ន្ធទៅនឹងប្រភពដើមនៃ Coronavirus នេះ ធ្វើឡើងបន្ទាប់ពីដូណាល់ត្រាំបើសន្យាថានិងបង្ហាញពីរបាយការណ៍ពេញលេញ ស្ដីពីការផ្ទុះឡើងនៃវីរុសនេះ ហើយនៅបញ្ជាក់ពីទំនាក់ទំនងនៃវីរុសនេះទៅនឹងមន្ទីរពិសោធន៍វូហានក្នុងប្រទេសចិន នេះបើយោងតាមការចេញផ្សាយពីសាព័ត៌មាន Bloomberg កាលពីថ្ងៃអាទិត្យទី ៣ ខែឧសភា ឆ្នាំ២០២០។ 

ចុចអាន៖ រដ្ឋមន្រ្តីសុខាភិបាល៖ KTV រង្គសាល នៅមិនទាន់ដល់ពេលអនុញ្ញាតឲ្យបើកដំណើរការវិញទេ​

លោកដូណាល់ត្រាំបានសន្យាចំពោះរបាយការណ៍កាលពីថ្ងៃអាទិត្យនៅក្នុងកិច្ចប្រជុំក្នុង Virtual town hall ដែលលោកបាននិយាយថា៖ «យើងនឹងបង្ហាញរបាយការណ៍ជាក់លាក់ ពេញលេញ អំពីអ្វីដែលយើងបានគិតថាបានកើតឡើង ខ្ញុំគិតថាព័ត៌មានពីប្រទេសកម្ពុជាខ្លាំងបំផុត ខ្ញុំគឺថាពួកគេបានធ្វើខុស ពួកគេព្យាយាមបិទបាំងពី ហើយពួកគេព្យាយាមបង្ក្រាបដូចជាព្យាយាមពន្លត់អគ្គីភ័យ»។

គួរបញ្ជាក់ផងដែរថាសហរដ្ឋអាមេរិកបានក្លាយជាប្រទេសមួយដែលមានចំនួនអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេនៅលើពិភពលោក ហើយក៏ជាប្រទេសដែលឈរនៅលំដាប់លេខ ១ ដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេដូចគ្នា។ នៅពេលនេះសេដ្ឋកិច្ចរបស់មហាអំណាចសហរដ្ឋអាមេរិកមួយនេះបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងអត្រា -៤,៨% បើយោងតាមនាយកដ្ឋានពាណិជ្ជកម្ម (Commerce Department)។ ឆ្លើយតបទៅនឹងស្ថានការណ៍ដ៏អាក្រក់បែបនេះ ប្រធានាធិបតីអាមេរិចលោកដូណាល់ត្រាំ បានសម្រេចធ្វើការបើកសេដ្ឋកិច្ចឡើងវិញ ទៅលើកទឹកចិត្តឲ្យមានការបើករដ្ឋមួយចំនួនជាបន្តបន្ទាប់ បន្ទាប់ពីបិទអស់មួយរយៈ៕

ចុចអាន៖ ការស្រាវជ្រាវ៖ ជនជាតិអាមេរិកកាំងស្បែកខ្មៅមានអត្រាឆ្លងកូវីដ១៩ ខ្ពស់ជាងពួកស្បែកស​

X
5s