អ្នកជំនាញ៖ ភ្នែកជាផ្លូវចម្លង COVID-19 ដ៏សំខាន់ ហើយចម្លងខ្លាំងជាង SARS ១០០ដង​



ក្រៅពីមាត់ ច្រមុះ និងដៃជាប្រភពចម្លងកូវីដ ១៩ តែការសិក្សាពីអ្នកជំនាញនៅសកលវិទ្យាល័យហុងកុងបានរកឃើញថា ភ្នែករបស់យើងជាសរីរាង្គ  និងជាផ្លូវចម្លងកូវីដ ១៩ ដ៏សំខាន់ទៅក្នុងខ្លួន ហើយការសិក្សានេះក៏បានរកឃើញថា មានកម្រិតឆ្លងរហូតដល់ទៅ ១០០ដងច្រើនជាងជំងឺផ្លូវដង្ហើមស្រួចស្រាវ SARS និង ផ្តាសាយបក្សីទៅទៀត។

ការធ្វើតេស្តនៅមន្ទីរពិសោធន៍បានបង្ហាញថាកម្រិតនៃវីរុស SARS-CoV-2 ដែលជាប្រភពបណ្ដាលឱ្យមានជំងីកូវីដ ១៩ ដក់ជាប់នៅគ្នាខាងលើឬស្រទាប់ខាងក្រៅនៃគ្រាប់ភ្នែក ច្រើនជាងវីរុសបង្កជំងឺជំងឺ SARS ដែលជាប់តាមផ្លូវដង្ហើម។ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយលោកវេជ្ជបណ្ឌិត Michael Chan Chi-Wai មកពីសាកលវិទ្យាល័យហុងកុងបានក្លាយជាអ្នកស្រាវជ្រាវដំបូងគេលើពិភពលោក ដែលភស្តុតាងថាវីរុសនេះអាចចម្លងទៅមនុស្សតាមរយៈចំណុចពីរសំខាន់ៗ គឺភ្នែកនិងផ្លូវដង្ហើម ហើយការស្រាវជ្រាវនេះត្រូវបានចេញផ្សាយនៅចុងក្រោយបង្អស់ដោយ The Lancet respiratory medicine។ 

ចុចអាន​៖ ជនជាតិស្បែកខ្មៅមានអត្រាស្លាប់ដោយកូវីដ១៩ ៤ដងខ្ពស់ជាងពួកស្បែកស ក្នុងប្រទេសអង់គ្លេស​

«យើងបានយកជាលិកាចេញផ្លូវដង្ហើម និងភ្នែករបស់មនុស្សដើម្បីអនុវត្តការពិសោធន៍ធ្វើការប្រៀបធៀបរាង SARS-CoV-2 ទៅនឹង SARS & H5N1។ យើងបានរកឃើញថាថ្នាំ SARS-Cov-2 មានប្រសិទ្ធភាពខ្ពស់ក្នុងការឆ្លងចូលទៅក្នុងខួរក្បាលមនុស្សនិងផ្លូវដង្ហើមផ្នែកខាងលើខ្ពស់ជាង Sars ជាមួយនឹងកម្រិតវីរុសខ្ពស់ជាង ៨០ ទៅ ១០០ ដង»។ ទាំងនេះជាការពន្យល់ពីលទ្ធភាពនៃការទទួលយកការចម្លងខ្ពស់នៃកូវីដ ១៩ ហើយការសិក្សាក៏បានបង្ហាញពីការពិតថា ភ្នែករបស់មនុស្សជាផ្លូវចម្លងកូវីដ ១៩ យ៉ាងនៃសំខាន់ទៅក្នុងរាងកាយ នេះជាការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Chan។ 

ចុចអាន៖ អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត៖ របកគំហើញថ្មីលើតេស្តូស្តេរ៉ូនអាចជួយប្រឆាំងនឹង COVID-19​

ក្រុមអ្នកស្រាវជ្រាវ បានដាក់កម្រិតបន្ថែមទៀតលើការរក្សាអនាម័យ ពិសេសបានណែនាំដល់សាធារណៈជនបន្ថែមទៀតលើការប្រុងប្រយ័ត្នខ្ពស់ ហាមយកដៃរបស់អ្នកដែលមិនទាន់លាងសម្អាតទៅប៉ះពាល់ភ្នែក ត្រូវធ្វើការសម្អាតដៃ និងភ្នែកឲ្យបានទៀតទាត់ និងញឹកញាប់ ដើម្បីចៀសវាងការឆ្លងវីរុសជាយថាហេតុ។ លើសពីនេះ អ្នកជំនាញក៏បានធ្វើការរំឮកជាថ្មីម្តងទៀតថា វីរុសនេះអាចរស់នៅលើផ្ទៃដែក អ៊ីណុក និងប្លាស្ទិចរហូតទៅដល់ ឬយូរជាង ៧ថ្ងៃ។ ក្នុងចំណុចនេះដែរ របកគំហើញរបស់ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយវេជ្ជបណ្ឌិត Chan បានលើកឡើងថាក្រុមគ្រូពេទ្យជាអ្នកប្រឈមនឹងបញ្ហានេះខ្ពស់ជាងគេ ហើយក្រុមគ្រូពេទ្យក៏ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមលើការប្រើប្រាស់របាំងការពារភ្នែក ឬពាក់វ៉ែនតា និងការប្រើម៉ាស់ N95 ជាមួយសំលៀកបំពាក់ការពារឲ្យបានល្អ៕

ចុចអាន៖ អ្នកជំនាញ៖ ទប់ស្កាត់ការចម្លងកូវីដគួរផ្តាច់ខ្លួននៅមណ្ឌលចត្តាឡីស័ក ប្រសើរជាងផ្តាច់ខ្លួននៅផ្ទះ

X
5s