បទពិសោធន៍ថ្មី! Facebook ទើបនឹងបញ្ចេញមុខងារបង្កើត Avatar ដល់អ្នកប្រើប្រាស់របស់ខ្លួន​



យោងតាម CNET បានឱ្យដឹងថាថ្មីៗនេះក្រុមហ៊ុនបណ្ដាញសង្គមយក្សអាមេរិក Facebook បានបញ្ចេញកំណែប្រែថ្មីមួយដែលប្លែកអារម្មណ៍និងធ្វើឱ្យភ្ញាក់ផ្អើលថែមទៀតសម្រាប់អ្នកប្រើប្រាស់ Facebook។ កំណែប្រែថ្មីនេះអាចឱ្យអ្នកប្រើប្រាស់បង្កើតអវតា (avatar) បានដែលតំណាងឱ្យរូបអ្នកផ្ទាល់ ដោយអ្នកអាចយក avatar នោះធ្វើជា stickers ក្នុងការឆ្លើយតបតាម comment តាមសារ ផុសលើ stories ថែមទាំងអាចយកដាក់ធ្វើជា profile អ្នកបានផងដែរ។

ថ្វីត្បិតតែ Facebook ទើបនឹងបញ្ចេញមុខងារបង្កើត avatar នេះក្រោយមុខងារបង្កើត avatar Bitmoji របស់ Yahoo និងមុខងារ Memoji របស់ Apple ពិតមែនក៍ដោយប៉ុន្តែកំណែប្រែថ្មីរបស់ Facebook នេះគឺផ្ដល់ភាពប្លែកអារម្មណ៍មួយដែលនឹងធ្វើឱ្យអ្នកទទួលបានពិសោធន៍ថ្មីមួយក្នុងការប្រើប្រាស់បណ្ដាញសង្គមដ៍ពេញនិយមមួយនេះ។

ក្នុងពេលនេះមុខងាបង្កើត avatar នេះត្រូវបានបញ្ចេញឱ្យប្រើប្រាស់បាននៅអាមេរិកមុនគេ ហើយនឹងបើកឱ្យប្រើប្រាស់ជាទូទៅជុំវិញពិភពលោកក្នុងពេលឆាប់ៗនេះ។

បើសិនជាអ្នកចង់ដឹងពីការបង្កើត avatar នេះ ខាងក្រោមនេះគឺជាជំហានក្នុងការបង្កើត avatar នេះ៖

១. ចុចលើបន្ទាត់ Menu លើកម្មវធី Facebook app

២. ចុចលើ See More

៣. រកមើលពាក្យ avatar ហើយចុចលើពាក្យនោះ

៤. ចុចពាក្យ Next ហើយបន្ទាប់មកចុចលើពាក្យ Get Started

៥. ជ្រើសរើសពណ៌ Skin (មាន ២៧ ជម្រើស)។ ពេលរួចរាល់ហើយត្រូវចុច Next

៦. បន្ទាប់មកអ្នកនឹងតម្រូវឱ្យជ្រើសរើសស្ទាយសក់ avatar របស់អ្នក។ តមកទៀតត្រូវចុចពាក្យ Color Icon

៧. ជំហាននេះគឺតម្រូវឱ្យអ្នកជ្រើសរើសទម្រង់មុខ avatar អ្នក

៨.  បន្ទាប់មកជ្រើសរើសទម្រង់ ពណ៌ភ្នែក និងស្ទាយត្របកភ្នែក avatar អ្នក

៩. បន្ទាប់មកជ្រើសរើសទម្រង់ច្រមុះនិងបបូរមាត់ ថែមទាំងអាចដាក់ពុកមាត់បានផងដែរ

១០. ក្រោយមកអ្នកតម្រូវឱ្យជ្រើសរើសរូបរាងតួខ្លួនរបស់អ្នកជាមួយនឹងការបន្ថែមសម្លៀកបំពាក់តុបតែងផ្សេងៗបានដែរ។ បន្ទាប់ពីជ្រើសរើសអស់ហើយ អ្នកត្រូវចុចពាក្យ Done ដើម្បីបញ្ចប់ការបង្កើត avatar អ្នកជាស្ថាពរ៕

ដោយ៖ នឿន វណ្ណៈ
ប្រភព៖ CNET

 

X
5s