វិធីសាស្ត្រ ៧យ៉ាងព្យាបាលការថប់បារម្ភអំឡុងជំងឺរាតត្បាតកូវីដ១៩
ជំងឺរាតត្បាតរីករាលដាលកំពុងជះឥទ្ធិពលដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់តាមរបៀបផ្សេងៗគ្នាជាច្រើន ហើយអ្វីៗកំពុងផ្លាស់ប្តូរក្នុងល្បឿនយ៉ាងលឿនដែលមិនអាចដឹងថានឹងមានអ្វីកើតឡើងនាពេលបន្ទាប់។ រឿងទាំងអស់នេះបានធ្វើឲ្យយើងស្ទើរតែគ្រប់គ្នាបានថប់បារម្ភយ៉ាងខ្លាំង។
ហេតុអ្វីដូច្នេះហើយបានជាអត្ថបទនេះយើងនឹងណែនាំនូវយុទ្ធសាស្រ្តចំនួន ៧ ដែលអាចជួយសម្រួលដល់ការថប់អារម្មណ៍របស់អ្នក៖
១) បង្កើតកាលវិភាគ
ទម្លាប់ប្រចាំថ្ងៃរបស់អ្នកត្រូវបានរំខានតាមវិធីមួយចំនួន មិនថាអ្នកធ្វើការពីផ្ទះ ឬមិនអាចទៅកន្លែងហាត់ប្រាណបានទេ ការខ្វះខាតនូវរចនាសម្ព័ន្ធប្រឈមមុខនឹងភាពមិនច្បាស់លាស់ដែលអាចបណ្តាលឲ្យអ្នកមានអារម្មណ៍ធុញថប់។ ដូច្នេះជារៀងរាល់យប់អ្នកត្រូវបង្កើតកាលវិភាគសម្រាប់ថ្ងៃបន្ទាប់ ដែលកំណត់នូវអ្វីដែលអ្នកអាចធ្វើបានក្នុងមួយថ្ងៃ រួមទាំងការធ្វើលំហាត់ប្រាណ ការចម្អិនអាហារ សម្អាតផ្ទះ ឬពេលវេលាជួបជុំគ្រួសារជាដើម។
២) កំណត់ពេលវេលាដែលអ្នកចំណាយពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ
ការសិក្សាបង្ហាញថាការមើលព័ត៌មានញឹកញាប់ ឬច្រើនពេកបណ្តាលឲ្យមានការថប់អារម្មណ៍ សូម្បីតែក្នុងអំឡុងពេលវេលាល្អ ឬអ្នកកំពុងមានសុខភាពល្អ។ អាក្រក់ជាងនេះទៅទៀតការថប់អារម្មណ៍របស់អ្នកទំនងជានឹងកើនឡើងបន្ទាប់ពីអ្នកឈប់មើលព័ត៌មាន ព្រោះដំណឹងដែលអ្នកទទួលបានមិនមែនសុទ្ធតែពិត ១០០ភាគរយ។ ដូច្នេះអ្នកអាចស្រម៉ៃថា តើវាមានអ្វីកើតឡើងនៅពេលអ្នកកំពុងស្តាប់របាយការណ៍នៃចំនួនអ្នកស្លាប់រៀងរាល់ពីរបីនាទីម្តង? វាទំនងជាធ្វើឲ្យការថប់អារម្មណ៍របស់អ្នកជាប់គាំងនៅក្នុងស្ថានភាពដ៏អាក្រក់មួយមិនចេះចប់។ ដើម្បីចៀសវាងបញ្ហាទាំងនេះ អ្នកត្រូវកំណត់ពេលវេលាឲ្យច្បាស់ក្នុងការទទួលបានព័ត៌មាន ទទួលពីប្រភពជាក់លាក់ អ្នកអាចតាមដានព័ឥមានថ្មីៗបានគឺនៅពេលព្រឹក និងនៅពេលល្ងាច។
៣) ជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយដោយប្រុងប្រយ័ត្ន
វាពិតជារឿងសំខាន់ខ្លាំងណាស់នៅពេលអ្នកចង់តាមដានព័ត៌មានថ្មីៗជាប្រចាំពីប្រព័ន្ធផ្សព្វផ្សាយដែលអាចជឿទុកចិត្តបាន ព្រោះថាមានហានិភ័យជាច្រើននៅពេលយើងទទួលបានព័ត៌មានមិនល្អ។ ដូច្នេះអ្នកត្រូវគិតជាមុន តើកម្មវិធីព័ត៌មានណាមួយដែលអ្នកជ្រើសរើស? រកមើលប្រព័ន្ធផ្សព្វផ្សាយដែលរាយការណ៍អំពីសកម្មភាពជាក់ស្តែង ដើម្បីបញ្ជាក់ថាវាជាព័ត៌មានពិតតាមដែលអ្នកអាចធ្វើបាន ជាជាងព័ត៌មានដែលផ្សាយបានត្រឹមតែផ្សាយ។
៤) លំហាត់ប្រាណ
ចាប់តាំងពីការរាតត្បាតនៃជំងឺកាន់តែខ្លាំងមករដ្ឋាភិបាលបានចាត់វិធានការមិនឲ្យចាកឆ្ងាយពីសង្គម ដូច្នេះសូម្បីតែចង់ទៅក្លឹបហាត់ប្រាណក៏ពិបាកដែរ។ ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់អ្នកនោះទេព្រោះថាសកម្មភាពហាត់ប្រាណមួយចំនួនអាចអនុវត្តបាននៅផ្ទះ។ ហើយខណៈនេះអ្នកត្រូវអនុវត្តលំហាត់ប្រាណណាមួយដែលអាចជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាល គឺវាមានប្រសិទ្ធយ៉ាងខ្លាំងក្នុងការកាត់បន្ថយការថប់អារម្មណ៍ ថែមទាំងល្អចំពោះសុខភាពផងដែរ។ ដូច្នេះជ្រើសរើសការធ្វើលំហាត់ប្រាណនៅផ្ទះ និងសកម្មភាពហាត់ប្រាណាមួយដែលអ្នកពេញចិត្ត។
៥) ត្រួតពិនិត្យអំពីអារម្មណ៍របស់ខ្លួនឯង
ចំណាយពេលមួយនាទី ឬច្រើនជាងនេះដើម្បីត្រួតពិនិត្យអារម្មណ៍ដែលអ្នកមាន ឲ្យបានច្រើនដងក្នុងមួយថ្ងៃ។ តើអ្នកមានអារម្មណ៏យ៉ាងណា? ធុញថប់មែនទេ? ហួសប្រមាណ? ខកចិត្ត? សោកសៅ? ច្រឡំ? អ្វីក៏ដោយដែលអារម្មណ៍របស់អ្នកដូចជាមិនសូវស្រួល។ ចៀសវាងការប្រឆាំងនឹងអារម្មណ៍ខ្លួនឯងខ្លាំងពេក ព្រោះវានាំឲ្យអ្នកមានអារម្មណ៍ថាហត់នឿយខ្លាំង ព្យាយាមបន្ធូរអារម្មណ៍ រិះរកវិធីសាស្ត្របែបណាដែលនាំឲ្យអ្នកសម្រួលអារម្មណ៍បាន កុំបង្ខំព្រោះយើងមានពេលគ្រប់គ្រាន់ក្នុងការព្យាបាលវា។
៦) ជជែកជាមួយមនុស្សជិតស្និទ្ធរបស់អ្នក
បច្ចុប្បន្នឧបករណ៍អេឡិចត្រូនិករបស់យើងបានអនុញ្ញាតឲ្យយើងអាចភ្ជាប់ទំនាក់ទំនងបានយ៉ាងងាយស្រួល ទោះបីជាយើងកំពុងឃ្លាតឆ្ងាយពីសង្គមក៏ដោយ។ ហើយខណៈដែលការជជែកតាមវីដេអូមិនបានបង្កជាអារម្មណ៍ភ័យខ្លាចដូចពេលដែលជួបជជែកទាក់ទងគ្នាផ្ទាល់មាត់ទេនៅសម័យនេះ។ អំឡុងពេលនៃជំងឺរាតត្បាតនេះមានតែការទាក់ទងតាមបណ្តាញសង្គមតែប៉ុណ្តោះទើបមានសុវត្ថិភាព។ ដូច្នេះអ្នកអាចស្វែងរកមិត្តភក្តិជិតស្និទ្ធ ឬសមាជិកគ្រួសារដើម្បីជជែកគ្នាពីការងារ ឬការកម្សាន្តផ្សេងៗ និងនិយាយពីអ្វីដែលអ្នកកំពុងឆ្លងកាត់ដើម្បីកាត់បន្ថយការថប់អារម្មណ៍របស់អ្នក។
៧) ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន
កាលណាដែលអ្នកមិនបានផ្តោតលើអ្វីដែលអ្នកអាចគ្របគ្រង់បានទេនោះ ប្រៀបដូចជាអ្នកបានកំពុងនាំយកមេរោគពីខាងក្រៅដាក់មកចូលក្នុងខ្លួនអ្នកអ៊ីចឹង ឬការបិទអាជីវកម្មដែលនឹងជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់អ្នក វាកាន់តែធ្វើឲ្យអ្នកអ្នកមានអារម្មណ៍ថប់អារម្មណ៍ និងធុញទ្រាន់ជាខ្លាំង។ ដូច្នេះផ្តោតលើអ្វីដែលអ្នកអាចគ្របគ្រងបានដូចជា ធ្វើឲ្យខ្លួនឯងមានសុវតិ្ថភាព បង្កើតរបៀបធ្វើការចំណាយពេលវេលាសម្រាប់ខ្លួនឯង និងរបៀបគ្រប់គ្រង់ប្រាក់របស់អ្នកឲ្យមានប្រសិទ្ធភាពបំផុត។ នៅពេលទទួលបានអារម្មណ៍នៃការគ្រប់គ្រងលើអ្វីមួយ ពេលនោះអ្នកអាចកត់សម្គាល់បានថា ការថប់អារម្មណ៍របស់អ្នកមានការថយចុះគួរឲ្យកត់សម្គាល់ និងមានប្រសិទ្ធភាពបំផុត៕
- ទស្សន៧ឃ្លា ដែលអាចឲ្យអ្នកទម្លាក់ចុះនូវការគិតទាំងឡាយដែលបានបង្កើតជាចំណងចិត្តរបស់អ្នក
- រឿង ១០យ៉ាងបុគ្គលជោគជ័យនឹងមិនធ្វើជាលើកទី២ដាច់ខាត
ដោយ៖ Anthony Arthur