លម៉ើ (date palm) ជាដំណាំ​ហូប​ផ្លែ​អំបូរដូង​ មានទីផ្សារខ្ពស់មិន​ថា​នៅ​កម្ពុជា និងនៅទីផ្សារអន្តរជាតិ​



​លម៉ើជាដើមឈើអំបូ​ដូង ឬត្នោត (Palm) ដែលជាភាសាអង់គ្លេសគេហៅឈ្មោះរបស់​វា​ពេញថា Date Palm។ ​លម៉ើជាដំណាំហូបផ្លែដែលធន់នឹងអាកាសធាតុ វាអាចរស់ក្នុងសីតុណ្ហភាពចន្លោះពី -៦អស្សា ទៅ ៣៥អង្សារ។ ​លម៉ើជារុក្ខជាតិមួយប្រភេទដែលត្រូវបានគេរកឃើញដំបូងនៅតំបន់មេឌីទែរ៉ាណេ មជ្ឈឹមបូព៌ាពិសេសនៅអារ៉ាប់។

សូមចុចអាន៖ មិនមែនចៃដន្យដែល ហ្រ្គីនរីសត អាច​លក់​ដី​ចំការទំហំ ១០អាជាមួយដំណំាជាង ៥០ដើម ​សុទ្ធសឹងជាដំណាំមានទីផ្សារ​

ជាមួយគ្នានេះ ល្មើក៏មានដាំ​ដុះច្រើនដូចគ្នានៅផ្នែកមួយចំនួនក្នុងសហរដ្ឋអាមេរិកដូចជានៅ California និង Arizona រួមទាំងតំបន់ដែលមានអាកាសធាតុមួយចំនួនទៀត។ ល្មមអាចសម្របខ្លួនស្ទើគ្រប់សណ្ថានដី លើកលែងតែដីឥដ្ឋឬតំបន់ដែលមានទឹកលិចខ្លាំង។

យោងតាមប្រសាសន៍របស់លោក គីម ហួរ ដែលជាម្ចាស់តំបន់អភិវឌ្ឍព្រៃបៃតង ហ្រ្គីនរីសត​ និងជាម្ចាស់កសិដ្ឋានកូន​លម៉ើ និងដំណាំហូបផ្លែជាច្រើនផ្សេងទៀតបានឲ្យដឹងថា មិនខុសពីដំណាំហូបផ្លែដទៃទៀតប៉ុន្មាននោះទេ ​លម៉ើគឺជាប្រភេទដំណាំហូបផ្លែដែលផ្ដល់ផលនៅពេល​វាមានអាយុចាប់ពី ៣ ឆ្នាំឡើងទៅ ឬអាចលឿនជាងនេះក្នុងករណីការថែទាំដាក់ជីបានល្អ។ ចំណុចពិសេសមួយ ​លម៉ើគឺជាប្រភេទដំណាំហូបផ្លែដែលមានអាយុកាលវែងដែលអាចរស់នៅបានចន្លោះពី ៧០ ទៅ ៩០ឆ្នាំ។

នៅក្នុងឆ្នាំដំបូងនៃការ​ឱ្យ​ផល ​លម៉ើ​ អាចផ្តល់ទិន្នផលប្រមាណពី ២០ ទៅ ៣០គីឡូក្រាមក្នុងមួយដើម។ ដោយឡែកនៅពេលដែលមានអាយុចន្លោះចាប់ពី ៥ ទៅ ១០ ឆ្នាំ គឺជាពេលវេលាមួយដែល​វា​ ឲ្យផលខ្ពស់បំផុត ហើយក៏មានរសជាតិឆ្ងាញ់បំផុតដែរ។

យោងទៅតាមការសង្កេតពីអ្នកជំនាញ ក្នុងចន្លោះអាយុប៉ុននេះ មានដើមខ្លះដែលបានដាំដុះនៅលើសណ្ឋានដីល្អ និងទទួលបានការថែទាំបានល្អឈ្នះនឹងជំងឺ គឺអាចផ្ដល់ផលបានរហូតទៅដល់ ៥០០ គីឡូក្រាមក្នុងមួយដើមក៏មាន។ ដោយ​ស្ថិតនៅក្នុងអំបូរ palm ​លម៉ើ​ត្រូវការការថែទាំមិនខុសពីដូងប៉ុន្មានទេ ប៉ុន្តែដើម​របស់​វា​ភាគច្រើនរងការយាយីពីសត្វឌួង។

រសជាតិរបស់​លម៉ើ មានការប្រែប្រួលទៅតាមប្រភេទដីដែលដាំដុះទោះបីជាពូជតែមួយក៏ដោយ ប៉ុន្តែបើកាលណាដាំនៅលើដីខុសគ្នា នាំឲ្យរសជាតិវាក៏មានការប្រែប្រួលទៅតាមនោះដែរ តែការប្រែប្រួលនោះគឺមិនខុសគ្នាខ្លាំងនោះទេ។ ​លម៉ើ​ មានរសជាតិខុសពីផ្លែឈើដទៃ សូម្បីក្លិនក៏មិនដូចផ្លែឈើដទៃដែរ គេអាចទទួលទានវាបានតាមពេលនៅស្រស់ (ផ្លែស្រគាល) និងពេលទុំ ឬខ្មែរយើងភាគច្រើននិយមហៅថាដំណាប់។ ភាពអស្ចារ្យមួយរបស់ផ្លែ​លម៉ើ​  គឺបន្ទាប់ពីពេលដែលវាទុំយើងអាចធ្វើការរក្សាទុកបានរហូតដល់ទៅមួយឆ្នាំ ឬអាចបានមកពីនេះអាស្រ័យនូវការថែរក្សាទុកបានល្អ។

ដំណាប់​លម៉ើ​ គឺជាប្រភេទផ្លែដែលទុំ នឹងមិនបានឆ្លងកាត់ដំណាក់កាលកែច្នៃឬបន្ថែមសារធាតុស្ករណាមួយនោះឡើយ។ ​លម៉ើ ត្រូវបានគេបែងចែក​ជា​ ២ពូជ គឺប្រភេទពូជហូបស្រស់ និងប្រភេទពូជហូបស្រស់ក៏បានហូបដំណាប់ក៏បាន។ ប៉ុន្តែចំពោះប្រភេទពូជហូបស្រស់ នៅពេលដែលផ្លែវាប្រែទៅជាទុំ គឺមិនសូវមានរសជាតិឆ្ងាញ់និងរក្សាបានយូរដូចពូជហូបបានទាំងស្រស់ ទាំងដំណាប់នោះទេ។

លោក គីម ហួរ ម្ចាស់ហ្រ្គីនហ្វាមបានមានប្រសាសន៍ទៀតថា ​លម៉ើ​ អាចលក់ចេញក្នុងតម្លៃចាប់ពី ៩ ទៅ ១០ដុល្លារក្នុង ១ គីឡូក្រាម នេះបើគិតពីតម្លៃបោះដុំ។ ចំណែកតម្លៃលក់រាយវិញ​ ​គឺអាចលក់ចេញក្នុងចន្លោះពី ១២ ទៅ ១៧ដុល្លារក្នុងមួយគីឡូក្រាម។ 

អត្ថប្រយោជន៍ទាំង ៨ របសផ្លែ​លម៉ើ​ (Date Palm)៖

១) មានកូឡេស្តេរ៉ូលទាប វាល្អបំផុតដែលមិនបណ្ដាលឲ្យអ្នកធាត់ដោយសារកូឡេស្តេរ៉ូល

២) សំបូរប្រូតេអ៊ីន ជួយដល់អ្នកដែលចង់សម្រកទំងន់ និងធ្វើរបបអាហារ

៣) សំបូរទៅដោយវីតាមីន នៅក្នុងផ្លែល្មើមានវីតាមីនដូចជា B1 B2 B3 B5 A1 រួមទាំងវីតាមីន C។

៤) ពង្រឹងសមត្ថភាពឆ្អឹង សារធាតុម៉ង់កាណែស សែល្យូម ទង់ដែង និងម៉ាញ៉េស្យូមជួយធ្វើឲ្យឆ្អឹងមានសុខភាពល្អ

៥) ពង្រឹងប្រព័ន្ធប្រសាទ ដោយសារនៅក្នុងផ្លែល្មើមានផ្ទុកប៉ូតាស្យូមខ្ពស់ ហើយប៉ូតាស្យូមមាននាទីជួយកាត់បន្ថយ​កូឡេស្តេរ៉ូល​​ក្នុងសរសៃឈាម ជួយដល់ការកាត់បន្ថយហានិភ័យពីការដាច់សរសៃឈាម (Stroke)

៦) សម្បូរជាតិដែក 

៧) ជួយដល់ការរំលាយអាហារ ដោយសារល្មើរសំបូរសារធាតុសរសៃ (fiber) វាជួយសម្រួលដល់ការរំលាយអាហារបានល្អ

៨) ជំនួយសុខភាពស្បែក វីតាមីន C និង D នៅក្នុងផ្លែល្មើរជួយឲ្យស្បែករក្សាបានភាពរលាស់ និងទប់ស្កាត់ភាពជ្រីវជ្រួញ

នៅកម្ពុជាសព្វថ្ងៃ​ ក៏ហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើការដាំដំណាំ​លម៉ើ នេះ​ច្រើនគួរសមដែរ។ អាចថាមានមនុស្សមិនច្រើននោះទេដែលបានដឹងថា នៅទីណាជាកន្លែងផ្គត់ផ្គង់កូន​លម៉ើ​ ច្រើនជាងគេក្នុងប្រទេស។ នៅពេលនេះយើងសូមធ្វើការណែនាំទៅដល់ម្ចាស់ចម្ការដែលមានចំណាប់អារម្មណ៍​ដាំ អាចមកទិញបាននៅកសិដ្ឋានរបស់ហ្រ្គីនហ្វាម។



កូនមួយដែលបណ្ដុះលក់នៅហ្រ្គីនហ្វាមនេះ គេសិក្សាថាជាពូជល្អ មានរសជាតិឆ្ងាញ់ដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ។ នៅមានចំណុចពិសេសមួយផ្សេងទៀតដែលលោកអ្នកនៅមិនទាន់បានដឹងនៅឡើយ ជាពិសេសចំពោះអ្នកដែលមិនទាន់មានដីសម្រាប់ធ្វើការដាំដំណាំហូបផ្លែ ហើយ​កំណត់ទិសដៅធ្វើការវិនិយោគក្នុងការដាំដំណាំហូបផ្លែ​ជា​ច្រើន​មុខ។ ​​

Green Resort (ហ្គ្រីនរីសត) មិនមែន​ជាគម្រោងអភិវឌ្ឍន៍ដូចគេ តែជា រីសតដែលកំពុង​ធ្វើ​ការ​អភិវឌ្ឍន៍ ​ប្រកប​ដោយ​ចក្ខុវិស័យច្បាស់លាស់​ដែល ហ្រ្គីនរីសត​ ផ្ដល់ជូនអតិថិជនដែលធ្វើការទិញដីចំការ លំហែកាយ នូវដំណាំហូបផ្លែចម្រុះជាង ៥០ ដើមក្នុង​ទំហំដី ២០x៥០ម៉ែត្រ (១០០០ម៉ែត្រការ៉េ ឬស្មើ​នឹង ១០អា)។   ការផ្តល់ជូននេះ មិន​មែនជាងរឿងងាយស្រួល បើ​យើងគិតពីប្រាក់ចំណេញ (Profit Margin) សម្រាប់គម្រោងរីសត ឬចំការមួយចំនួន​ដែលប្រហាក់ប្រហែល​នេះ តែ ហ្គ្រីនរីសត អាច​ធ្វើ​បាន ធ្វើបាន ព្រោះ​ ហ្គ្រីនរីសត ជា​ផ្នែកមួយ​ដែល​ទើប​កកើត​ចេញ​ពី​ ហ្គ្រីនហ្វាម​ ដែល​ជា​កសិដ្ឋាន​បណ្ដុះកូនឈើ​​មាន​បទពិសោធន៍ជាង ២ឆ្នាំរួច​មក​ហើយ។

​ហ្រ្គីនហ្វាម គឺជាកសិដ្ឋាន បណ្ដុះកូនឈើ ក៏ដូចជាដំណាំហូបផ្លែស្ទើគ្រប់ប្រភេទ​ និង​ស្ទើរតែធំជាងគេបំផុតក្នុង​តំបន់ភូមិសាស្ត្រ​នា​ប៉ែកខាងនិរតីនៃ​ប្រទេស​កម្ពុជា។ កូនឈើដែលបណ្តុះ​បាន​រាប់សែន និង​ប្រភេទខ្លះមានខ្ទង់រាប់លានដើម ត្រូវបានផ្គត់ផ្គង់ទៅដល់ការដាំនៅតំបន់ចម្ការលម្ហែកាយ និងអាចបង្កើតជាចំណូលដល់អ្នកវិនិយោគ ហើយ​ក៏​មាន​លក់​ដល់អតិថិជនដែលចង់ទិញទៅដាំជាលក្ខណៈផ្ទាល់ខ្លួនផងដែរ។ 

ទំនាក់ទំនងមក Chhlat Realty ដើម្បីទទួលបានព័ត៌មានលម្អិតដីចម្ការលម្ហែកាយនៅហ្រី្គនរីសតតាមរយៈលេខទូរស័ព្ទ៖

0969 49 59 60
017 49 59 60
010 24 33 44
012 666 104
011 85 84 89

ក្រុម​ការងារ WeStrong Realty៖ 

#លោក_សីហា :

📱095 555 899

📱070 955 899

#លោក_ជីវ៉ា :

📱095 555 088

📱096 21 00 991

X
5s