ក្តីកង្វល់ពីតម្រូវការប្រេងក្រោយសហរដ្ឋអាមេរិកនៅថ្ងៃឈប់សម្រាក
តម្លៃប្រេងត្រូវបានឡូកឡំគ្នានៅក្នុងការធ្វើពាណិជ្ជកម្មដំបូងកាលពីថ្ងៃអង្គារ ដោយមានការព្រួយបារម្ភអំពីតម្រូវការកើនឡើងនៃករណីកូវីដ-១៩ បន្ទាប់ពីថ្ងៃទិវាពលកម្មអាមេរិកចុងសប្តាហ៍នេះ ដែលក៏ជាការបញ្ចប់នៃរដូវដែលមានការធ្វើតំណើរដ៏ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក។
ករណីវិភាគជំងឺ Coronavirus បានកើនឡើងនៅក្នុង ២២ នៃ ៥០ រដ្ឋនៅសហរដ្ឋអាមេរិក។ ការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា «នៅថ្ងៃឈប់សម្រាកចុងសប្តាហ៍ ដែលមានការជួបជុំគ្នានៅចុងបញ្ចប់នៃរដូវក្តៅ។ ក្នុងពេលជាមួយគ្នានេះ ករណីកូវីដ-១៩កំពុងផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌានិងអង់គ្លេស»។
ប្រេងឆៅនាពេលអនាគតនិងធ្លាក់ចុះ ៦៤ សេនឬ ១,៦ ភាគរយ មកនៅត្រឹម ៣៩,១៣ ដុល្លារក្នុងមួយបារ៉ែលនៅ ០២២១ GMT ដែលកំពុងកើនឡើងស្របពេលដែលតម្លៃប្រេងឆៅធ្លាក់ចុះ។
ប្រេងឆៅប្រភេទ Brent អនាគតបានកើនឡើង ៦ សេនឬ ០,១ ភាគរយ ដល់ ៤២,០៧ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីធ្លាក់ចុះ ១,៥% កាលពីថ្ងៃចន្ទ។
ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះកាលពីថ្ងៃច័ន្ទ បន្ទាប់ពី អារ៉ាប៊ីសាអូឌីត ដែលជាក្រុមហ៊ុននាំចេញប្រេងឈានមុខគេនៅលើពិភពលោក បានទម្លាក់តម្លៃលក់ជាផ្លូវការសម្រាប់ខែតុលា និងសម្រាប់ប្រេងឆៅអារ៉ាប់របស់ខ្លួនដែលត្រូវបានគេមើលឃើញថា ជាសញ្ញាកំណើនតម្រូវការអាចនឹងមានសភាពទ្រុឌទ្រោមនៅពេលដែលគម្របប្រេងកាតគ្របដណ្តប់លើទីផ្សារ និងនៅលើតំបន់ជុំវិញពិភពលោក។
"ការរួមបញ្ចូលគ្នានៃការមកដល់នៃរដូវបើកបរច្រើនបំផុតនៅរដូវក្តៅនៅសហរដ្ឋអាមេរិក ដែលជាកត្តាតាមរដូវកាលបានផ្តោតការយកចិត្តទុកដាក់លើទីផ្សារ ថាតើការងើបឡើងវិញនៃតម្រូវការ គឺគ្រប់គ្រាន់ឬអត់ហើយច្បាស់ជាមានការសង្ស័យខ្លះ នៅពេលការផ្លាស់ប្តូរតម្លៃរបស់ក្រុមហ៊ុន Aramco បានបង្ហាញឱ្យឃើញ" ។ លោក Lachlan Shaw ប្រធានផ្នែកស្រាវជ្រាវទំនិញរបស់ធនាគារជាតិអូស្ត្រាលីបានមានប្រសាសន៍
ការថ្លឹងថ្លែងនៅលើទីផ្សារ គឺនាពេលខាងមុខសម្រាប់រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាមេរិក ដែលអាចនិងកាត់បន្ថយតម្រូវការប្រេងពី ១,៥ លានទៅ ២ លានបារ៉ែលក្នុងមួយថ្ងៃ។
WTI និង Brent បានបោះបង់ចោលតម្លៃដែលពួកគេមានពេញមួយខែសីហាដោយ WTI ឥឡូវនេះស្ថិតនៅក្រោម ៤០ ដុល្លារបន្ទាប់ពីបានជួញដូរប្រហែល ៤២ ដុល្លារសម្រាប់ភាគច្រើនខែ។ ប្រេងប្រភេទ Brent បានធ្លាក់ចុះពីប្រមាណ ៤៥ ដុល្លារ។ ទីផ្សារត្រូវបានជួយដោយប្រាក់ដុល្លារអាមេរិកមានតម្លៃថោកជាងមុនដែលបានងើបឡើងវិញបន្តិច។
ការស្រាវជ្រាវនេះបានបង្ហាញពីការព្រួយបារម្ភថា«ការស្ទុះងើបនៃតម្រូវការនាពេលថ្មីៗនេះ អាចត្រូវបានបញ្ឈប់នៅពេលដែលសាធារណជនទូទៅ នៅតែមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅឆ្ងាយ»។
អត្ថបទ៖ស្រីណា
ប្រភព៖Reuters