អ្វីទៅជាយុទ្ធសាស្រ្ត Land Banking?​



Land Banking គឺជាការយុទ្ធសាស្រ្តវិនិយោគទិញដីទំនេរឬដីមិនទាន់អភិវឌ្ឍទុក បន្ទាប់មកលក់ឬធ្វើការអភិវឌ្ឍនៅពេលណាមួយនៅពេលមានឱកាសមកដល់។ វិនិយោគិនភាគច្រើនមិនបានគិតដល់ការវិនិយោគបែបនេះទេ ដោយសារតែដីធ្លីទាំងនោះមិនទំនងអាចបង្កើនប្រាក់ចំណូល ឬទាញប្រយោជន៍ពីវាបាន។ Land Banking គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយសព្វថ្ងៃនេះ។

យុទ្ធសាស្រ្ត Land Banking ត្រូវបានបង្កើតឡើងកាលពី ៥០០ឆ្នាំមុនដោយ លោក John Jacob Astor ដែលបានប្រើប្រាស់យុទ្ធសាស្រ្តនេះ ហើយក្លាយជាមហាសេដ្ឋីដំបូងគេក្នុងសហរដ្ឋអាមេរិក។

លោក John Jacob Astor បានទិញដីទុកយ៉ាងច្រើនក្នុងទីក្រុងមែនហាថែន (Manhattan) ក្នុងទីក្រុងញូយ៉ក ខណៈពេលនោះមិនមាននរណាម្នាក់ចាប់អារម្មណ៍អំពីឱកាសនោះឡើយ។ លោក John Jacob Astor ទ្រព្យសម្បត្តិសរុបរបស់លោកកើនឡើងដល់ ១១០,១ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០៦ ធ្វើឲ្យលោកក្លាយជាអ្នកមានលំដាប់ទី៤ក្នុងប្រវត្តិសាស្ត្រអាមេរិក។

ការវិនិយោគ Land Banking គឺតម្រូវឲ្យអ្នកវិនិយោគមានភាពអត់ធ្មត់ខ្លាំង និងរង់ចាំឱកាស ដោយសារមនុស្សភាគច្រើនចង់វិនិយោគទទួលបានលទ្ធផលភ្លាមៗ។ ហើយការវនិយោគនេះក៏ត្រូវការការចេះមើលអំពីទីផ្សារ និងទំនោរនៃការអភិវឌ្ឍផងដែរ ដើម្បីជៀសវាងហានិភ័យ៕

ដៃគូសហការ We Strong Realty

We Strong Realty is a leading real estate agent in Cambodia.

សូមទំនាក់ទំង៖

☎️(+855)15 224 299

☎️(+855)96 62 62 642

☎️(+855)12 66 61 04

📩 Email: [email protected] 

អាសយដ្ឋាន៖ ផ្ទះលេខ 5A ផ្លូវ 11OBT, សង្កាត់ ចោមចៅ ខណ្ឌ ពោធិ សែនជ័យ  រាជធានី ភ្នំពេញ។

#Real_Estate

#Real_Estate_Cambodia

 

X
5s