សម្តេចដាក់ឈ្មោះព្រឹត្តិការណ៍ ២០ កុម្ភៈ បន្ទាប់ពីមានមនុស្ស ៣២ ករណីមានរីវុសកូវីដ ១៩ ឆ្លងជា​សហគមន៍​នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ សម្តេចតេជោនាយករដ្ឋាមន្រ្តី បានធ្វើសេចក្តីថ្លែងការពិសេសមួយស្តីពីការឆ្លងជាសហគមន៍ លើមនុស្សចំនួន ៣២នាក់ក្នុងទីក្រុងភ្នំពេញ។

នេះជាករណីឆ្លងជាសហគមន៍ បន្ទាប់ពីស្រ្តីជនជាតិចិន បានទៅធ្វើតេស្ត ក្នុងគោលបំណងចង់វិលទៅស្រុកកំណើត (ចិន) របស់ខ្លួនវិញ។ 

សម្តេចស្នើឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងស្នើឲ្យមានការធ្វើតេស្តលើបុគ្គលដែលអ្នកមានហានិភ័យ និងអ្នកពាក់ព័ន្ធទាំងអស់ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវបំផុត។ លើសពី​នេះ​សម្តេច​ក៏​បាន​ស្នើ​កុំ​ឲ្យ​មានការរើងអើស​ណាមួយ​លើ​អ្នក​នៅទីក្រុ​ងភ្នំពេញ និង​លើ​ជនជាតិ​ចិន​៕

X
5s