តារាចម្រៀង​ លីវ តឺវហួរ​៖ ចង់សាច់ចាំក្មេង​ជាង​វ័យ​ សំខាន់​លើ​ការ​ទទួ​ល​ទាន​



កាលពីពេលថ្មីៗនេះ តារាចម្រៀងលំដាប់ជួរមុខរបស់ហុងកុង លោក Andy Lau ឬដែលប្រជាជនភាគច្រើននិយមហៅគាត់ថា លី តឺវហួរ បានបង្ហើបឱ្យដឹងពីអាថ៌កំបាំងដែលធ្វើរូបរាងនិងសាច់ឈាមរបស់លោកនៅតែស្រស់សង្ហានិងក្មេងជាងវ័យ។ ប៉ុន្មានថ្ងៃកន្លងមកនេះមានអ្នកលេងអ៊ីនធឺណិតម្នាក់បានប្រមូលផ្ដុំរូបភាពតាំងពីចូលប្រឡូកក្នុងសិល្បៈរហូតមកដល់បច្ចុប្បន្នដែលគិតជារយៈពេលគឺមិនតិចជាង ៣០ឆ្នាំនោះទេ។ មនុស្សជាច្រើនដែលបានឃើញរូបភាពទាំងអស់នោះម្នាក់ៗសុទ្ធតែជាប់គាំង ព្រោះទោះជាជាច្រើនឆ្នាំមកនេះ លីវ តឺវហួរ មើលទៅចាស់ទុំជាងមុនតែមុខមាត់សង្ហា និងស្បែកតឹងណែនរបស់គាត់មើលទៅគ្មានអ្វីប្រែប្រួលបន្តិចសិន។ ឆ្លៀតឱកាសជាតារាកិត្តិយក្នុងកម្មវិធី Hit 99.7 លោកឪពុកកូនមួយរូបនេះត្រូវបានពិធីករសាកសួរទាក់ទងនឹងអាថ៌កំបាំងធ្វើដូចម្ដេចអាចរក្សាសម្រស់ឱ្យមើលទៅនៅតែក្មេងបែបនេះ បើទោះជាលោកមានការងារមមាញឹកយ៉ាងណាក្ដី។ ឆ្លើយតបចំពោះអ្វីដែលពិធីករចង់ដឹងក៏ដូចជាសាធារណជនទូទៅ តារាចម្រៀងតារាសម្ដែងរូបនេះបាននិយាយថា អាថ៌កំបាំងដែលធ្វើឱ្យលោកសាច់ចាំបែបនេះគឺមកពីលោកញ៉ាំហួសកំណត់ ឧទាហរណ៍ដូចជា បើសិនជាលោកទទួលសាច់ លោកនឹងទទួលទានរហូតដល់កម្រិត៧០ភាគរយនៃការឆ្អែតលោកនឹងឈប់ទទួលទាន។ ទោះជាយ៉ាងណាក្ដី លោកក៏បានបន្ថែមឱ្យដឹងដែរថា ការទទួលគឺជារឿងសំខាន់លោកនិងភរិយាគឺ Carol Chu បច្ចុប្បន្នទទួលទានបន្លែភាគច្រើន ហើយញ៉ាំបាយឱ្យបានច្រើន ដើម្បីឱ្យក្នុងសារពាង្គកាយមានសារជាតិបំប៉នគ្រប់គ្រាន់។ តារាចម្រៀងមុខក្មេងជាងវ័យរូបនេះក៏បានផ្ដែផ្ដាំដល់អ្នកកំពុងស្ដាប់លោកក្នុងកម្មវិធីវិទ្យុនោះដែរថា កុំឱ្យទទួលទានបង្អែម របស់ណាដែលមានជាតិផ្អែមច្រើនពេក ព្រោះការទទួលទានបង្អែមច្រើននឹងធ្វើឱ្យរូបរាងយើងងាយចាស់។ កូនស្រីរបស់តារាចម្រៀងរូបនេះក៏ជាកត្តាចម្បងដែលជួយឱ្យរូបរាងរបស់លោកនៅក្មេងផងដែរព្រោះតាំងពីមានកូនស្រី Hanna Lau វ័យជាង៤ខួបមក លោកបានផ្លាស់ប្ដូរទម្លាប់ចូលគេងយប់ជ្រៅមកចូលគេងម៉ោង១០យប់ដើម្បីឱ្យព្រឹកឡើងលោកអាចក្រោកពីគេងម៉ោង៨ព្រឹកដើម្បីជូនកូនស្រីទៅសាលារៀន។. ប្រែសម្រួល៖ សុខា នីកា ប្រភព៖ www.jaynestars.com