អានអត្ថបទនេះហើយ អ្នកនឹងលែងចង់បង្ហាញព័ត៌មាននៅលើ Facebook ដើម្បីបានសុខដល់ខ្លួន
ការប្រើបណ្ដាញសង្គម Facebook មិនមែនជារឿងល្អទាំងអស់នោះទេ ពោលគឺព័ត៌មានផ្សេងៗនៅលើបណ្ដាញសង្គមរបស់អ្នកគឺសុទ្ធតែមានមុខពីរ។ អ្នកគួរយល់ដឹងពីចំណុចទំាង ៥យ៉ាងដើម្បីបញ្ចៀសមិនឱ្យមានបញ្ហានៅពេលក្រោយ៖
១) ចំណង់ចំណូលចិត្តរបស់អ្នក (Your interests)៖ ការផ្សាយពាណិជ្ជកម្មផ្សេងៗនៅលើ Facebook ដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នក គឺនឹងយកអ្នកជាគោលដៅរបស់គេ។ មានគោលដៅធំពីរ៖ ១) ចង់ឱ្យអ្នកចុច like ដើម្បីបង្ហាញព័ត៌មានផលិតផលឬសេវកម្មលើ profile របស់អ្នក និងទី ២ ចង់ដឹងពីអ្នកតាមរយៈការចុច like និងកម្មវិធីផ្សេងៗ។ ព័ត៌មានទាំងនោះគឺសុទ្ធតែជាព័ត៌មានសម្ងាត់របស់។
២) ខួបកំណើត៖ គឺជារឿងសាមញ្ញសម្រាប់អ្នកលេងហ្វេសបុកគ្រប់គ្នាទៅហើយ។ អ្វីដែលអ្នកត្រូវគឺថា អ្នកអាចប្រើថ្ងៃខែឆ្នាំកំណើតរបស់អ្នកជាអក្សរសម្ងាត់សម្រាប់កាតធនាគារ ឬអ៊ីមែល ឬឯកសារសំខាន់ៗផ្សេងទៀត។ មនុស្សមិនល្អអាចទស្សន៍ទាញលេខសម្ងាត់របស់អ្នកត្រូវ។
៣) អាសយដ្ឋានផ្ទះរបស់អ្នក៖ ជនខិលខូចអាចតាមដានអាសយដ្ឋានរបស់អ្នកបាន។ ការប្រាប់អាសយដ្ឋានដល់នរណាម្នាក់គឺត្រូវប្រយ័តជាដាច់ខាត ពោលគឺមិនត្រូវឱ្យគេដឹងជាសាធារណៈនៅលើបណ្ដាញសង្គម ហ្វេសបុកនោះទេ។
៤) កន្លែងដែលអ្នកធ្វើការ ឬសាលាដែលអ្នករៀន៖ គេនឹងអាចតាមដានប្រវត្តិរបស់អ្នកឱ្យកាន់តែបានច្បាស់ ដែលអាចត្រូវបានប្រើក្នុងគោលបំណងមិនល្អក៏ថាបាន។ បើចៀសបានក៏មិនគួរបង្ហាញដែរនៅលើ profile របស់អ្នក។
៥) ព័ត៌មានចាស់ៗ ឬរឿងគួរឱ្យអាម៉ាស់៖ ត្រូវប្រយ័ត្នចំពោះព័ត៌មានចាស់ៗ មួយចំនួន ឬរឿងគួរឱ្យអាម៉ាស់ដែលអាចធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នក។ ដូច្នេះអ្នកគួរតែលុបចោលឱ្យអស់ដើម្បីកុំឱ្យមានទុកដល់ខ្លួន៕