តារា​អាស៊ី១០ នេះ​​រូប​កសាង​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​ហូលីវូដ​ មាន​ដើម​កំណើត​មក​ពីប្រទេស​ណា​ខ្លះ​?​



Bruce Lee (ហៅ លី សៀវឡុង) និង Jackie Chan (ហៅ ឈិន ឡុង) បាននាំយកក្បាច់គុនកុងហ្វូរបស់ចិនទៅបង្ហាញនៅក្នុងវិស័យខ្សែភាពយន្តអាមេរិកកាំង ហើយអ្នកទាំងពីរក៏ប្រហែលជាតារាសម្ដែងជនជាតិចិនដ៏ល្បីនៅហូលីវូដផងដែរ។ប៉ុន្តែក៏នៅមានតារាសម្ដែងអាស៊ីជាច្រើនរូបទៀតផងដែរដែលបានបង្ហាញវត្តមានក្នុងភាពយន្តហូលីវូដនិងទទួលបានការចាប់អារម្មណ៍និងមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចគ្នា ចង់ដឹងថាមានតារារូបណាខ្លះទស្សនាខាងក្រោមនេះ ៖ ១./ Bruce Lee 李小龙 Bruce_Lee Bruce Lee (1940 –1973)  ជាគ្រូក្បាច់គុនចិនអាមេរិកកាំង ហើយក៏ជាតារាសម្ដែងក្នុងរឿងវាយប្រហារគ្នាផងដែរ។ តារាក្បាច់គុន លី សៀវឡុងដែលកើតលើទឹកដីអាមេរិករូបនេះគឺជាតារាសម្ដែងជនជាតិចិនដ៏ល្បីល្បាញបំផុតនៅក្នុងហូលីវូដនិងពិភពលោកភាពយន្តដែលតារាសម្ដែងក្បាច់គុនពេញខ្លួនរូបនេះសម្ដែងនៅក្នុងផលិតកម្មភាពយន្តថ្នាក់ហូលីវូដមុននឹងលោកបាត់បង់ជីវិតមានដូចជា Fists Of Fury (1971), The Chinese Connection (1972),  Enter The Dragon (1973), Return Of The Dragon (1973) និង Game Of Death(1978)។ ២./ Jackie Chan 成龙 jackiechan Jackie Chan ហៅឈិនឡុងកើតនៅឆ្នាំ 1954 ក្នុងទីក្រុងហុងកុង បានបង្កើតក្បាច់គុនតាមបែបច្បាប់របស់បូកបញ្ចូលដោយភាពកំប្លុកកំប្លែង។ ភាពយន្តកម្រិតហូលីវូដរបស់លោកមានដូចជា Rumble in the Bronx (1996), Rush Hour (1998), Shanghai Noon (2000) និង The Tuxedo (2002)។ អ្វីដែលជាមោទនភាពសម្រាប់តារាជនជាតិចិនរូបនេះ គឺឈ្មោះរបស់លោកត្រូវបានឆ្លាក់នៅលើឥដ្ឋ Hollywood Walk of Fame ក្នុងឆ្នាំ 2002។ ៣./ Jet Li 李连杰 jet-li Jet Li ឬប្រជាជនកម្ពុជាហៅយ៉ាងស្ទាត់មាត់ថា លី លានជា កើតនៅទីក្រុងប៉េកាំងក្នុងឆ្នាំ 1963 ជាតារាសម្ដែងក្បាច់គុនដ៏ល្បីល្បាញរបស់ប្រទេសចិន។ភាពយន្តដំបូងដែលលោកបង្ហាញវត្តមានសម្ដែងកាលពីឆ្នាំ 1982 គឺរឿងShaolin Temple។ ចំណែកភាពយន្តហូលីវូដដែលលោកចូលរួមសម្ដែងមានដូចជា Romeo Must Die (2000), Kiss of the Dragon (2001) និង The Mummy: Tomb of the Dragon Emperor (2008)។ ៤./ Chow Yun-Fat 周润发 Chow Yun-Fat Chow Yun Fat កើតក្នុងឆ្នាំ1955 គឺជាតារាសម្ដែងកោះហុងកុងតារាសម្ដែងរូបនេះបានផ្លាស់ទៅរស់នៅទីក្រុង ឡូអែនជឺឡែសកាលពីឆ្នាំ1992 ហើយបានចាប់ផ្ដើមអាជីពជាតារាសម្ដែងនៅក្នុងវិស័យភាពយន្តហូលីវូដ។គាត់ចាប់ផ្ដើមប្រឡូកក្នុងវិស័យភាពយន្តអាមេរិចកាំងដំបូងគេក្នុងរឿង The Replacement Killers និង later The Corruptor (ក្នុង 1999)។ គាត់ចាប់ផ្ដើមក្លាយជាតារាសម្ដែងអាមេរិចដ៏ល្បីដោយសារតែរឿងពីររឿងដែលសម្ដែងមានដូចជា Crouching Tiger និង Hidden Dragon។ ៥./ Gong Li 巩俐 gongli Gong Li គឺជាតារាសម្ដែងជនជាតិចិននារីដំបូងបង្អស់ដែលកសាងកេរ្តិ៍ឈ្មោះនៅហូលីវូដតារាសម្ដែងស្រីរូបនេះល្បីឈ្មោះព្រោះតែការខិតខំប្រឹងប្រែងសម្ដែងរបស់នាងនៅក្នុងភាពយន្តដូចជា Red Sorghum, Raise the Red Lantern និង To Live។ ចំណែកភាពយន្តក្នុងផលិតកម្មលំដាប់ហូលីវូដរបស់នាងមានដូចជា Memoirs of a Geisha, Behind the Mask និង Miami Vice។ ៦. /Zhang Ziyi 章子怡 zhang ziyi Zhang Zinan កើតនៅឆ្នាំ1979 ក្នុងទីក្រុងប៉េកាំង កេរ្តិ៍ឈ្មោះរបស់នងត្រូវបានទទួលស្គាល់នៅលោកខាងលិចក្រោយពីនាងបានបង្ហាញសមត្ថភាពសម្ដែងជាតួឯកស្រីក្នុងរឿងCrouching Tiger, Hidden Dragon (2000) ចំណែកភាពយន្តអាមេរិចកាំងរបស់នាងវិញមានដូចជា Rush Hour 2 (2001) បន្ទាប់មកទៀតមាន House of Flying Daggers (2004) និង Memoirs of a Geisha (2005). ៧./ Joan Chen 陈冲 Joan Chen Joan Chong Chen កើតនៅឆ្នាំ១៩៦១ ជាតារាជនជាតិចិនដ៏ល្បីល្បាញ។ នាងក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះលំដាប់អន្តរជាតិដោយសារតែការសម្ដែងរបស់នាងក្នុងឆ្នាំ1987 មានចំណងជើងថា The Last Emperor។ នាងក៏ត្រូវបានទស្សនិកជនស្គាល់ច្រើនផងដែរតាមរយៈតួអង្គក្នុងរឿង Twin Peaks, Red Rose White Rose, Saving Face និង The Home Song Stories។ ៨./ Vivian Wu 邬君梅 Vivian Wu Vivian Wu ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិដោយសារតែតួអង្គ Wen Hsiu ក្នុងភាពយន្ត The Last Emperor ហើយតួអង្គនេះក៏បានធ្វើឱ្យនាងឈ្នះពានរង្វាន់អូស្ការផងដែរ។ បន្ទាប់ពីភាពយន្តនេះ ២០ឆ្នាំក្រោយតារាសម្ដែងរូបនេះក៏មានវត្តមានក្នុងភាពយន្តហូលីវូដជារឿយៗមកមានដូចជា The Joy Luck Club (1993) និង The Pillow Book (1996) ៩./ Michelle Yeoh  杨紫琼 Michelle Yeoh កើតក្នុងឆ្នាំ 1962ក្នុងប្រទេសម៉ាឡេស៊ី តារាសម្ដែង Michelle Yeoh គឺជាតារាសម្ដែងហុងកុងដែលចាប់ផ្ដើមការសម្ដែងរបស់ខ្លួនក្នុងវិស័យភាពយន្តហុងកុង បន្ទាប់មកទើបបន្តដំណើរឈានចូលហូលីវូដ។ ភាពយន្តល្បីៗរបស់នាងមានដូចជាភាពយន្តនិយាយពីភ្នាក់ងារសម្ងាត់ James Bond 1997 , Tomorrow Never Dies និងភាពយន្តនិយាយពីក្បាច់គុន Crouching Tigerនិង Hidden Dragon. ១០./ Lucy Alexis Liu 刘玉玲 Lucy Alexis Liu Lucy Alexis Liu កើតក្នុងឆ្នាំ 1968 នាទីក្រុងញូវយ៉ក គឺជាតារាសម្ដែងជនជាតិចិនអាមេរិចកាំង ដែលកសាងបានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យភាពយន្តហូលីវូដដោយសារ រឿង Payback, Charlie’s Angels, Chicago, Kill Bill, និងរឿង Kung Fu Panda៕ ប្រែសម្រួល៖ សុខា នីកា ប្រភព៖ chinawhisper  
X
5s