Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”​



Amazing Cambodia ប្រមូលផ្តុំរូបភាពចាស់ៗនៃសំណង់អគារប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នៃស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជា។ ប្រតិបត្តិការរបស់ Amazing Cambodia គឺជាការស្រាវជ្រាវរូបភាព តន្រ្តី ភាពយន្តពីអតីតកាល និងសម្បត្តិវប្បធម៌សំខាន់ៗ ដើម្បីចែករំលែកទៅប្រជាជនក្នុងស្រុក និងអន្តរជាតិឲ្យបានយល់កាន់តែច្បាស់នៃវប្បធម៌ខ្មែរ។ស្ថាបនិក Amazing Cambodia លោក ស្រ៊ិន សុខមាន បានធ្វើការសន្ទនាជាមួយ Realestate.com.kh អំពីជីវិតសង្ខេប និងកំលំាងជម្រុញទឹកចិត្តនៃការបង្កើត Amazing Cambodia រៀបរាប់សង្ខេបអំពីការងាររបស់អ្នក សព្វថ្ងៃនេះខ្ញុំកំពុងធ្វើការជាអ្នករាយការណ៍និងអ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តីក្នុងស្រុក ចាប់តំាងពីខ្ញុំសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL ខ្ញុំក៏មានមុខងារជាគ្រូបង្រៀនពេញម៉ោងថ្នាក់ភាសាអង់គ្លេសនៅសាលាឯកជនមួយនៅក្នុងក្រុងភ្នំពេញ។ ហើយខ្ញុំក៏ជាអ្នករៀបចំកម្មវិធីវប្បធម៌មួយចំនួនដូចជា៖ កម្មវិធីតំាងពិព័ណ៌រូបថតរបស់ Amazing Cambodia ក្នុងឆ្នំា២០១៣ និងការប្រគុំតន្រ្តីសប្បុរសរាត្រីនៃក្តីសង្ឃឹមឆ្នំា២០១៥។ អ្វីជាកត្តាជម្រុញទឹកចិត្តរបស់អ្នកចាប់ផ្តើមប្រមូលរូបថតបែបនេះ? ការឈ្លក់វង្វេងនឹងវប្បធម៍សិល្បៈគឺជាកត្តាជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យធ្វើការមួយនេះ នៅពេលទំនេរស្ទើរតែទំាងអស់របស់ខ្ញុំធ្វើការខិតខំស្រាវជ្រាវ វិស័យតន្រ្តី វិស័យភាពយន្ត ក៏ដូចជាវិស័យស្ថាបត្សកម្មកាលពីជំនាន់ដើម។ ជាពិសេសសម័យកាលឆ្នំា១៩៦០ដែលជាសម័យកាលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលគ្រប់គ្នាហៅថាសម័យកាលមាស ឬជាភាសាអង់គ្លេស golden age វាជាសម័យកាលដែលជាប្រធានបទរបស់ខ្ញុំចូលចិត្តស្រាវជ្រាវបំផុត។ ស្របពេលដែលខ្ញុំប្រមូលបានរូបថតពីអតីតកាលបានចំនួនច្រើន ខ្ញុំក៏សម្រេចចិត្តបង្កើតគេហទំព័រផ្ទាល់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គម Facebookដែលមានឈ្មោះថាAmazing Cambodia ដែលមានការជួយផ្នែកបច្ចេកទេស ពីមិត្តភក្តិរបស់ខ្ញុំ។ គោលបំណង់សំខាន់ចំនួន៣ដែលខ្ញុំបង្កើតទំព័រផ្ទាល់ខ្លួននេះឡើងដើម្បីចែករំលែក និងចង់ឲ្យប្រជាជនទំាងអស់ដឹងនូវស្នាដៃដ៏អស្ចារ្យកាលពីអតីតកាល និងរំលឹកនូវអនុស្សារីយ៍កន្លងមកកាលពីជំនាន់នោះទៅដល់អ្នកដែលរស់រានមានជីវិត ជាពិសេសអ្នកដែលរស់នៅឆ្ងាយពីទឹកដីកំណើត ហើយចុងក្រោយនេះជាវត្ថុបំណងដ៏សំខាន់សម្រាប់ចែកចាយផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរទៅកាន់ពិភពលោក។ តើកត្តាអ្វីដែលជម្រុញទឹកចិត្តរបស់អ្នកធ្វើការបែបនេះ? មានកត្តាជាច្រើនមែនទែនដែលជម្រុញទឹកចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំស្រលាញ់ការងារបែបនេះយ៉ាងខ្លំាងអស់ពីចិត្ត ទោះបីជាខ្ញុំត្រូវចំណាយថវិការ និងពេលវេលាផ្ទាល់ខ្លួន។ ទោះបីជាគ្មានអ្នកឧបត្ថម្ភគំាទ្រយ៉ាងណាក៏ដោយក៏ខ្ញុំមិនចុះចាញ់នឹងការងារនេះឡើយ ខ្ញុំបានរៀនសូត្រ និងទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងការស្រាវជ្រាវ។ តួយ៉ាង៖ ខ្ញុំបានអភិវឌ្ឍន៍ខ្លួននូវជំនាញទំនាក់ទំនងជាមួយមនុស្សនៅក្នុងវិស័យនេះផងដែរ។ ពាក្យស្លោករបស់ខ្ញុំផ្ទាល់គឺ “ដើរតែម្នាក់ឯងក្នុងផ្លូវមួយក៏ពិតមែនប៉ុន្តែវាជាផ្លូវត្រូវដូច្នេះកុំចុះចាញ់ត្រូវមានមោទនភាពចំពោះទេពកោសល្យមួយដែលគ្មានអ្នកប្រៀបបាន” តើអ្នកយល់យ៉ាងណាចំពោះស្ថាបត្សកម្មកម្ពុជាបច្ចុប្បន្ន ខ្ញុំគិតថាស្ថាបត្សកម្មនៅក្នុងស្រុកបច្ចុប្បន្នត្រូវបានជះឥទ្ធិពលដោយសកលភាវុបនីយកម្ម និងសំភារនិយម។ អគារភាគច្រើនសាងសង់ឡើងជាសណ្ឋានជ្រុងបិទជិតដែលគ្មានភាពទាក់ទាញ និងគ្មានការបញ្ចេញម៉ូតផ្នែកខាងក្រៅអ្វីទាល់តែសោះ។ ផ្ទុយទៅវិញស្ថាបត្សកម្មជំនាន់មុនអគារភាគច្រើនមានការតុបតែងដោយមានភាពជាម៉ូតរចនាផ្ទាល់ខ្លួន។ ជាក់ស្តែងរោងមហោស្រពព្រះសុរាម្រឹត ដែលជាស្នាដៃរបស់លោក វ៉ាន់ ម៉ូលីវ៉ាន់ ដែលរចនាឡើងនៃ អគារទំាងមូលជារាងត្រីកោណ ហើយវិទ្យាស្ថានភាសាបរទេសដែលជាស្នាដៃរបស់លោកផងដែរ ដែលត្រូវរចនាឡើងផ្ទៃចំហនៅជាន់ផ្ទាល់ដីដោយមានសសរ និងបង្អួចធំៗរចនាបថបែបផ្ទះខ្មែរបុរាណ។ បច្ចុប្បន្នប្រជាជនសម័យថ្មីមិនគិតគូរអំពីបរិយាកាសជុំវិញនោះទេ ពីព្រោះពួកគេប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ខ្ញុំកត់សំគាល់ផងដែរថាកុដិព្រះសង្ឃនៅក្នុងតំបន់ដែលជាប្រភេទសំណង់អគារពហុសម័យ ខុសពីសម័យបុរាណ កុដិសម័យថ្មីសាងសង់ឡើងជាមួយនឹងទំហំធំហើយខ្ពស់ជាងមុនជាមួយដំបូលស្រួច។ ប្រហែលដោយសារគេគិតថាកុដិកាន់តែធំនឹងជួយលើកតំកើនសាសនា។ ទោះបីជាយ៉ាងណាអគារបច្ចុប្បន្ន វាជាចង្ខុវិស័យមួយ ស្ថាបត្សកម្មបច្ចុប្បន្នគិតទំាងអំពីការរចនាក្នុង និងការរចនាខាងក្រៅផងដែរ។ ពួកគេរួមបញ្ចូលទំាងម៉ូតសម័យទំនើប និងសម័យបុរាណនៅក្នុងន័យវិជ្ជមាន។ ជាទស្សនៈផ្ទាល់ខ្លួន ក្នុងចំណោមអគារទំាងអស់ ខ្ញុំសង្កេតឃើញថាអគារទីស្តីការគណៈរដ្ឋមន្រ្តីគឺជាអគារដែលមានស្ថាបត្សកម្មលេចធ្លោមួយ ដែលបង្កប់នូវរចនាបថខ្មែរ ប៉ុន្តែវាមើលទៅមានភាពទំនើបមិនហួសសម័យ។ តើរូបភាពអ្វីដែលអ្នកមិនអាចបំភ្លេចបាន? រូបភាពដែលខ្ញុំមិនអាចបំភ្លេចបានគឺជារូបភាពអំពីវប្បធម៌ និងសិល្បៈក្នុងអំឡុងទស្សវត្សទី៦០ជាពិសេសទេសភាពតាមដងផ្លូវក្នុងក្រុងភ្នំពេញបរិវេណនោះសម្បូរដោយអគារជាអត្តសញ្ញាណនៃទីក្រុងជាច្រើន និងរូបភាពសិល្បៈករនៅក្នុងអំឡុងទស្សវត្សទី៦០ក៏ជាអ្វីដែលខ្ញុំចូលចិត្តបំផុតដែរ។ ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លំាងនូវការស្រាវជ្រាវជុំវិញក្នុងក្រុងភ្នំពេញ និងខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម និងខេត្តកំពត។ ខ្ញុំធ្វើដំណើរទៅកាន់តំបន់ទំាងនោះដើម្បីផ្តិតយករូបភាពនៃសំណង់អគារអត្តសញ្ញាណមួយចំនួន តើវាមានការប្រែប្រួលយ៉ាងណា! តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអគារចាស់ជំនួយដោយអគារថ្មី? និយាយដោយស្មោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លំាងនៅពេលដែលអគារប្រវត្តិសាស្រ្តជាច្រើនបាន បាត់ខ្លួនម្តងមួយម្តងមួយ។ ខ្ញុំតែងតែសួរសំនួរមួយហេតុអ្វីត្រូវបំផ្លាញ ហេតុអ្វីមិនជួសជុលកែលំអអគារ ទំាងនោះ។ ដូច្នេះខ្ញុំស្វែងរករូបភាពចាស់ៗចងក្រងទៅជាសៀវភៅរូបថតដែលមានឈ្មោះថា “Cambodia: Half Century Then & Now” ដើម្បីបង្ហាញជូនដល់សាធារណជនអំពីភាពសំណង់អគារប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃកម្ពុជាកាលពីអតីតកាល ហើយបច្ចុប្បន្នបានបាត់ខ្លួនបណ្តើរៗ។ ខ្ញុំមានការជឿជាក់យ៉ាងខ្លំាងថាសៀវភៅមួយនេះគឺជាការចងក្រងឯកសារនៃកម្រងរូបភាពពីអតីតកាលនៃអគារដែលធ្លាប់ជាអត្តសញ្ញាណទំាងប៉ុន្មាន ហើយត្រូវបានលាតត្រដាងអំពីប្រវត្តិនៃអគារទំាងនេះដែលមនុស្សជំនាន់ថ្មីមិនបានដឹង។ មហោស្រពព្រះសីហមុន្នី ជំនួសថ្មី ឬកែលំអ? ទោះបីជាមានរឿងអ្វីយ៉ាងណា ខ្ញុំគិតថាការជួសជុលគឺជាជម្រើសមួយដ៏ល្អបំផុត ពីព្រោះថាអគារនីមួយៗមានភាពទាក់ទាញរៀងៗខ្លួន។ ការអភិវឌ្ឍន៍ និងអភិរក្សត្រូវតែដើរទន្ទឹមគ្នា! សូម្បីទីក្រុង Venice និង Paris ដែលជាទីក្រុងអភិវឌ្ឍន៍យ៉ាងសម្បើមនៅក្នុងពិភពលោក ហើយគេបានរក្សានូវស្នាដៃស្ថាបត្សកម្មប្រវត្តិសាស្រ្តនៅដដែល។ ចុះចំណែកអគារថ្មីៗ? រដ្ឋាភិបាលគួរតែស្វែងរកតំបន់ថ្មីណាមួយសម្រាប់សំណង់អគារថ្មីៗទំាងនោះ ជាជាងជំនួសដោយអគារថ្មីហើយបំផ្លាញអគារប្រវត្តិសាស្រ្ត។ បន្ថែមពីនេះទៀតអគារចាស់ៗទំាងនោះមិនមែនជាអគារចាស់ឥតប្រយោជន៍នោះទេ អគារទំាងនោះអាចប្រែក្លាយជាទីតំាងដូចជាសារមន្ទីរ អគារវិចិត្រសាល សណ្ឋាគារប្រណិត និងផ្សេងៗទៀត៕ ផ្ដល់សិទ្ធិ៖ Realestate.com.khsportrefresh...
X
5s