តារាចម្រៀង Chris Brown និង Soulja Boy ប្រកាសឡើងសង្វៀនម្នាក់ហាត់ ជាមួយ Floyd និងម្នាក់ហាត់ជាមួយម៉ៃថៃសាន់
តារាចម្រៀងល្បីឈ្មោះខាង rap គឺ Chris Brown និង Soulja Boy បានប្រកាសឡើងសង្វៀនវៃគ្នាដូចអ្នកប្រដាល់អាជីពបន្ទាប់អ្នកទាំងពីរបាញ់សម្ដីដាក់គ្នានៅលើបណ្ដាញសង្គមរឿងនារីម្នាក់ដែលជាងសង្សាររបស់ Chris។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី USA Today និង Mirror របស់អង់គ្លេស។
ព័ត៌មាននៃការឡើងសង្វៀនរបស់អ្នកទាំងពីរនេះគឺលេចឡើងបន្ទាប់ពីមានការបង្ហោះពីកំពូលអ្នកប្រដាល់ Floyd Mayweather។ អ្វីដែលកាត់តែចម្លែកទៅទៀតនោះគឺអ្នកទាំងពីរបានយកអ្នកប្រដាល់ និងអតីតអ្នកប្រដាល់ល្បីឈ្មោះពីររូប មកធ្វើជាគ្រូបង្វឹក។
សារព័ត៌មាន Mirror បានលើកឡើងថា Mike Tyson នឹងបង្វឹកតារាចម្រៀង Christ Brown ខណៈដែល Floyd ល្បីថា នឹងបង្ហាត់ Soulja Boy។ យោងតាមប្រភពទាំងពីរបានឱ្យដឹងថា អ្នកទាំងពីរនឹងឡើងសង្វៀននៅខែមីនា ឆ្នាំនេះ ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីពេលវេលាច្បាស់លាស់នៅឡើយទេ។
សូមបញ្ជាក់ថា រឿងដែលបណ្ដាលឱ្យអ្នកទាំងពីរប្រកាសឡើងសង្វៀនបែបនេះ គឺដោយសារតែ Chris Brown ខឹងនឹង Soulja Boy ដែលរូបគេចុច like និង comment លើរូបរបស់សង្សារ Chris ដែលជាតារាសម្ដែង និងតារាម៉ូដែលនាង Karrueche នៅលើ Instagram។ Soulja Boy បានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់គេថា គេបានអញ្ជើញ Karrueche និង Rihanna មកមើលការប្រកួតនោះដែរ៕