តើសកលភាវូបនីយកម្ម ៤.០គឺជាអ្វី?
លោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា សកលភាវូបនីកម្ម ៤.០ ទើបនឹងចាប់ផ្ដើម ប៉ុន្តែយើងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់វានៅឡើយទេ ។
សកលភាវូបនីយកម្មម ៤.០ ដើរពីក្រោយឧស្សាហកម្ម៤.០ ដែលគេនិយាយអំពីការប្រើប្រាស់ឌីជីថលក្នុងសង្វាក់ផលិតកម្ម។ សកលភាវូនីយកម្មក្នុងពេលអនាគតនឹងមានភាពខុសប្លែកពីសកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអតីតកាល។
ការទិញថោកលក់ថ្លៃគឺធ្វើឲ្យមានសកលភាវូបនីយកម្ម បើនិយាយពីទំនិញគឹហៅថាការធ្វើពាណិជ្ជកម្ម។ សកលភាវូនីយកម្មជាទូទៅមានន័យថាការដោះដូរទំនិញឆ្លងព្រំដែន ពីប្រទេសមួយទៅប្រទេសមួយ។
ប្រច្ចេកវិទ្យាឌីជីថលគំពុងតែធ្វើឲ្យមនុស្សមានភាពងាយស្រួលដោយពួកគេអាចធ្វើការនៅផ្ទះរបស់ពួកគេ ហើយអាចធ្វើការក្នុងប្រទេសមួយផ្សេងទៀតពីចម្ងាយ។ គេហៅថាអ្នកធ្វើការចំណាកស្រុកពីចម្ងាយ (telemigration)។ ទម្រង់ថ្មីនៃសកលភាវូបនីយកម្មនេះអនុញ្ញាតិឲ្យមានការធ្វើការក្នុងប្រទេសមួយទៅប្រទេសមួយដោយមិនចាំបាច់ផ្លាស់ប្ដូរទីតាំងឬបម្លាស់ផ្ដូរកន្លែងរស់នៅនោះទេ ដោយវាទាក់ទងនឹងបច្ចេកវិទ្យាទំនាក់ទំនងពីចម្ងាយ។ ឧទារហណ៍ អ្នកធ្វើការខាងផ្នែកឌីសាញ រចនាគេហទំព័រ ជាដើម។
តើសកលភាវូបនីយកម្ម ១.០ ២.០ និង ៣.០ គឺជាអ្វី?
សកលភាវូបនីយកម្ម ១.០ កើតឡើងមុនសង្រ្គាមលោកលើកទី១ នៅពេលដែលថ្លៃដឹកជញ្ជូនទំនិញទាប ដោយសារការដឹកជញ្ជូនដោយប្រើប្រាស់ម៉ាស៊ីនដើរដោយចំហាយទឹកនិងថាមពលផ្សេងៗ។
សកលភាវូបនីយកម្ម ២.០ កើតឡើងនៅក្រោយសង្រ្គាមលោកលើកទី២ នៅពេលដែលពាណិជ្ជកម្មជួញដូរទំនិញមានរូមបញ្ចូលដោយគោលការណ៍ច្បាប់ ដោយមានការគ្រប់គ្រងដោយ UN IMF World Bank WTO និងភ្ងាក់ងារជំនាញមួយចំនួនទៀត។
សកលភាវូបនីយកម្ម ៣.០ គេឲ្យឈ្មោះថាជារលកទី២ ឬសកលភារូបនីយកម្មថ្មី ដោយវាមានន័យថារោងចក្រឧស្សាហកម្មផ្សេងៗផលិតផលិតឆ្លងព្រំដែនប្រទេសមួយទៅប្រទេសមួយ។ វាបង្កើតជាពិភពថ្មីនៃសង្វាក់ផលិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យដោយប្រើប្រាស់ថ្លៃឈ្នួលទាប។
ដោយឡែកសកលភាវូបនីយកម្ម ៤.០ គឺជារលកទី៣ ដោយវាកើតឡើងនៅពេលដែលបច្ចេកវិទ្យាឌីជីថល អ្នកធ្វើការមិនចាំបាច់ផ្លាស់ប្ដូរទីតាំង។ ខណៈដែល សកលភាវូបនីយកម្ម ១.០ ២.០ និង ៣.០ ផ្ដោតទៅលើមនុស្សដើម្បីធ្វើការផលិតផលិតផល សកលភាវូបនីយកម្ម ៤.០ នឹងវាយលុកទៅលើផ្នែកសេវាកម្មច្រើនជាង៕
ដោយ៖ លង់ វណ្ណៈ