សារប្រយោជន៍​ទាំង​៦​នៃ​ការ​បង្កើត​គេហទំព័រ​មួយ​របស់​ខ្លួន​ឯង​​​



       មនុស្ស​ជា​ច្រើន​បាន​បង្កើត​គេហទំព័រ​មួយ​សម្រាប់​ខ្លួន​ឯង​រួច​រាល់​ហើយ​។     ​ក្នុង​នោះ​ពួក​គេ​បង្កើត​វា​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​សរសេរ​ពី​អ្វី​ដែល​គេ​នឹក​ឃើញ​ក្នុង​អារម្មណ៍​។      ​ក្នុង​នោះ​មាន​រឿង​ជា​ច្រើន​ទៀត​​ដែល​​កើត​ឡើង​ក្នុង​សង្គម​    ក៏​ដូច​ជា​កិច្ចការ​សាលា​​ផ្សេង​ទៀត​ដែល​ពួក​គេ​មាន​ចម្ងល់​។   ក្រៅ​ពី​នេះ​តើ​អ្នក​ចង់​ដឹង​ពី​សារប្រយោជន៍​ជា​ច្រើន​ទៀត   ​​នៃ​ការ​បង្កើត​គេហទំព័រ​ខ្លួន​ឯង​​ដែរ​ឬ​ទេ?​ 

១) អ្នក​អាច​ទទួល​បាន​លុយ​ពី​វា​៖​  អ្នក​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​​ច្រើន​   ប្រសិន​បើ​អ្នក​​​មាន​គំនិត​ធ្វើ​ការ​ជាមួយ​វា​បាន​ច្រើន​នោះ​។​   ​   អ្នក​នឹង​ទទួល​បាន​ជោគជ័យ​  កាល​ណា​អ្នក​​​មាន​គំនិត​កែ​ច្នៃ​ធ្វើ​អ្វី​ប្លែក​ៗ  ដើម្បី​ទាក់​ទាញ​ចំនួន​អ្នក​ចូល​ទស្សនា​គេហទំព័រ​​អោយ​បាន​ច្រើន​នោះ ។ 

២)  ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ពិភពលោក៖  អ្នក​អាច​មាន​សមត្ថភាព​ក្នុង​ការ​ទាក់ទង​ទៅ​កាន់​ពួក​គេ​បាន​តាម​រយះ​​ ការ​​ចែក​រំលែក​គំនិត​ដែល​អ្នក​មាន​ទៅ​កាន់​ពួក​គេ​។     រួម​ទាំង​ការ​ចែក​រំលែក​ គំនិត​ ​និង​ចំណេះ​គ្រប់​ផ្នែក​មក​កាន់​អ្នក​វិញ​ផង​ដែរ។ 

៣)  មិន​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​បង្កើត​វា​ទេ៖​   អ្នក​ចំណាយ​ថវិកា​តិច​បំផុត​ដើម្បី​បង្កើត​វា​  ក្នុង​នោះ​ដោយ​គ្រាន់​តែ​​ភ្ជាប់​ប្រព័ន្ធ​ អ៊ីនធឺណិត​ប៉ុណ្ណោះ​    អ្នក​នឹង​អាច​បង្កើត​វា​បាន​តាម​ចិត្ត​​ដែល​ចង់​បាន​។ 

៤)   អាច​ទទួល​បាន​ជំនាញ​ថ្មី​​​ៗ​ ៖​   អ្នក​អាច​ទទួល​បាន​ជំនាញ​ថ្មី​ ៗ​ជា​ច្រើន​ទៀត​រួម​មាន​  ការ​សរសេរ​ដើម្បី​ធ្វើ​យ៉ាង​ណា​ទាក់​​ទាញ​ចិត្ត​អ្នក​អាន​   ​ក្នុង​នោះ​ក៏​មាន​ការ​កែច្នៃ​​ រូបភាព​ផ្សេង​ៗ​លើ​គេហទំព័រ​​ដើម្បី​ទទួល​បាន​ការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​មើល​ផង​ដែរ​។ 

៥)  ផ្ដល់​ប្រយោជន៍​ដល់​ការ​រក​ស៊ី​របស់​អ្នក​៖​   ប្រសិន​បើ​ថ្ងៃ​អនាគត​ អ្នក​មាន​គំនិត​ក្នុង​ការ​ធ្វើ​ជំនួញ​អ្វី​មួយ​  គេហទំព័រ​នេះ​ អាច​ជួយ​សម្រួល​ដល់​​ការងារ​នោះ​​យ៉ាង​ច្រើន​។     អ្នក​អាច​បង្ហាញ ​ជា​គំនិត​រក​ស៊ី​អ្វី​មួយ​ទៅ​កាន់​អ្នក​ដទៃ​​និង​ ធ្វើ​ការ​វាស់​ស្ទង់​ពី​មតិ​ទាំង​នោះ​ចំពោះ​គំនិត​អាជីវកម្ម​អ្នក​។ 

៦)  ស្វែង​រក​អ្វី​ដែល​ថ្មី​ដោយ​ខ្លួន​ឯង៖  វា​អាច​ជា​កន្លែង​មួយ​ដឹក​នាំ​អ្នក​ទៅ​រក​អ្វី​ដែល​ថ្មី។  ពេល​ខ្លះ​ អ្នក​មាន​ចម្ងល់​ពី​អ្វី​មួយ​ តែ​មិន​ដឹង​ថា​ទី​ណា​ដែល​សក្ដិសម​​​​អោយ​អ្នក​បក​ស្រាយ​យោបល់​ទាំង​នោះ។ គេហទំព័រ​នេះ​​អាច​ជា​កន្លែង​ជំរុញ​​អ្នក​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​​បាន​៕

 

ប្រែ​សម្រួល៖ ព្រំ  សុវណ្ណកណ្ណិកា

 

X
5s