Grab ដាក់ទុនវិនិយោគចាប់ដៃគូជាមួយ Ninja Van ពង្រីកបណ្តាញដឹកជញ្ជូន
ក្រុមហ៊ុន Ninja Van មានស្នាក់ការកណ្តាលនៅក្នុងប្រទេសសឹង្ហបុរី និងក្រុមដឹកជញ្ជូនយក្ស Grab បានប្រកាសចាប់ដៃគូសហការគ្នាបង្កើតបណ្តាញដឹកជញ្ជូន (ភស្តុភារកម្ម) ឲ្យកាន់តែទូលំទូលាយជាងគេបំផុតនៅក្នុងតំបន់អាស៊ាន នេះតាមការចេញផ្សាយដោយ techinasia កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩។
ការវិនិយោគរបស់ Grab ក្នុងជំនួញ startup Ninja Van នេះក៏មានគោលបំនងដើម្បីឲ្យ Ninja Van ទទួលយក GrabPay សម្រាប់ការទូទាត់ផងដែរ។ Grab ក៏នឹងបញ្ចូលសេវាកម្មរបស់ Ninja Van ទៅក្នុង GrabExpress លើកញ្ចប់សេវាកម្មរួមទាំងការរត់សំបុត្រជាដើម។ GrabExpress មានដំណើរការក្នុងទីក្រុងចំនួន ១៥០ នៃប្រទេសចំនួន ៦គឺ សិង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី។
Ninja Van បានប្រកបអាជីវកម្មគ្រប់ទូទាំងទីក្រុងចំនួន ៤៥០ ក្នុងតំបន់ អាចទាញយកប្រយោជន៍ពីមូលដ្ឋានអ្នកប្រើប្រាស់ធំរបស់ Grab នៅក្នុងប្រទេសទាំងនេះ។ ការដាក់ចូលគ្នានៃអាជីវកម្មនៅក្នុងតំបន់នេះក៏ពង្រីកសេវាដឹកជញ្ជូន GrabExpress ដោយបញ្ចូលនូវមុខងារបន្ថែមទៀតមានដូចជា ការដឹកជញ្ជូនតាមកាលកំណត់ទូទាំងប្រទេស។ សេវាកម្មរបស់ Ninja Van នឹងដាក់ឲ្យដំណើររការក្នុង app របស់ Grab នៅត្រីមាសទី២ ឆ្នាំ ២០១៩ ក៏នឹងដាក់ឲ្យដំណើរការនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានឆាប់ៗ។
Grab ហាក់មានភាពមមាញឹកក្នុងការសំដៅឆ្ពោះទៅរកគោលដៅមួយ ដែលក្លាយខ្លួនជា Supper App ក្នុងជម្រើសអ្នកប្រើប្រាស់។ Ninja Van បានដាក់ចេញ app ថ្មីចំនួន៤ សម្រាប់អ្នកប្រើប្រាស់ Grab នៅសិង្ហបុរី ដូចជាសេវាកក់សំបុត្រនិងសណ្ឋាគារជាដើម។ Grab ក៏បានដាក់បញ្ចូលសេវាដឹកម្ហូបអាហារទៅក្នុងប្រភេទ app សំខាន់របស់ខ្លួនកាលពីដើមឆ្នាំនេះ និងធ្វើការបញ្ចុះតម្លៃលើការប្រើប្រាស់ app GrabFood នេះផងដែរ៕
ដោយ៖ យ៉ាយ៉ា