Google កំពុងស្ថិតក្រោមការចោទប្រកាន់ថាបានសហការជាមួយចិនចំពោះសកម្មភាពរបស់ខ្លួនក្នុងប្រទេសចិន​



ថ្មីៗនេះមានរឿងមួយចំនួនបានផ្ទុះឡើងជុំវិញក្រុមហ៊ុនបច្ចេកវិទ្យាយក្យអាមេរិក Google ដែលកំពុងតែមានប្រតិបត្តិការក្នុងប្រទេសចិន។ តួយ៉ាង វិនិយោគិនមហាសេដ្ឋី លោក Peter Thiel នៅសប្តាហ៍នេះបានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះថាបានសហការជាមួយផ្នែកយោធាចិនហើយបានអំពាវនាវស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកស៊ើបអង្កេតក្រុមហ៊ុន Google នេះក្នុងពេលឆាប់ៗនេះ។ ក្នុងការឆ្លើយតបនឹងសំណើរមួយនេះ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថារដ្ឋបាលរបស់លោកនឹងធ្វើការត្រួតពិនិត្យក្រុមហ៊ុន Google នេះក្នុងពេលខាងមុខ។ 

ប្រភពរូប៖ Forbe

ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបដិសេធថាក្រុមហ៊ុន Google គឺជាក្រុមហ៊ុនស្អាតស្អំមិនបានសហការជាមួយវិស័យយោធាចិននោះទេ។ តែភាពចម្រូងចម្រាសនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនទៅលើអ្វីដែល Google កំពុងធ្វើនៅក្នុងប្រទេសចិន។ ខាងក្រោមនេះគឺជាអ្វីដែលក្រុមហ៊ុន Google កំពុងតែធ្វើក្នុងប្រទេសចិន។

គម្រោង Dragonfly

ប្រភពរូប៖ BBC

ក្រុមហ៊ុន Google បានបញ្ឈប់ការអភិវឌ្ឍកម្មវិធីស្វែងរក Dragonfly របស់ខ្លួននៅក្នុងប្រទេសចិននៅក្នុងឆ្នាំ ២០១០ ហើយត្រូវបានបិទចោលមិនឲ្យដំណើរការនៅក្នុងប្រទេសចិនទៀតទេ។ ទោះជាយ៉ាងនេះក្ដីរបាយការណ៍មួយបានចេញផ្សាយកាលពីឆ្នាំមុនថាក្រុមហ៊ុននេះកំពុងត្រៀមនឹងបើកកម្មវិធីស្វែងរករបស់សំរាប់ប្រទេសចិននេះនៅក្នុងប្រទេសចិន។ ប៉ុន្តែក្រុមហ៊ុននេះបានទទួលស្គាល់ជាសាធារណៈថាកម្មវិធីនេះគឺកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន។ ហើយនៅក្នុងប្រទេសចិនគឺរដ្ឋាភិបាលតម្រូវឲ្យសេវាអ៊ិនធឺណេតទាំងអស់ទាមទារនូវសំណុំព័ត៌មានផ្ទាល់ខ្លួនមួយចំនួនពីសំណាក់អ្នកប្រើប្រាស់ ។

ទោះជាយ៉ាងណាក៏ដោយលោក Karan Bhatia អនុប្រធានផ្នែកកិច្ចការរដ្ឋាភិបាលនិងគោលនយោបាយសាធារណៈនៅក្រុមហ៊ុន Google នេះបានឲ្យដឹងនៅសប្តាហ៍នេះថាក្រុមហ៊ុន Google បានបោះបង់ផែនការគម្រោងកម្មវិធីស្រាវជ្រាវ "Dragonfly" ចិនជាយូរណាស់មកហើយ។

ដូច្នេះនៅពេលនេះ Google នៅតែត្រូវបានរងរនាំងបិទមិនឲ្យមានវត្តមាននៅក្នុងប្រទេសចិនប៉ុន្តែអ្នកប្រើប្រាស់ប្រព័ន្ធស្វែងរក Google ដោយចូលបានតាមរយៈបណ្តាញឯកជននិមិត្ត virtual private network (VPN) ដែលអាចជួយបិទបាំងទីតាំងអ៊ិនធឺណេតរបស់អ្នកប្រើប្រាស់។

បច្ចេកវិទ្យា AI

ការចោទប្រកាន់មួយរបស់លោក Thiel គឺថាចារកម្មចិនបានលួចចូលក្នុងគម្រោងអភិវឌ្ឍសិប្បនិម្មិត (AI) របស់ Google ប៉ុន្តែលោកមិនបានផ្តល់ភ័ស្តុតាងជាក់លាក់ណាមួ​យឡើយ។ ក្រុមហ៊ុន Google ពិតជាមានគម្រោង AI នៅក្នុងប្រទេសចិនមែនព្រោះកាលពីឆ្នាំ ២០១៧ ក្រុមហ៊ុននេះបានបើកមជ្ឈមណ្ឌលស្រាវជ្រាវ AI នៅប្រទេសចិន។

នៅលើគេហទំព័ររបស់ខ្លួន Google និយាយថាការស្រាវជ្រាវ AI នៅក្នុងប្រទេសចិនគឺផ្តោតលើការអប់រំនិងការយល់ដឹងពីភាសាទំនាក់ទំនងធម្មជាតិរបស់មនុស្សដែលគេកំពុងចង់បំពាក់លើបច្ចេកវិទ្យា AI ដើម្បីឲ្យបច្ចេកវិទ្យា AI យល់ពីភាសារបស់មនុស្ស។ នៅក្នុងប្រទេសចិន គម្រោងបច្ចេកវិទ្យាក្រុមហ៊ុនមួយនេះកំពុងរួមចំណែកដល់ការអភិវឌ្ឍផលិតផល AI ដល់ពិភពលោកដូចជា TensorFlow ជាដើម។

ទន្និន័យ Cloud

ក្រុមហ៊ុនយក្សបច្ចេកវិទ្យាដូចជាក្រុមហ៊ុន Alibaba និងក្រុមហ៊ុន Tencent កំពុងគ្របដណ្តប់ទីផ្សារទន្និន័យលើបណ្ដាញ Cloud នៅក្នុងប្រទេសចិន។ ដូច្នេះយុទ្ធសាស្ត្ររបស់ Google គឺព្យាយាមលក់ផលិតផល Cloud របស់ខ្លួនទៅកាន់ក្រុមហ៊ុនចិនដែលមានប្រតិបត្តិការអន្តរជាតិនៅអាស៊ីអាគ្នេយ៍និងនៅកន្លែងផ្សេងៗទៀត។

ជាពិសេសនោះ ក្រុមហ៊ុន Google នៅក្នុងប្រទេសចិនបានប្រកាសស្វែងរកវិស្វករ Cloud គណនេយ្យករ អ្នកគ្រប់គ្រងផ្នែកលក់ និងអ្នកអភិវឌ្ឍន៍អាជីវកម្មនៅតាមនៅទីក្រុងប៉េកាំង ស៊ាងហៃ និងស៊ិនជិន ។

ផ្នែកវឹង (Hardware)

ក្រុមហ៊ុន Google លក់ផលិតផលផ្នែករឹង Hardware មួយចំនួនដូចជាស្មាតហ្វូន ឱបការណ៍បំពងសម្លេងនិងម៉ាស៊ីនកម្តៅដែលស្ថិតក្រោមម៉ាកប្រែន Nest ដែលជាផ្នែកនៃក្រុមហ៊ុននេះហើយផលិតផលមួយចំនួននេះគឺផលិតនៅក្នុងប្រទេសចិន។

បច្ចុប្បន្នក្រុមហ៊ុននេះកំពុងផ្សព្វផ្សាយការងាររកវិស្វករដែលធ្វើតេស្តផលិតផលនិងសម្រាប់អ្នកគ្រប់គ្រងខ្សែសង្វាក់ផលិតកម្មនិងផ្នែកផ្គត់ផ្គង់។ នៅលើ LinkedIn បុគ្គលិករបស់ Google ជាច្រើននៅក្នុងទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាគន្លឹះនៅក្នុងប្រទេសចិនបានចុះចូលបម្រើការងារខាងផ្នែកនោះ។​

ទោះជាយ៉ាងណាក៏ដោយ Bloomberg បានរាយការណ៍កាលពីខែមិថុនាថាក្រុមហ៊ុន Google បានផ្លាស់ប្តូរផលិតកម្មឧបករណ៍កំដៅ Nest និងផ្នែកម៉ាស៊ីនបម្រើរបស់ខ្លួនចេញពីប្រទេសចិនដើម្បីចៀសវាងការបង់ពន្ធពីសហរដ្ឋអាមេរិក។

អ្នកអភិវឌ្ឍន៍កម្មវិធី Google Play Store

Google Play Store ដែលជាកម្មវិធីប្រើប្រាស់ផ្សេងៗត្រូវបានបិទមិនឲ្យមានវត្តមាននៅក្នុងប្រទេសចិន។ ដូច្នេះក្រុមហ៊ុន Google កំពុងព្យាយាមសហការជាមួយអ្នកបង្កើតកម្មវិធីនៅក្នុងប្រទេសចិនដើម្បីជួយឱ្យពួកគេអាចពាំនាំយកផលិតផលរបស់ពួកគេទៅដាក់នៅលើ Play Store នៅលើទីផ្សារអន្តរជាតិជាពិសេសគឺនៅក្នុងប្រទេសចិន។

ការផ្សព្វផ្សាយពាណិជ្ជកម្ម

ការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាផ្នែកសំខាន់នៃប្រាក់ចំណូលរបស់ Google ប៉ុន្តែដោយសារតែសេវាកម្មរបស់ក្រុមហ៊ុននេះត្រូវបានរាំងខ្ទប់នៅក្នុងប្រទេសចិន ក្រុមហ៊ុននេះមិនអាចវាយលុកទីផ្សាផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងប្រទេសចិនបានទេ ។ ដូច្នេះក្រុមហ៊ុននេះផ្តោតសំខាន់លើអាជីវកម្មចិនដែលកំពុងស្វែងរកការផ្សព្វផ្សាយនៅលើវេទិកា Google នៅក្រៅប្រទេសទោះបីវាស្ថិតនៅលើ Google Search ឬ YouTube ក៏ដោយ៕

ដោយ៖ នឿន វណ្ណៈ

X
5s