តើដឹងទេ កូវីដ១៩អាចធន់នឹងបរិយាកាសខាងក្រៅបានយូរប៉ុណ្ណា?​



វីរុសកូវីដ១៩អាចសំងំខ្លួនបាននៅគ្រប់ទីតាំង​ ទីកន្លែង និងរបស់របរផ្សេងៗ ហើយក្នុងនោះវីរុសនេះក៏រស់នៅក្នុងខ្យល់ផងដែរ។ តើវីរុសនេះអាចរស់នៅក្នុងខ្យល់បានប៉ុន្មានម៉ោង? 

វីរុសកូវីដអាចឆ្ឆងតាមរយៈការក្អក កណ្ដាស ពីមនុស្សដែលមានផ្ទុកជំងឺនេះ ដោយនៅពេលក្អកម្ដងបង្កើតទៅជាដំណក់ទឹកតូចៗប្រមាណ ៣ ០០០ ខណៈការកណ្ដាស់ម្ដងបង្ហឲ្យមានដំណក់ទឹកតូចៗរហូតដល់ទៅ ១០ ០០០ដំណក់។ ដំណក់ទឹកទាំងនោះអាចធ្លាក់ចុះទៅលើដី ឬឆ្លងទៅកាន់អ្នកដទៃតាមរយៈបំពង់ខ្យល់ដង្ហើមនៅពេលអ្នកដកដង្ហើម។

តាមការសិក្សាស្រាវជ្រាវមួយរបស់ ចុះក្នុងទិនានុប្បវត្ដិ New England Journal of Medicine បានបង្ហាញថាសារធាតុទឹកល្អិតៗអាចនៅក្នុងខ្យល់បាន២ ទៅ៣វិនាទី ប៉ុន្តែមានការសិក្សាខ្លះថាអាចរស់នៅក្នុងខ្យល់រហូតដល់ ២​ ទៅ ៣ម៉ោង។

វីរុសអាចនៅលើខ្យល់បានកាន់តែយូរ នៅពេលដែលភាគល្អិតនៃដំណក់ទឹកកាន់តែតូច នេះបើយោងតាមការសិក្សាស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្ត្រសកលវិទ្យាល័យ Princeton University សកលវិទ្យាល័យ University of California Los Angeles (UCLA) និងភ្ងាក់ងារស្រាវជ្រាវរបស់វិទ្យាស្ថាន National Institutes of Health (NIH)។

លោកស្រី Neeltje van Doremalen អ្នកឯកទេសខាងរោគសាស្រ្តនៅវិទ្យាស្ថានសុខភាពជាតិ សហរដ្ឋអាមេរិច (US National Institutes of Health ) និង​ សហការី នៅមន្ទីពិសោធ Rocky Mountain (Rocky Mountain Laboratories)  បានធ្វើការពិសោធន៍ទៅលើរយៈពេលដែលវីរុសកូរ៉ូណាអាចធន់ជាមួយបរិយាកាសខាងក្រៅបាន។

ការសិក្សានេះបង្ហាញថា វីរុសកូវីដ១៩ (Covid-19) ដែលសាយភាយចេញពីអ្នកជំងឺតាមរយៈការក្អកអាចរស់នៅក្នុងលំហអាកាសបានដល់ទៅ ៣ម៉ោង លើស្ពាន់បាន៤ម៉ោង នៅលើក្រដាសបាន២៤ម៉ោង និង រហូតដល់២ឬ៣ថ្ងៃប្រសិនបើវាស្ថិតនៅលើ សម្ភារៈផ្លាស់ស្ទិច ឬ ក៏លោហៈជាដើម។ យ៉ាងណាក៏ដោយ វាអាចស្លាប់យ៉ាងឆាប់រហ័ស នៅពេលដែលប៉ៈជាមួយសារធាតុដែលមានដែលមានកម្រិតជាតិអាល់កុល ៦២-៧១% ឬ ក៏ថ្នាំសម្លាប់មេរោគដែលមានកម្រិត sodium hypochlorite ០,១% មួយវិញទៀតកម្រិតសីតុណ្ហភាពខ្ពស់នៅក្នុងកម្រិត ៥៦°C ឬ ១៣២°F ក៏អាចសម្លាប់វីរុសនេះបានដែរ។ ខាងក្រោមនេះក៏ជារបាយការណ៍ស្រដៀងគ្នាមួយដែរដែលចេញ ផ្សាយដោយ Gray News៖

  • កូវីដ១៩អាចរស់នៅក្នុងខ្យល់បានរយៈពេល ៣ម៉ោង
  • ស្ពាន់បានរយៈពេល ៤ម៉ោង
  • ក្រដាសកាតុងបានរយៈពេល ២៤ម៉ោង
  • ដែកបានរយៈពេល ២ទៅ៣ថ្ងៃ
  • ប្លាស្ទិកបានរយៈពេល៣ថ្ងៃ

ប្រភពៈ Gray News

ទាំងនេះជាការណែនាំសំខាន់ៗមួយចំនួនពីវិទ្យាស្ថានសុខភាពជាតិ (NIH) ដើម្បីការពារការឆ្លងកូវីដ១៩៖

  • ជៀសវាងការប្រស្រ័យទាក់ទងជិតស្និទ្ធិជាមួយអ្នកជំងឺដែលមានផ្ទុកកូវីដ១៩ (Covid-19)
  • ជៀសវាងការយកដៃប៉ៈពាល់ មាត់​ ភ្នែក ឬ ច្រមុះរបស់អ្នក 
  • ស្នាក់នៅក្នុងផ្ទះ ប្រសិនបើអ្នកមានជំងឺជាប់ខ្លួន
  • លាងសម្អាតដៃ ឬ សម្ភារៈប្រើប្រាស់ជាមួយថ្នាំសម្លាប់មេរោគ ឬអាល់កុលជាប្រចាំ៕

អត្ថបទទាក់ទង៖

ស្ងប់​ស្ងាត់​ជាង​ ៦០ឆ្នាំ ពេល​នេះវីរុស​​ Hantavirus សម្លាប់ជនជាតិ​ចិន​ម្នាក់​នៅ​យូណាន​

២​​ករណី​​ថ្មី​​ថ្ងៃនេះ​​​ជនជាតិឥណ្ឌូណេស៊ី​​តេស្ត​ឃើញ​នៅ​ថៃ​ តែ​អត់លុយ​​ព្យាបាល ​​មក​​កម្ពុជា

ដោយ៖  ជា ឧត្តម្ភ
ប្រភព៖ Wbay, BBC

 

 

X
5s