អ្នកជំនាញខាងជំងឺឆ្លង CDC៖ ២៥% នៃអ្នកដែលឆ្លងកូវីដ ១៩ គ្មានបញ្ចេញរោគសញ្ញាសោះ​



មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង CDC បានណែនាំឱ្យមនុស្សគ្រប់គ្នាពាក់ម៉ាសដើម្បីការពារការឆ្លងរាលដាលនៃកូវីដ ១៩។ ការធ្វើបែបនេះមានហេតុផលតែមួយគត់ ព្រោះអ្នកដែលបានឆ្លងហើយគ្មានការបញ្ចេញរោគសញ្ញា គឺជាភ្នាក់ងារចម្លងធំបំផុតនៃវីរុសកូវីដ ១៩។ 

លោកវេជ្ជបណ្ឌិត Robert Redfield នាយកគ្រប់គ្រងមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺឆ្លងបានមានប្រសាសន៍ថា ២៥% នៃមនុស្សដែលបានឆ្លងកូវីដ ១៩ គឺគ្មានរោគសញ្ញាឱ្យដឹងឡើយ (Asymptomatic) ហើយនេះជាកត្តាចម្លងដ៏សំខាន់ និងលឿនបំផុតនៃវីរុសមួយនេះ។ លើសពីនេះ ក្នុងករណីដែលអ្នកជំងឺបានឆ្លងវីរុសនេះរួច ហើយពួកគេជាមនុស្សដែលងាយចេញរោគសញ្ញា ក៏ត្រូវការរយៈពេលរហូតដល់ទៅ ៤៨ម៉ោង ទើបមានអាការៈគួរឲ្យសង្ស័យដូចជាក្តៅខ្លួន ឈឺសាច់ដុំជាដើម។ អ្នកជំនាញខាងជំងឺឆ្លងក៏បានពន្យល់ដែរថា ការណ៍នេះហើយដែលនាំឲ្យការឆ្លងរាលដាលក្នុងប្រទេសនីមួយៗ ក៏ដូចជាការចម្លងយ៉ាងឆាប់រហ័សក្នុងពិភពលោក។ 

អត្ថ​បទទាក់​ទង៖ កំណត់ត្រាត្រូវបានបំបែកខណៈអ្នកឆ្លងកូវីដ ១៩ ឡើងដល់ជាង ១ លាននាក់ និងស្លាប់ជាង ៥ម៉ឺន​

ការសិក្សាថ្មីដែលបានរកឃើញដោយប្រទេសនានាជាច្រើនបានបង្ហាញថា ការចម្លងក្នុងលក្ខខណ្ឌដែលគ្មានរោគសញ្ញាគឺកំពុងតែកើតមានឡើងនៅពេលនេះ។ ឧទាហរណ៍ជាក់ស្ដែង ការសិក្សារបស់ Morbidity and Mortality Report ចេញផ្សាយនៅថ្ងៃទី ០១ ខែមេសា ដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺឆ្លងបានរកឃើញថាក្នុង ១៥០ ករណីដែលមិនជាប់ទាក់ទងទៅនឹងការធ្វើដំណើរ (ការចេញចូលពីក្រៅប្រទេស) របស់សិង្ហបុរី មាន ៦,៤% ដែលត្រូវបានឆ្លងពីអ្នកដែលមានផ្ទុកវីរុស ហើយមិនបានចេញរោគសញ្ញា។

អត្ថ​បទទាក់​ទង៖ បុរសមានហានិភ័យខ្ពស់ឈានទៅរកគ្រោះថ្នាក់ដល់ជីវិតបន្ទាប់ពីឆ្លងវីរុស COVID-19 ព្រោះមូលហេតុនេះ​

ការសិក្សាតម្លៃផ្សេងទៀតចេញផ្សាយកាលពីថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០ ដោយ Emerging Infectious Disease បង្ហាញពីទិន្នន័យកូវីដ ១៩ នៅក្នុងខេត្តហូប៉ីនៃប្រទេសចិន បានរកឃើញថា ១២,៦% នៃអ្នកឆ្លងកូវីដ ១៩ ក៏ឆ្លងពីអ្នកដែលគ្មានរោគសញ្ញានេះដែរ។ ការបង្ហាញទិន្នន័យបែបនេះនាំឲ្យមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺឆ្លង បានធ្វើការណែនាំខ្ពស់ទៅដល់មនុស្សគ្រប់គ្នាឲ្យធ្វើការពាក់ម៉ាស់ ហើយក៏បានរំលឹកទៀតថា៖ «អ្នកគួរតែពាក់ម៉ាសទោះបីជាអ្នកគ្មានរោគសញ្ញាអ្វីក៏ដោយ»។ 

អត្ថ​បទទាក់​ទង៖ ៦០% អ្នកឆ្លង COVID មិនបញ្ចេញរោគសញ្ញា តែអត្រាចម្លងទៅអ្នកដទៃខ្ពស់បំផុត

តែទោះជាបែបនេះក្តី ការណែនាំពីអ្នកជំនាញផ្នែកជំងឺឆ្លងនេះអាចនឹងបង្កឱ្យមានការការកាត់បន្ថយនូវការផ្គត់ផ្គង់ម៉ាសសម្រាប់បុគ្គលិកសុខាភិបាលដែលកំពុងតែត្រូវការជាចាំបាច់។ ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត Anthony Fauci ប្រធានគ្រប់គ្រង National Institute of Allergy and Infectious Diseases ប្រាប់ទៅ CNN ថា៖ «វានៅតែមានបញ្ហារារាំងមួយចំនួនហើយយើងត្រូវប្រាកដថាយើងមិនបានដកការផ្គត់ផ្គង់ម៉ាសពីបុគ្គលិកសុខាភិបាលនៅឡើយ»៕

អត្ថ​បទទាក់​ទង៖ WHO ថាបើមិនឈឺមិនបាច់ពាក់ម៉ាស តែ​អ្នកជំនាញចិនថា នេះជាកំហុសធ្ងន់ធ្ងររបស់ ​អ៊ឺរ៉ុប និងអាមេរិក​​​

ដោយ៖ យ៉ាយ៉ា 

X
5s