កូរ៉ូណាវីរុស៖ តើភេសជ្ជៈក្តៅអាចការពារអ្នកពីកូវីដ១៩បានទេ?​



ភេសជ្ជៈក្តៅអាចផ្តល់ជា​ការ​ថែទាំ​ដ៏​ល្អ​ដល់​សុខភាព​ ពិសេស​នៅពេលអាកាសធាតុ​ត្រជាក់ និងដើរតួនាទីយ៉ាងសំខាន់សម្រាប់ការរម្ងាប់ចិត្តដែលមានបញ្ហា ហើយអាចធ្វើឲ្យមានអារម្មណ៍បាន​ប្រសើរ និង​បង្កើនភាពជិត​ស្និតជាមួយ​មនុស្ស​នៅជុំ​វិញ​ខ្លួន​បាន​។ ខណៈដែលមនុស្សជាច្រើនអាចស្វែងរកកាហ្វេ តែ ឬភេសជ្ជៈក្តៅដើម្បីជួយពួកគេក្នុង​ការ​កាត់បន្ថយ​ភាព​តាន​តឹង ឬ​បញ្ហា​នានា ប៉ុន្តែរឿងមួយដែលភេសជ្ជៈក្តៅមិន​បានធ្វើ​គឺ វាមិនអាចការពារអ្នកពីកូវីដ១៩ទេ។

លោក Ron Eccles អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមនៅសាកលវិទ្យាល័យ Cardiff ចក្រភពអង់គ្លេសមានប្រសាសន៍ថា៖ «មិនមានភ័ស្តុតាងណាមួយបញ្ជាក់ថាភេសជ្ជៈក្តៅអាចការពារប្រឆាំងនឹងការចម្លង​រោគដោយវីរុសនោះទេ» ។ តាមរយៈការស្រាវជ្រាវនាពេលកន្លងមកលោក Eccles បាន​បង្ហាញពី​ឥទ្ធិពល​នៃការទទួល​ទានទឹកក្តៅនៅពេលមានជំងឺផ្តាសាយ ហើយស្ថានជំងឺនឹងបានធូរស្បើយមួយកម្រិតបន្ទាប់ពីផឹកទឹកក្តៅរួច។

ទោះជាយ៉ាងណាក៏ដោយវីរុសមិនត្រូវបានកម្ចាត់ដោយទឹកក្តៅទេ ដូចជាក្នុងករណីជំងឺ Sars-CoV-2 ដែល Coronavirus ដែល​ជា​បុព្វហេតុ​បង្កជំងឺ​រលាក​ផ្លូវ​ដង្ហើម Covid-19 ខណៈពេលដែលវីរសុ​នៅក្នុងចូលទៅក្នុងខ្លួ​ន​មនុស្ស​តាមរយៈការ​ស្រូប​យក​ ឬ​ទទួល​យក​ដំណត់​ទឹក​តូចៗ (ដែលមានផ្ទុក​វីរុស) បង្កើត​បាន​ជា​ជំងឺផ្លូវដង្ហើម។ នៅពេលចូលក្នុងខ្លួន វីរុស​ព្យាយាម​រត់​ទៅ​ជ្រក​នៅកន្លែង​កំបាំង​ដែលអាច​លាក់​ខ្លួន​បាន​ពីការ​តាម​ប្រមាញ់​នៃ​ប្រព័ន្ធភាព​ស៊ាំក្នុងរាង​កាយ ពិសេសវាព្យាយាម​រត់​ទៅ​តោង​លើ​កោសិកា​សួត។ ការសិក្សាដំបូងមួយចំនួនបានលើកឡើងថាវាអាចចំណាយពេលដល់ទៅ ៣០ ម៉ោងដែល​កោសិកាដំបូងឆ្លង​ដំបូង​អាច​ធ្វើ​ការ​បំបែក​ខ្លួន​ចម្លង​ទៅ​កោសិកា​ផ្សេងៗទៀតយ៉ាង​ច្រើន​។

ស្រដៀងគ្នានេះដែរ នៅពេលវីរុស​នៅក្នុងកោសិការបស់យើង វីរុសត្រូវបានការពារពីសីតុណ្ហភាពណាមួយ រាងកាយមនុស្សមានសីតុណ្ហភាព ៣៧ អង្សាសេ ដែលជាសីតុណ្ហភាពល្អសម្រាប់វីរុសរស់នៅ ចម្លង និងធ្វើ​មីតូសពង្រី​ក​ខ្លួន​រាលដាល។ ទឹកក្តៅឧណ្ហៗទំនងជាមិនអាចសម្លាប់មេរោគណាមួយនៅខាងក្នុងកោសិកានោះទេ។ វាត្រូវការសីតុណ្ហភាព ៥៦ អង្សាសេ ឬខ្ពស់ជាងនេះដើម្បីសម្លាប់មេរោគនេះ។ ខណៈពេលដែលការសិក្សាមិនទាន់ត្រូវបានចេញផ្សាយលើវីរុសដែលបណ្តាលពី Covid-19 និងភាពធន់ទ្រាំរបស់វាទៅនឹងសីតុណ្ហភាពខ្ពស់ វាទំនងជានឹងមានលក្ខណៈស្រដៀងពពួក​ Coronavirus ដទៃទៀតដែរ៕

អត្ថ​បទពាក់​ព័ន្ធ៖

 

ដោយ៖ Anthony

ប្រភព៖ BBC

X
5s