កម្ពុជាបិទមិនឱ្យជើងហោះហើរពីម៉ាឡេស៊ីដឹកប្រជាជនកម្ពុជា ១៥០នាក់ចុះចតនៅភ្នំពេញ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះអំពីការដាក់បទបញ្ជាបិទមិនឱ្យជើងហោះហើរពីម៉ាឡេស៊ីមួយដឹកប្រជាជនកម្ពុជាប្រមាណ ១៥០នាក់ហោះមកចុះចតនៅកម្ពុជានោះទេ។ នោះជាគឺផ្នែកមួយនៃមុខព្រួញ ៣ ដែលត្រូវប្រយុទ្ធក្នុងពេលតែ ១ ពាក់ព័ន្ធទៅនឹងការដាក់ចេញនូវវិធនាការ ទប់មិនឱ្យឆ្លងចូលពីខាងក្រៅ។
សម្តេចបានមានប្រសាសន៍ដូច្នេះថា៖ «កាលពីប៉ុន្មានម៉ោងមុននេះ ខ្ញុំបានចេញបញ្ជា មិនឱ្យដឹកពលរដ្ឋខ្មែរនៅម៉ាឡេស៊ី១៥០នាក់។ បើយកមក គ្រាន់តែយកទៅដាក់នៅសណ្ឋាគារអ៊ាំងទែកុងទីណង់តាល់ រួចហើយទៅបង្កើតគ្រូពេទ្យដើម្បីយកសំណាក ទៅយកស្អីហ្នឹង យើងកំពុងរវល់ស្រាប់ អីចឹងបើយើងនៅម៉ាឡេស៊ីបានហើយ នៅសិនទៅ»។
ទោះជាបែបនេះក្ដី សម្ដេចតេជោ មានប្រសាសន៍ថា៖ «យើងមិនដាច់ចិត្តពីប្រជាពលរដ្ឋរបស់យើងនោះទេ។ ប៉ុន្តែពេលនេះត្រូវយល់អំពីការលំបាករបស់ប្រទេស របស់ប្រជាជននៅក្នុងប្រទេសរបស់យើង»។
បើយោងតាមការចេញផ្សាយពីសារព័ត៌មានក្នុងស្រុកជាភាសាអង់គ្លេសមួយបានឱ្យដឹងថា ជើងហោះហើដែលគ្រោងដឹកប្រជាជនកម្ពុជានោះ គឺ MH754។ ក្នុងចំណោមអ្នកដំណើរទាំងអស់ មានប្រមាណ ៧០នាក់ជា បុគ្គលិកផ្នែកនេសាទដែលត្រូវបានក្រុមហ៊ុនម៉ាឡេស៊ីទិញសំបុត្រយន្តហោះឱ្យ៕
អត្ថបទទាក់ទង៖
- សម្តេចតេជោ៖ ទោះជាកម្ពុជាមានអ្នកជាសះស្បើយច្រើន តែកុំសប្បាយភ្លេចខ្លួនមិនការពារ
- ដោយសារកូវីដ១៩ ភាពយន្តឯកសារខ្មែរមួយ ត្រូវលុបចោលការបញ្ចាំង ក្នុងរដ្ឋ Texas
- លោក បូរីស ចនសុន ត្រូវបញ្ជូនទៅកាន់ផ្នែកសង្រ្គោះបន្ទាន់ ខណៈស្ថានភាពកូវីដ១៩របសលោកកាន់តែធ្ងន់ធ្ងរ
ដោយ៖ រតនៈវិភូ