ជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលើតំបន់ចំនួន៧នេះ ទប់ទល់កូវីដ១៩​



លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាប៉េ (Shinzo Abe) បានប្រកាសនាថ្ងៃអង្គារនេះ ដាក់ប្រទេសក្នុងគ្រាអាសន្ន (State of Emergency) ទៅលើទីក្រុងតូក្យូ និងតំបន់ចំនួន៦ផ្សេងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ខណៈករណីអ្នកឆ្លងក្នុងប្រទេសជប៉ុនកំពុងកើនឡើង ៥៣ករណីថ្មី និងអ្នកស្លាប់៧ករណី កាលពីថ្ងៃចន្ទកន្លងទៅ ដែលធ្វើឲ្យអ្នកឆ្លងសរុបមានជាង ៤ ៦០០នាក់ និងអ្នកស្លាប់៩១នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ CNN។

បើយោងតាមកាសែត CNN លោក អាប៉េ បានមានប្រសាសន៍ថា សកម្មភាពសេដ្ឋកិច្ចនៅតែបន្តដដែលនៅក្នុងទីក្រុងតូក្យូ, Kanagawa, Saitama, Chiba, Osaka, Hyogo and Fukuoka និងតំបន់ចំនួន៧ផ្សេងទៀត ដោយផ្សារទំនើប ការដឹកជញ្ជូនសាធារណៈនៅតែបន្តសកម្មភាពដដែល ប៉ុន្តែលោកស្មើសុំឲ្យប្រជាជនអនុវត្តការរក្សាគម្លាតសង្គម (Social distancing) និងជៀសវាងការធ្វើដំណើរណាដែលមិនចាំបាច់។ 

ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ រយៈពេល១ខែដែលនឹងបញ្ចប់ដល់ថ្ងៃទី០៦ ឧសភា នឹងអនុញ្ញាតិឲ្យលោក Yuriko Koike រដ្ឋបាលក្រុងតូក្យ និងរដ្ឋបាលតំបន់៦ផ្សេងទៀតមានសិទ្ធិធ្វើសកម្មភាពបន្ថែមដើម្បីដាក់ប្រជាជនឲ្យនៅដាច់ដោយឡែកពីសង្គម និងសកម្មភាពនានាទប់ទល់នឹងកូវីដ១៩ ដូចជាការលុបចោលព្រឹត្តិការណ៍នានាជាដើម។  

លោក ស៊ីនហ្សូ អាប៉េ បានមានប្រសាសន៍ថា៖ «យើងបានសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នពីព្រោះយើងបានវាយតម្លៃឃើញថាការឆ្លងនៃជំងឺកូវីដ១៩ទូទាំងប្រទេសអាចនឹងមានផលប៉ះពាល់ទៅដល់ជីវិតប្រជាជននិងសេដ្ឋកិច្ចរបស់ប្រទេស»

លោកបន្ថែមទៀតថា បើយោងតាមការគណនារបស់អ្នកជំនាញ ប្រសិនបើប្រជាជនកាត់បន្ថយទំនាក់ទំនង ប៉ះពាល់គ្នាបាន ៧០ ទៅ ៨០ភាគរយ ក្នុងរយៈពេល២សប្ដាហ៍ នោះកំណើនអ្នកឆ្លងនឹងមានការធ្លាក់ចុះជាមិនខាន។ 

ជាមួយគ្នាផងដែរ រដ្ឋាភិបាលរបស់លោក អាប៉េ បានប្រកាសកញ្ចប់ទឹកប្រាក់ ១០៨ លានលានយេន ស្មើនឹង ១លានលានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្នុងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ និងដើម្បីជួយការពារការងារនិងអាជីវកម្មផងដែរ។

លោក Takahide Kiuchi សេដ្ឋវិទូនៅវិទ្យាស្ថាន Nomura Research Institute បានមានប្រសាសន៍ថារបាយការណ៍ថ្មីមួយបានបង្ហាញថាការដាក់ប្រទេសក្នុងគ្រាអាសន្ននឹងធ្វើឲ្យការចំណាយរបស់អ្នកប្រើប្រាស់ធ្លាក់ចុះប្រហែល ២,៥ លានលានដុល្លារ ស្មើនឹង ២៣ លានលានដុល្លារ ដែលនឹងធ្វើឲ្យផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) របស់ជប៉ុនធ្លាក់ចុះ ០,៤ភាគរយ៕

អត្ថបទទាក់ទង៖

ដោយ៖ លង់ វណ្ណៈ

X
5s