Covid19៖ Samsung ខ្លាំងលើផលិតផល ១ហ្នឹង! ប្រាក់ចំណេញកើនលើសរំពឹងទុក
ក្រុមហ៊ុន Samsung អេឡិចត្រូនិកបានប្រកាសនៅថ្ងៃអង្គារ ម្សិលមិញថា ក្រុមហ៊ុនរំពឹងថា នឹងទទួលបានប្រាក់ចំណេញកើនឡើងខ្ពស់ នៅត្រីមាសទី១ ដោយសារតែមានមនុស្សរាប់លាននាក់ធ្វើការពីផ្ទះដោយប្រើប្រាស់សេវាកម្ម ទិន្នន័យតាមក្លៅ (cloud data service) នាំឱ្យតម្រូវការ Chip កើនឡើង។
បើទោះជាមានការរំពឹងទុកថា ចំណេញបែបនេះក្ដី ដោយសារតែកូវីដ១៩ វាយប្រហារនៅទូទាំងសាកលលោក ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការនៅសាខាផ្នែកដំឡើងរបស់ខ្លួនចំនួន ១១កន្លែងនៅផ្នែកផ្សេងៗនៅទូទាំងពិភពលោក បន្ទាប់ពីខ្លួន រំពឹងថា សេដ្ឋកិច្ចសកល អាចឈានដល់ដំណាក់កាលវិបត្តិធ្ងន់ធ្ងរ (recession)។
ត្រឹមតែ ៣ខែដំបូងសោះ ប្រាក់ចំណេញប្រតិបត្តិការកើន ២,៧% បើធៀបនឹងឆ្នាំ២០១៩ ពោលគឺទទួលបានរហូតដល់ ៥,២ពាន់លានដុល្លារ កើនឡើងលើសពីការរំពឹងទុក។ Chip កើនឡើងដោយសារតែ Laptop សម្រាប់ធ្វើការពីផ្ទះមានសមត្ថភាពតូចមិនទាន់សភាពការណ៍ល្បឿនប្រើ Cloud។
ទោះជាបែបនេះក្ដី តម្រូវការផ្នែក Smartphone ធ្លាក់ចុះទូទាំងសកល (ធ្លាក់ ១៤%ខែកុម្ភៈ) ផលិតផលអេឡិចត្រូនិកប្រើប្រាស់តាមផ្ទះ (consumer electronics) និងសេវាកម្ម IT អាចបន្តធ្លាក់ចុះ ជាពិសេសនៅត្រីមាសទី២ ប៉ុន្តែតម្រូវការ semiconductor អាចកើនឡើង ដោយសារតែ Memory Chip កើនឡើង៕
ដោយ៖ រតនៈវិភូ