រៀនកាសែត៖ Khmer New Year celebration cancelled amid the COVID-19 pandemic​



Khmer New Year celebration cancelled amid the COVID-19 pandemic

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរត្រូវបានលុបចោលកំឡុងជំងឺរាតត្បាតសកលកូវីដ១៩

Prime Minister Hun Sen said today that he has decided to cancel the Khmer New Year celebrations scheduled  for next week in a bid to prevent the spread of  COVID-19 into local communities.

លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍នាថ្ងៃនេះថាលោកបានសម្រេចលុបចោលការប្រារព្វពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងប្រព្រឹត្តិឡើងនៅមួយសប្ដាហ៍ខាងមុខ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩តាមសហគមក្នុងតំបន់។ 

  • Prime Minister (n)= នាយករដ្ឋមន្រ្តី
  • Decide (v)= សម្រេច
  • Cancel (v)= លុបចោល
  • Celebration (n)= ការប្រារព្វ
  • In a bid to do s.th = ក្នុងកិច្ចខិតខំប្រឹងប្រែង, ក្នុងការខិតខំប្រឹងប្រែង
  • Prevent (v)= ការពារ
  • Spread (n)= ការឆ្លងរាលដាល

Speaking at a press conference, Mr Hun Sen said: “The government decided to cancel the celebrations of the Khmer New Year.”

មានប្រសាសន៍ក្នុងសន្និសីទកាសែតមួយ លោក ហ៊ុន សែន បានលើកឡើងថា៖ «រដ្ឋាភិបាលបានសម្រេចលុបចោលនូវការប្រារព្វពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»។

“The government wants to reduce the travelling of people to prevent the spread of infection from one place to another. This measure is to prevent the people from contracting the virus,” he said.

  • press conference (n)= សន្និសីទកាសែត, សន្និសីទសារព័ត៌មាន
  • reduce (v)= កាត់បន្ថយ
  • infection (n)= ការឆ្លង (ជំងឺ)
  • measure/action (n)= វិធានការ
  • contract/infect (v)= ឆ្លង (ជំងឺ)

លោក បាននិយាយថា៖ «រដ្ឋាភិបាលចង់កាត់បន្ថយការធ្វើដំណើររបស់ប្រជាពលរដ្ឋដើម្បីការពារការឆ្លងរាលដាលពីទីតាំងមួយទៅទីតាំងមួយទៀត។ វិធានការនេះគឺមានគោលបំណងការពារប្រជាពលរដ្ឋពីការឆ្លងវីរុសកូវីដ។»

“The most safe places are at working places,” he said.

លោក បានបន្ថែមទៀតថា៖ «ទីកន្លែងដែលសុវត្តិភាពបំផុតគឺកន្លែងធ្វើការ»។

He said that the government institutions and private firms, especially garment workers should  continue to work as usual, noting that the cancelled five-day holidays will be offset when the COVID-19 is over.

  • Institution (n)= ស្ថាប័ន
  • Firm (n)= company ក្រុមហ៊ុន
  • Private (adj)= ឯកជន
  • Garment worker = កម្មកររោងចក្រ
  • Offset (v)= ទូទាត់, លៃលក

លោក ហ៊ុន សែន ក៏បាននិយាយទៀតថា ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ជាពិសេសកម្មកររោងចក្រគួរតែបន្តធ្វើការដូចធម្មតា ដោយបញ្ជាក់ទៀតថាថ្ងៃឈប់សម្រាក៥ថ្ងៃដែលលុបចោលនេះនឹងទូទាត់វិញនៅពេលកូវីដ១៩បញ្ជប់។

The Khmer New Year celebration starts on Monday and ends on Thursday.

គួរបញ្ជាក់ផងថា ពីធីបុណ្យចូលឆ្នាំខ្មែរចាប់ផ្ដើមឡើងនៅថ្ងៃចន្ទ និងបញ្ចប់នៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍ក្រោយ៕


វគ្គសិក្សា «វេយ្យាករណ៍និងបកប្រែអត្ថបទកាសែតពិសេស» (Special Grammar and Newspaper Translation Course)​

វគ្គសិក្សាពិសេស «វេយ្យាករណ៍និងបកប្រែកាសែត» គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបកប្រែអត្ថបទព័ត៌មានអន្តរជាតិនិងជាគ្រូបង្រៀនភាសាអង់គ្លេស  សម្រាប់អ្នកសិក្សាដែលមានបំណងចង់ពង្រឹងនិងពង្រីកចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ខ្លួន ជាពិសេសវេយ្យាករណ៍និងការបកប្រែ។ បន្ថែមពីនេះក្នុងការសិក្សាវគ្គនេះ អ្នកនឹងទទួលបានរៀនពីការបញ្ចេញសម្លេងឲ្យត្រឹមត្រូវ និងបង្កើនសមត្ថភាពការអានរបស់អ្នក។ លើសពីនេះថែមទៀតនោះ អ្នកនឹងចេះនូវពាក្យ ឃ្លងឃ្លា ដែលប្រើប្រាស់ក្នុងបរិបទកាសែតតែម្ដង។ ក្រោយពីបញ្ចប់ការសិក្សា សិស្សនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ហើយជំនាញមួយនេះទៀតសោតក៏ជាជំនាញដែលកម្រនិងមានទីផ្សារកាងារទូលំទូលាយផងដែរ។ 

  • រយៈពេល៖ ៦ សប្ហាហ៍
  • ថ្ងៃចូលរៀន៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០
  • ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
  • តម្លៃសិក្សា៖ ៧០ដុល្លារ
  • តម្លៃសិក្សា៖ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ១២ (ទទួលបានវចនានុក្រម Oxford Advanced Learner’s Dictionary, 9th edition និងវចនានុក្រមផ្សេងៗទៀត)

តម្រូវការ៖

  • មានកម្រិតភាសាអង់គ្លេសចាប់ពី Intermediate ឡើងទៅ
  • មានចំណង់ចំណូលចិត្តក្នុងការបកប្រែអត្ថបទព័ត៌មានភាសាអង់គ្លេស
  • ចង់បង្កើនសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន

បញ្ជាក់៖

  • ការសិក្សាតាមរយៈអនឡាញតាមកម្មវិធី Zoom Meeting មានភាពងាយស្រួល
  • ចំនួនសិស្សកំណត់ត្រឹម ១០នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់

 

X
5s