រៀនបកប្រែកាសែត៖ Four perish in house fire in Phnom Penh​



ថ្ងៃនេះយើងមកសិក្សាបន្តនូវមេរៀនការបកប្រែកាសែត ដែលដកស្រង់ពីកាសែត Khmer Times ដើម្បីជាការសម្រួលដល់ការសិក្សាភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នា។ ខាងក្រោមនេះគឺជាអត្ថបទពេញ៖

Four perish in house fire in Phnom Penh

មនុស្ស ៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងក្នុងរាជធានីភ្នំពេញ

At least four people died in a fire on street 63, Boeung Raing Commune in Phnom Penh this afternoon, said Fire and Rescue Police Department. មនុស្សយ៉ាងហោចណាស់៤នាក់បានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យឆាបឆេះមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ ៦៣ សង្កាត់បឹងរាំង រាជធានីភ្នំពេញកាលពីរសៀលថ្ងៃនេះ។ នេះបើយោងតាមនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះ បានឲ្យដឹង។

Chheang Phanara, Phnom Penh municipal deputy police chief said, the house ran a business that sold gas cylinders. លោក Chheang Phanara ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកគ្រប់គ្រង់អាវុធ គ្រឿងផ្ទុះ និងអគ្គិភ័យ បានមានប្រសាសន៍ថា ផ្ទះមួយល្វែងដែលមានអាជីវកម្មលក់ធុងហ្គាស។

“The primary report, identifies four people who died in the blast and one among them is a child aged five-years-old,” he said. លោក Phanara បានមានប្រសាសន៍ថា៖ «របាយការណ៍បឋមបានកំណត់អត្ថសញ្ញាណមនុស្ស៤នាក់ដែលបានស្លាប់ក្នុងភ្នក់ភ្លើង ហើយម្នាក់ក្នុងចំណោម៤នាក់គឺកុមារអាយុ៥ឆ្នាំម្នាក់»។

He said the fire started at around 4 o’clock in the afternoon. លោកបានបន្តទៀតថាអគ្កិភ័យនេះបានចាប់ផ្ដើមឆាបឆេះនៅម៉ោង៤រសៀល។ 

The report states the number of people in the house have not been identified as yet, The report says the fire-fighters are still trying to control it. ក្នុងព័ត៌មានដដែលបានឲ្យដឹងផងដែរថាចំនួនមនុស្សសរុបក្នុងផ្ទះនោះមុនទាន់កំណត់អត្តសញ្ញាណនៅឡើយទេរហូតមកដល់ពេលនេះ ហើយព័ត៌មានដដែលក៏បានសរសេរទៀតថាមនុស្សក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អគ្គិភ័យ។

ដោយ៖ លង់ វណ្ណៈ


វគ្គសិក្សាពិសេស «វេយ្យាករណ៍និងបកប្រែកាសែត» គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងយ៉ាងពិសេសដោយអ្នកជំនាញផ្នែកសារព័ត៌មានដែលមានបទពិសោធន៍យូរឆ្នាំក្នុងការបកប្រែអត្ថបទព័ត៌មានអន្តរជាតិនិងជាគ្រូបង្រៀនភាសាអង់គ្លេស សម្រាប់អ្នកសិក្សាដែលមានបំណងចង់ពង្រឹងនិងពង្រីកចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ខ្លួនទៅមួយកម្រិតទៀត ជាពិសេសវេយ្យាករណ៍និងការបកប្រែអត្ថបទតែម្ដង។

  • រយៈពេល៖ ៦សប្ហាហ៍
  • ថ្ងៃចូលរៀន៖ ថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២០
  • ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង ៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
  • តម្លៃសិក្សា៖ ៨០ដុល្លារ តម្លៃសិក្សា៖ ៦០ដុល្លារ សម្រាប់ការចុះឈ្មោះមុនថ្ងៃទី ២៧ (ទទួលបានវចនានុក្រម Oxford Advanced Learner’s Dictionary, 9th edition និងកម្មវិធីសម្រាប់ទូរសព្ទដៃជាច្រើនទៀត)
  • បញ្ជាក់៖ ការសិក្សាតាមរយៈអនឡាញតាមកម្មវិធី Zoom Meeting app។
  • ចំនួនសិស្សកំណត់ត្រឹម ១០នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់។

តម្រូវការ៖

  1. មានកម្រិតភាសាអង់គ្លេសចាប់ពី Intermediate ឡើងទៅ
  2. មានចំណង់ចំណូលចិត្តក្នុងការបកប្រែអត្ថបទព័ត៌មានភាសាអង់គ្លេស
  3. ចង់បង្កើនសមត្ថភាពភាសាអង់គ្លេសរបស់ខ្លួន
  4. មានពេលវេលាធ្វើកិច្ចការគ្រូដាក់ឲ្យមួយចំនួន

ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖

  1. រៀនបកប្រែអត្ថបទកាសែតភាសាអង់គ្លេសទៅជាខ្មែរ
  2. រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Writing)
  3. រៀនវិភាគវេយ្យាករណ៍ក្នុងអត្ថបទកាសែត
  4. របៀបបញ្ចេញសម្លេងភាសាអង់គ្លេសឲ្យបានត្រឹមត្រូវ
  5. យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសឲ្បបានត្រឹមត្រូវ
  6. បង្កើនជំនាញអាន និងការបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវ
  7. ទទួលបាននូវពាក្យ ឃ្លងឃ្លា ប្រយោគ ក្បួនវេយ្យាករណ៍ផ្សេងៗក្នុងភាសាអង់គ្លេស
  8. រៀនបកប្រែវីដេអូអំពីគំនិតបុគ្គលល្បីៗ ដើម្បីជាទុនដើម្បីអភិវឌ្ឍខ្លួន
  9. តាមដានព័ត៌ទាន់ហេតុការណ៍ក្នុងបរិបទប្រទេសកម្ពុជា និងពិភពលោក
  10. ការរៀនអមដោយមានការអនុវត្តន៍ផ្ទាល់
  11. មានឱកាសធ្វើការជាអ្នកបកប្រែឲ្យគេហទំព័រ BizKhmer.com
  12. ផ្ដល់ជូននូវឯកសារ E-books កម្មវិធីកុំព្យូរទ័រ និងកម្មវិធីប្រើប្រាស់លើទូរស័ព្ទដៃ (បើទិញមួយមិនក្រោម ៣០ដុល្លារ)
  13. ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
  14. ទទួលបានការចែករំលែកចំណេះដឹងនិងធនធានសិក្សាផ្សេងៗក្នុងក្រុម Telegram និង Messenger
  15. បង្កើនជំនាញប្រាស្រ័យទាក់ទង
  16. ទទួលបានការជួយព្រឹក្សាយោបល់ជារៀងរហូត៕

Course Outline: shorturl.at/fnHV3

Register: https://bit.ly/38IiX3r

☎️ ទំនាក់ទំនងចុះឈ្មោះចូលសិក្សា និងសាកសួរព័ត៌មានបន្ថែម៖ 096 35 45 925 / 061 54 53 42

X
5s