ខេមអីឌូ បើកបង្រៀនកាសែត បង្កភាពងាយស្រួលនិងតម្លៃទាប សិស្សតាមខេត្តទីជនបទក៏អាចរៀនបង្កើនចំណេះដឹងបាន​



នាពេលបច្ចុប្បន្ននេះការសិក្សាហាក់មានការបត់បែនខ្លាំង។ ជាក់ស្ដែងសម័យកូវីដនេះទៀតសោត ការសិក្សាមានភាពបត់បែនពីការអង្គុយរៀនក្នុងថ្នាក់ ដោយឲ្យអ្នកសិក្សាត្រូវបង្ខំចិត្តសិក្សាលើវេទិកាអនឡាញនានា។ ជាក់ស្ដែងបច្ចុប្បន្ននេះ ការសិក្សាតាមអនឡាញកាន់តែពេញនិយម និងបង្ករភាពងាយស្រួលដល់អ្នកសិក្សាតាមទីឆ្ងាយឲ្យមានឱកាសសិក្សារៀនសូត្រដូចសិស្សនៅក្នុងទីក្រុងដែរ។ ជាមួយគ្នានេះដែរ Cam-Edu ដែលជាវេទិការៀនអង់គ្លេសអនឡាញ ជំនាញផ្នែកបង្រៀនភាសាអង់គ្លេស និងជាពិសេសផ្នែកកាសែត (Newspaper) បានបង្កើតជាថ្នាក់សិក្សាមួយដែលបង្កភាពងាយស្រួល និងមានតម្លៃទាបដែលសិស្សគ្រប់មជ្ឈដ្ឋានអាចស្វ័យសិក្សាបាន។

លោក លង់ វណ្ណៈ ស្ថាបនិកគេហទំព័រ Cam-Edu ជាគ្រូផ្នែកភាសាអង់គ្លេស និងជាអ្នកបកប្រែរបស់ BizKhmer បានលើកឡើងថា៖ «ខេមអីឌូ បានរៀបចំបង្កើតជា ថ្នាក់កាសែត ឡើងក្នុងគោលបំណងផ្ដល់នូវចំណេះដឹងផ្នែកាសែតដូចជាវាក្យសព្ទកាសែត ក្បួនវេយ្យាករណ៍ ការសរសេរចំណងជើង ធាតុផ្សំកាសែត ការវិភាគវេយ្យាករណ៍កាសែត ការបកប្រែអន្តរជាតិ និងមេរៀនសរសេរខ្មែរទៅអង់គ្លេសបន្ថែមជាដើម។ ក្នុងក្រុមនេះយើងបង្កើតឡើងក្នុងតម្លៃទាបដែលសិស្សតាមខេត្ត ទីជនបទក៏អាចចូលសិក្សាបានដែរ ដោយមានតម្លៃត្រឹមតែ ២៤.៩៩ដុល្លារប៉ុណ្ណោះរយៈពេល១ឆ្នាំ។»

លោក វណ្ណៈ បានបន្ថែមទៀតថា ក្នុងក្រុមអ្នកសិក្សានេះមានការរៀបចំមេរៀនជាវីដេអូតាមលំដាប់ ឯកសារ PDF និងវីដេអូរួចជាស្រេចដែលសិស្សអាចសិក្សាអាចទាញយក រក្សាទុក ឬព្រីនចេញក្រៅ និងមើលវីដូអូដែលផលិតរួចសម្រាប់ស្វ័យសិក្សាបានគ្រប់ទីកន្លែង ដោយគាត់គ្រាន់តែមានទូរស័ព្ទដៃ ឬកុំព្យូទ័រប៉ុណ្ណោះ។

ការសិក្សាសិស្សអាចសិក្សាដោយភាពងាយស្រួល ដោយមានពេលទំនេរសិស្សអាចចូលមើលមេរៀន ទាញយកឯកសារដែលរៀបចំទុកស្រាប់។ មួយវិញទៀតអ្នកសិក្សាមិនចាំបាច់បារម្ភរឿងភាពរញ៉ែរញៃនោះទេ ដោយសារនៅលើក្រុមនោះមានការរៀបចំមេរៀនជាជំពូកៗ មានភាពងាយស្រួល តាមផ្នែកនីមួយៗ។ បន្ថែមពីនេះ សិស្សដែលមានចម្ងល់គាត់អាចសាកសួរក្នុងក្រុម Telegram ដែលមានគ្រូបង្គោល និងក្រុមការងារជួយផ្ដល់ចម្លើយផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកសិក្សាកាសែតពិសេសនេះរហូតមកដល់ពេលនេះមានអ្នកសិក្សាជាសមាជិកសរុបជាង​ ៦៥០នាក់បាននិងកំពុងសិក្សា ដែលជាអ្នកចង់ចេះផ្នែកកាសែត និងបង្កើនចំណេះដឹងភាសាអង់គ្លេសរបស់ខ្លួន។

ទំនាក់ទំនងចុះឈ្មោះតាមហ្វេសបុកផេក Cam-Edu តាមរយៈ ឬតាមរយៈ Telegram: https://t.me/CamEdu_Learning
សម្រាប់ព័ត៌មានបន្ថែម៖ 096 35 45 925/ 061 54 53 42

X
5s