វគ្គសិក្សាថ្មី «វេយ្យាករណ៍និងជំនាញសរសេរពិសេស» (Special English Grammar and Writing Skills Course)
ការសរសេរភាសាអង់គ្លេសត្រូវគេចាត់ទុកថាជាជំនាញមួយដែលពិបាកក្នុងជំនាញដទៃទៀតពីព្រោះការសរសេរគឺទាមទារឲ្យអ្នកមានគំនិត ចេះវាក្យស័ព្ទ និងមានមូលដ្ឋានគ្រឹះវេយ្យាករណ៍រឹងមាំ ដែលខុសពីរជំនាញផ្សេងដែលមិនចាំបាច់តម្រូវឲ្យមានការចេះវេយ្យាករណ៍ស្ទាត់ជំនាញ ក៏អ្នកអាចស្វែងយល់បាន។ ការសរសេរដែលល្អ ដែលទាក់ទាញ និងមានភាពត្រឹមត្រូវ និងច្នៃប្រឌិតគឺត្រូវគួបផ្សំជាមួយនឹងការចេះប្រើប្រាស់វចនានុក្រមផងដែរ ពីព្រោះវចនានុក្រមប្រៀបដូចជាផែនទីបង្ហាញផ្លូវនិងជួយសម្រួលដល់ការសរសេររបស់អ្នកថែមទៀតផង។ ដូចនេះហើយទើប ក្នុងវគ្គសិក្សា «វេយ្យាករណ៍និងជំនាញសរសេរពិសេស» (Special English Grammar and Writing Skills Course) គឺត្រូវបានរៀបចំយ៉ាងពិសេសសម្រាប់សិស្ស និស្សិត បុគ្គលិកដែលចង់បង្កើតសមត្ថភាពសរសេររបស់ខ្លួន និងជាពិសេសក្បួនវេយ្យាករណ៍បែបការសរសេរតែម្ដងដែលពិតជាសំខាន់ខ្វះមិនបាន ជាមូលដ្ឋានគ្រឹះក្នុងការសរសេរ។
- ថ្ងៃចូលរៀន៖ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០
- ម៉ោងសិក្សា៖ ថ្ងៃចន្ទ-ព្រហស្បត្តិ៍ ម៉ោង៧៖៣០នាទី ដល់ ៨៖៣០នាទី (យប់)
- ការសិក្សា៖ ការបង្រៀនផ្សាយផ្ទាល (Live Tutor)
- រយៈពេល៖ ៦ សប្ដាហ៍
- តម្លៃស្តង់ដារ៖ 100$/person
- តម្លៃ 70$ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃទី ២៥
👉បញ្ជាក់៖ ការសិក្សាដោយប្រើប្រាសកម្មវិធី Zoom Meeting
តម្រូវការ៖
- មានកម្រិតភាសាអង់គ្លេសត្រឹម Intermediate
- មានចំណង់ចង់សិក្សាភាសាអង់គ្លេស
- មានចំណូលចិត្តរៀនវេយ្យាករណ៍ភាសាអង់គ្លេស
- មានការចង់បង្កើនសមត្ថភាពសរសេររបស់ខ្លួន
ខ្លឹមសារមេរៀននិងអត្ថប្រយោជន៍ក្នុងវគ្គសិក្សាមួយនេះ៖
- យល់ដឹងអំពីការប្រើប្រាស់វចនានុក្រមភាសាអង់គ្លេសក្នុងការសរសេរឲ្យបានត្រឹមត្រូវ
- រៀនពីរបៀបសរសេរភាសាខ្មែរទៅជាភាសាអង់គ្លេស
- របៀបសរសេរភាសាអង់គ្លេសច្នៃប្រឌិត
- រៀនវិភាគវេយ្យាករណ៍ក្នុងអត្ថបទ
- បង្ហាញពីគន្លឹះនិងរបៀបសរសេរឲ្យត្រឹមត្រូវក្នុងភាសាអង់គ្លេស
- ការសិក្សាអមដោយការអនុវត្តលំហាត់
- ទទួលបានវិញ្ញបនប័ត្របញ្ជាក់ការសិក្សា
- ផ្ដល់ជូននូវឯកសារ E-books
- ផ្ដល់ជូនកម្មវិធីកុំព្យូរទ័រ និងកម្មវិធីទូរស័ព្ទដៃ Oxford & Cambridge (Activated app) ដែលជួយដល់ការសិក្សាភាសាអង់គ្លេស
- ទទួលបានការចែករំលែកចំណេះដឹងនិងធនធានសិក្សាផ្សេងៗក្នុងក្រុម Telegram និង Messenger
- បង្កើនជំនាញប្រាស្រ័យទាក់ទង
- ទទួលបានការជួយព្រឹក្សាយោបល់ជារៀងរហូត
- រៀនពីក្បួនវេយ្យាករណ៍ក្នុងការសរសេរភាសាអង់គ្លេស (Grammar for Academic Writing Skills)
គម្រោងវគ្គសិក្សា៖ https://bit.ly/3cw2XCl
ចុះឈ្មោះសិក្សា៖ https://bit.ly/2WuBOKD
☎️☎️☎️ទំនាក់ទំនងចុះឈ្មោះ និងសាកសួរព័ត៌មានបន្ថែម៖ 096 35 45 925