ពាក្យបច្ចេកស័ព្ទអង់គ្លេសថ្មីចំនួន ១០ ទាក់ទងនឹងជំងឺកូវីដ១៩​



តើអ្នកជា covidiot ឬ covidient? កំឡុងជំងឺកូវីដ១៩ អ្នកមើលឃើញថាមានការបង្កើតពាក្យអង់គ្លេសថ្មីៗជាច្រើនដែលទាក់ទងនឹងជំងឺមួយនេះ។ អគុណដល់ជំងឺកូវីដ១៩ ដែលបានបង្កើតពាក្យថ្មីៗក្នុងភាសាអង់គ្លេស។ ក្រៅពីពាក្យទាំង២ខាងលើនេះ នៅមានពាក្យភាសាអង់គ្លេសថ្មីៗមួយចំនួនទៀតដែលអ្នកសិក្សាត្រូវដឹង៖

  1. covidiot (n)= មនុស្សចចេសរឹងរូសមិនគោរពតាមច្បាប់ផ្សេងៗដើម្បីបង្កាការពារជំងឺកូវីដ១៩ ដូចជាមិនពាក់ម៉ាស់ មិនរក្សាគម្លាតសង្គម ជាដើម។
  2. covidient (n)= មនុស្សដែលគោរពប្រតិបត្តិតាមច្បាប់ទម្លាប់បានខ្ជាប់ខ្ជួនល្អ ដើម្បីការពារអំពីកូវីដ១៩ ដល់ខ្លួនឯងនិងអ្នកដទៃ។
  3. Covidate (n. or adj.)= ពាក្យបន្សំរវាង Covid-19 និងពាក្យ moderate ដែលក្នុងន័យភាសាខ្មែរមានន័យថា មនុស្សដែលធ្វើទង្វើល្អៗក្នុងកំឡុងកូវីដ១៩។ ឧទាហរណ៍ គាត់តែងតែលាងសម្អាតដៃ រក្សាគម្លាតសង្គមជាមួយអ្នកដទៃ មិនចូលរួមការជួបប្រជុំសាធារណៈធំៗ និងពាក់ម៉ាស់ពេលចេញទៅខាងក្រៅជាដើម។
  4. Coronextra (n. or adj.)= នេះជាពាក្យផ្សំរវាងពាក្យ Corona និងពាក្យ Extra។ ពាក្យនេះមានន័យថា មនុស្សដែលមានការប្រយ័ត្នប្រយែងខ្លាំងពេក ចំពោះកូវីដ១៩ ដែលជាទូទៅក្នុងភាពកំប្លែងដោយអចេតនាទៅវិញ។ ឧទាហរណ៍ មនុស្សម្នាក់ដែលពាក់របាំងមុខ ស្លៀកពាក់សំលៀកបំពាក់ការពារបន្ថែមពីលើស្រោមដៃ ម៉ាស់មុខ ហើយចេញទៅផ្សារទិញឥវ៉ាន់ជាដើម។
  5.  WFO (n. or v.) = នេះជាពាក្យកាត់មកពីពាក្យ working from office មានន័យថា ធ្វើការពីការិយាល័យ។
  6. Elevatorantine (n.)= នេះជាពាក្យបន្សំរវាងពាក្យ Elevator និងពាក្យ quarantine មានន័យថាជាជណ្ដើរយន្តយោងដែលជាទូទៅមានការបិតសម្គាល់តំបន់ចំនួន ៤ ឬ ៦តូចៗ។ នៅពេលអ្នកជិះជណ្ដើរយន្តនេះ អ្នកត្រូវឈរបែរមុខទៅជញ្ជាំង ដើម្បីកាត់បន្ថយឱកាសការឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀត។
  7. Nong Covid, Nong Nineteen, Nong Corona (n.)= ឈ្មោះហៅក្រៅដែលឳពុកម្ដាយជនជាតិថៃដាក់ឲ្យកូនក្មេងកំឡុងជំងឺកូវីដ១៩។
  8. Zoom and chill = ឃ្លាថ្មីដែលសំដៅលើវិធីថ្មីដែលដៃគូស្នេហាទាំងពីនាក់អាចទំនាក់ទំនងគ្នា ជាពិសេសការចែករំលែករឿងរ៉ាវផ្សេងៗទាក់ទងនឹងផ្លូវភេទ។
  9. Covid cop (n.)= មនុស្សដែលសម្លឹងដោយការវាយតម្លៃលើមនុស្សទាំងឡាយណាដែលមិនសូវយកចិត្តទុកដាក់ ឬធ្វេសប្រហែសមិនប្រុងប្រយ័ត្នការពារកូវីដ១៩។ ឧទាហរណ៍ អ្នកមិនពាក់ម៉ាស់ក្នុងទីសាធារណៈជាដើម អ្នកសម្លឹងមើលពួកគេដោយការវាយតម្លៃ នោះអ្នកជា Covid cop។
  10. Half-dressers (n.)= មនុស្សដែលពាក់សម្លៀកបំពាក់ត្រឹមចង្កេះខណៈកំពុងធ្វើការនៅផ្ទះ ដូចនេះពួកគេមើលទៅដូចអ្នកធ្វើការអាជីពនៅពេលប្រជុំអនឡាញ។ មនុស្សទាំងនេះភាគច្រើនស្លៀកខោខ្លី ដោយពាក់តែអាវប៉ុណ្ណោះ៕

អត្ថបទទាក់ទង៖ 

ដោយ៖ លង់ វណ្ណៈ

X
5s