អត្រា​​​សម្លាប់​ខ្លួន​នៅ​​សហរដ្ឋ​អាមេរិក​កើន​ ៣៥​%​​ចាប់​ពី​ឆ្នាំ​១៩៩៩​មក​​



អត្រា​ធ្វើ​អត្តឃាត​នៅ​សហរដ្ឋ​អាមេរិក​បន្ត​កើន​ឡើង​យ៉ាង​គំហុក​ ពោល​គឺ​ ប្រមាណ​ ៣៥%​​ក្នុង​រយៈពេល​ ពីរ ទសវត្សរ៍​​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៨។ នេះ​បើ​យោង​តាម​របាយការណ៍​​សង្ខេប​ចេញ​ផ្សាយ​ដោយ​​មជ្ឈមណ្ឌល​ជាតិ​ស្ថិតិ​សុខាភិបាល​របស់សហរដ្ឋអាមេរិក​កាល​ពី​​ថ្ងៃ​ពុធ​ ម្សិលមិញ។

​​របាយការណ៍​ដែល​ត្រូវ​បាន​ដក​ស្រង់​យកមក​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​ CNN ​បាន​ឱ្យ​ដឹង​ថា​ ​អត្រា​សម្លាប់​ខ្លួន​នៅ​អាមេរិក​មាន​ប្រមាណ​ ១០,៥​ករណី​​ក្នុង​ចំណោម​មនុស្ស​ ១​សែន​នាក់​ កើន​ដល់​ ១៤,២​ករណី​ក្នុង​ចំណោម​ ១​សែន​នាក់​នៅ​ឆ្នាំ​២០១៨។

អត្ថបទទាក់ទង៖

ដោយ​ឡែក​ រវាង​បុរស​ និង​ស្ត្រី​ ឬ​ ក្មេង​ប្រុស​ និង​ក្មេង​ស្រី​ ​បុរស​មាន​អត្រា​ខ្ពស់​ជាង​គេ​ពោល​គឺ​ ខ្ពស់​ជាង​ស្ត្រី ប្រមាណ​ពី ៣,៥ ដង​ ទៅ​ដល់ ៤,៥​ដង​ក្នុង​រយៈពេល​២០ឆ្នាំ​ចុង​ក្រោយ​នេះ​ ហើយ​តំបន់​មាន​ចំនួន​ធ្វើ​អត្តឃាដ​ខ្ពស់​គឺ​នៅ​ទី​ជនបទ​ដាច់​ស្រយាល៕

ដោយ៖ រតនៈវិភូ​​
ប្រភព៖ CNN 

X
5s