ផលិតផលវៀតណាម កំពុងអង្រួនចិត្តនិងទទួល​បាន​​ការពេញនិយមនៅសហរដ្ឋអាមេរិក​



“ផលិតនៅប្រទេសវៀតណាម” ជាហាងមួយកន្លែងដែលកំពុងស្ថិតនៅសហរដ្ឋអាមេរិកដែលផលិតផលទាំងនោះរួមមាន៖ ទូរស័ព្ទចល័ត កៅអីអង្គុយ និងសំលៀកបំពាក់បានក្លាយជាការពេញនិយមសម្រាប់ជនជាតិអាមេរិកជាងពេលមុនៗ។

ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានកើនឡើងដល់កម្រិតមួយដែលបង្ហាញថាភាគីទាំងពីរ (អាមេរិក-វៀតណាម) មានការប្រាស្រ័យទាក់ទងគ្នាកាន់តែខ្លាំង បើទោះបីជាប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បាន​ដាក់​កម្រិត​យ៉ាងតឹងរឹងលើពាណិជ្ជកម្មជាមួយវៀតណាមក៏ដោយ។

ចុចអាន៖ ពិភពលោក​កាន់​តែ​ធ្ងន់ធ្ងរ​ហើយ! ​១,២​លាន​​​ករណី និង ​៦៦​ពាន់​នាក់ស្លាប់​​​

យោង​តាម​ការិយាល័យ​ជំរឿន​សហរដ្ឋអាមេរិក​បានឲ្យដឹងថា អាមេរិក​បានបង្កើន​បាន​ការ​នាំចូល​ទំនិញពី​វៀតណាម​ចូលក្នុងប្រទេស​ខ្លួន​ប្រមាណ ៣៦% កាលពី​ឆ្នាំ​ទៅ គិតជាទឹក​ប្រាក់​សរុបប្រមាណ ៦៧ ពាន់លាន​ដុល្លារ (៦៧ ទ្រីលានដុល្លារ) ដែល​ចាត់​ទុកថាជា​កំណើន​ដ៏​ខ្ពស់​បំផុត​មួយ​ចាប់​តាំងពីឆ្នាំ ២០០៣ មក​។

យោងតាមលោក Michael Ryan នាយកផ្នែកសេដ្ឋកិច្ចនៅក្រុមហ៊ុន IHS Markit Economics ដែលជាក្រុមហ៊ុនស្រាវជ្រាវវិនិយោគបានឲ្យដឹងថាការកើនឡើងនេះបានបង្ហាញថា វៀតណាមកំពុង​ធ្វើ​ឲ្យទំនាក់​ទំនង​ពាណិជ្ជ​កម្ម​របស់​ខ្លួនជាមួយ​សហរដ្ឋអាមេរិក​កាន់តែ​ល្អ​ប្រសើរ​ឡើង​ហើយ​។ ការដែល​សហរដ្ឋអាមេរិក​​បង្វែរ​ទិស​ដៅពី​ប្រទេស​ចិនទៅ​រក​វៀតណាម ​គឺ​ដើម្បីកាត់​បន្ថយ​ទំនាក់ទំនង​ជា​មួយ​ប្រទេស​ចិនក្នុង​ហេតុ​ផល​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​រីក​រាល​ដាល​នៃ​ការ​ឆ្លង​កូវីដ ១៩​ផង។ 

ចុចអាន៖ New York៖ សត្វខ្លាអាយុ ៤ឆ្នាំ មួយក្បាលធ្វើតេស្តវិជ្ជមាន កូវីដ១៩

លោក Ryan មានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកបានក្លាយជាគោល​ដៅ​ធំ និងសំខាន់​បំផុត​សម្រាប់​វៀតណាម​ក្នុងការ​នាំ​គ្រឿង​ម៉ាស៊ីន​ចេញ​ ដែលស្មើរ​ប្រមាណ ២ភាគ៣ នៃ​កំណើន​នាំ​ចេញ​សរុប​ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៩» ។ លើសពី​នេះ​វៀតណាមក៏ជាប្រទេសសំខាន់​ និងជា​ប្រភពក្នុ​ងការ​ផ្គត់​ផ្គង់​គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម សម្លៀកបំពាក់ ស្បែកជើង និងត្រីសម្រាប់ជនជាតិអាមេរិក ហើយក៏ជាអ្នកនាំចេញកាហ្វេ អង្ករ និងស្បៀងអាហារដល់ពិភពលោកសំខាន់ៗដទៃទៀតផងដែរ។

លោក Trump ធ្លាប់បានគំរាមលើការ​ដាក់ពន្ធគយដោយលើ​ប្រទេសវៀតណាម ដោយ​បានលើកឡើង​កាលពីខែមិថុនាថាប្រទេសវៀតណាមបានរំលោភប្រព័ន្ធពាណិជ្ជកម្ម ប៉ុន្តែលោក Trump មិនបានពន្យល់បកស្រាយពីបញ្ហានេះទេ។ លោកបាននិយាយថាលោកចង់បន្ថយគម្លាតនៃអ្វីដែលសហរដ្ឋអាមេរិកនាំចេញទៅវៀតណាមធៀបនឹងចំនួនដែលនាំចូលពីប្រទេសវៀតណាម។

ចុចអាន៖កូរ៉ូណាវីរុស៖ តើភេសជ្ជៈក្តៅអាចការពារអ្នកពីកូវីដ១៩បានទេ?​

ផ្ទុយទៅវិញគម្លាតនេះបានកើនឡើងជារៀងរាល់ឆ្នាំពីចាប់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៩ នេះបើយោងតាមការិយាល័យជំរឿនសហរដ្ឋអាមេរិក (The U.S. Census Bureau) ។ ជាពិសេសវៀតណាមនាំចេញកាន់តែច្រើនជាងមុនកំឡុងពេលសង្គា្រមពាណិជ្ជកម្មចិន - អាមេរិក។ ដូច្នេះរាល់សមិទ្ធផលដែលវៀតណាមនាំចេញទៅកាន់អាមេរិករឹតតែទទួលបានការគាំទ្រពីមួយកម្រិតទៅមួយកម្រិត។

ដោយ៖ Anthony

ប្រភព៖ VOA

X
5s